ស្នេហាធ្វើអោយមនុស្សឈឺចាប់ ស្នេហាធ្វើអោយមនុស្សបាត់បង់សតិ ស្នេហាធ្វើអោយមនុស្សអាត្មានិយម នេះហើយស្នេហា ហេតុអ្វីក៏វាមានឥទ្ធិពលខ្លាំងម្លេះសម្រាប់យើង? បើយើងមិនចេះគ្រប់គ្រងសតិយើងឲ្យបានល្អទេ នោះយើងច្បាស់ជាត្រូវឥទ្ធិពលនៃស្នេហាពង្វក់យើងអោយវង្វេងវង្វាន់លែងដឹងខុសត្រូវមិនខានទេ។
<បងប្រុសខ្ញុំមានរឿងចង់ប្រាប់បង>អុីបូក៏និយាយទៅកាន់អ្នកមាននាមជាបងប្រុសរបស់ខ្លួន
<មានអ្វីមែនទេ?>
<គឺរឿងការស្លាប់របស់ប៉ាម៉ាក់ពួកយើង>
<ឯងដឹងហេស?>
<បាទត្រូវហើយខ្ញុំដឹងថាពួកគាត់មិនមែនស្លាប់ដោយសារឧបទ្ទហេតុភ្លើងឆេះផ្ទះដូចដែលគេផ្សព្វផ្សាយទេ>
<អឺអុីបូបង>
<ពួកគាត់គឺត្រូវគេសម្លាប់យ៉ាងសាហាវឃោរឃៅខ្ញុំព្រៃផ្សៃឃើញដោយភ្នែករវល់ខ្ញុំផ្ទាល់ ខ្ញុំត្រូវតែសងសឹកឲ្យពួកគាត់>
<ប្អូនប្រុស ឯងមិនអាចលើកលែងឱ្យគេបានទេឬ?>អ្នកមាននាមជាបងប្រុសដោយសារតែមិនដឹងថាគេឃាតពិតប្រាកដជាអ្នកណាទើបគេនិយាយក្នុងន័យលងៗប្អូនប្រុសរបស់គេកុំឱ្យរករឿងអ្នកដែជាឃាតកសម្លាប់ប៉ាម៉ាក់ខ្លួន
<ហេតុអ្វីក៏បងនិយាយបែបនេះ?>
<គ គឺបង>
<សុំទោសផងបងប្រុសខ្ញុំពិតជាមិនអាចលើកលែងទោសឲ្យអ៊ំយានបានទេ>មែនហើយគំនុំដែលគេមាននៅក្នុងចិត្តនាយត្រូវតែសងសឹកមិនអាចលើកលែងឲ្យឃាតករបានទេ
<ឯងនិយាយថាអ៊ំយានតើគាត់ពាក់ព័ន្ធអ្វីដែរទៅ?>
<នេះបងប្រុសមិនដឹងទេរឺថាអ៊ំយានជាឃាតករ?>
<អុីបូឯងមានយល់ច្រឡំដែរឬទេអ៊ំយានគាត់ល្អដាក់គ្រួសាពួកយើងណាស់ថែមជាប្អូនបង្កើតរបស់ប៉ាយើងទៀត>
<ព្រោះតែអំណាចភាពលោភលន់ធ្វើឲ្យមនុស្សមិនស្គាល់សាច់ញាតិបងប្អូននោះទេបងប្រុស ថ្ងៃនោះខ្ញុំឃើញដោយផ្ទាល់ភ្នែកទាំងពីររបស់ខ្ញុំអ្នកដែលបញ្ជាឲ្យគេសម្លាប់ប៉ាម៉ាក់របស់ពួកយើងយើងសាហាវឃោរឃៅព្រៃផ្សៃ និងបានបញ្ជាឲ្យគេដុតផ្ទះរបស់ពួកយើងហើយបង្កើតស្ថានការណ៍ថាប៉ាម៉ាក់របស់ពួកយើងត្រូវស្លាប់ព្រោះតែភ្លើងឆេះផ្ទះ វាជាការចងចាំនៅក្នុងចិត្តរបស់ខ្ញុំគ្មានថ្ងៃភ្លេចនោះទេ>