ភាគ11+12

25 1 0
                                        

កើតមកក្នុងគ្រួសាត្រកូលអ្នកមានទ្រព្យសម្បត្តិមានក្ដីសុខខាងផ្លូវកាយជារឿងដែរល្អម្យ៉ាង តែបើសិនជាមានក្ដីសុខខាងផ្លូវចិត្តទៀតនោះវារឹតតែល្អប្រសើទៀតផង អ្នកខ្លះកើតក្នុងគ្រួសារមហាសេដ្ឋីមានទ្រព្យសម្បត្តិចាយវាយមិនចេះខ្វះប៉ុន្តែបែរជាខ្វះភាពកក់ក្ដៅនិងក្ដីសុខក្នុងគ្រួសាទៀតផង។

បន្ទាប់ពីទទួលបានទូរស័ព្ទពីប៉ារបស់នាយហើយមិនបង្អង់ចាំយូរស៊ាវជីងនាយក៏ប្រញ៉ាប់ចេញដំណើរមករករាងតូចយ៉ាងលឿនដើម្បីនាំគេទៅជាមួយដែរ។

(ក្រាក) ចំណាយពេលប្រហែលជា 20 នាទីគេក៏មកដល់ពេលដែលមកដល់ក៏ឃើញថារាងតូចកំពុងតែគេងលក់ហើយ

(អូនប្រហែលឈឺខ្លាំងហើយបងសំទោសមិញឈិន )នាយដើរចូលទៅរកគេថ្នមៗរួចក៏ចាក់ខ្នោះដែរឱ្យគេឃើញថាដៃរបស់គេឡើងក្រហមហើយក៏មានស្នាមទៀតផង ឃើញហើយធ្វើអោយនាយមានអារម្មណ៍ខុសណាស់តែគេពិតជាមិនអាចបណ្ដោយឱ្យរាងតូចចាកចេញពីគេនោះឡើយ រាងក្រាស់ក៏បានបីកាយតូចយកទៅដាក់ក្នុងឡានដើម្បីចេញដំណើរទៅផ្ទះរបស់នាយឯអ្នកម្ខាងទៀតក៏មិនបានដឹងខ្លួនទេមើលទៅគេប្រហែលជាងងុយខ្លាំងហើយទើបគេងមិនដឹងអីបែបនេះ។

ជិះចេញទៅនាយចំណាយពេលប្រហែល15នាទីក៏បានទៅដល់ភូមិគ្រឹះខ្លួន។

(ងឺត) ឡានជាន់ហ្វ្រាំងបានបន្លឺឡើងនៅខាងមុខភូមិគ្រឹះ

(នេះងងុយខ្លាំងណាស់ហេស?) នាយក្រាស់ពោលឡើងបន្ទាប់ពីឃើញថានាយបានបើកឡានមកដល់ភូមិគ្រឹះហើយតែរាងល្អិតនៅតែមិនទាន់ភ្ញាក់ពីគេងទៀត

(មិញឈិនៗ) ដោយសាតែនាយចង់ណែនាំគេទៅឲ្យគ្រួសារបានស្គាល់ទើបសម្រេចចិត្តថាដាស់គេតែម្ដងទៅល្អជាង

(ហ៊ឹម លោក) រាងតូចក៏បានភ្ញាក់មកមែនតែនៅងងុយនៅឡើយទេគេញីភ្នែកខ្លួនឯងតិចៗនេះក៏ព្រោះឥទ្ធិពលថ្នាំដែរគេលេបនោះឯង

(បាទ)

(អេនេះលោកនាំខ្ញុំមកទីណានឹង?) បន្ទាប់ពីបានស្វាងបន្តិចគេក៏សួរឡើង

(ទីនេះជាផ្ទះរបស់បងគឺបងនាំអូនមកជួបប៉ាម៉ាក់របស់បង)

(ហាស៎?)

អ្នកបម្រើកំពូលស្នេហ៍Where stories live. Discover now