គ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេលប្រសិនបើយើងធ្វេសប្រហែសតែបន្តិច ក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតយើងបានដែរ។ ជីវិតមនុស្សមើលមិនឃើញទេជួនកាលពេលដែលត្រូវអស់ជីវិតសូម្បីតែរឿងដែលតូចមួយក៏យើងអាចនឹងស្លាប់បានដែរ។
បន្ទាប់ពីទទួលបានដំណឹងពីខាងគ្រូពេទ្យហើយចាន់និងអុីបូមិនបង្អង់ចាំយូរនោះឡើយពួកគេក៏ប្រញ៉ាប់ទៅមន្ទីពេទ្យយ៉ាងលឿនបំផុត។
<ហឹកៗបងប្រុស>គ្រាន់តែមកដល់មន្ទីពេទ្យភ្លាមរាងតូចចាន់ក៏ប្រញ៉ាប់រត់ចូលយ៉ាងលឿនសម្ដៅទៅរកបន្ទប់វះកាត់សង្គ្រោះបន្ទាន់
<ចាន់សម្រួលអារម្មណ៍សិនទៅ>ឯនាយក្រោយក៏មិនចាំយូរប្រញ៉ាប់រត់តាមរាងតូចដើម្បីនិយាយលួងលោមគេដូចគ្នាដែរ
<ហឹកៗ អុីបូបងប្រុសអូននិងមិនកើតអីទេតើមែនទេ?>
<បងជឿថាបងប្រុសអូនគាត់មិនកើតអីនោះទេអូនកុំបារម្ភអីណា គាត់ជាមនុស្សល្អគាត់ច្បាស់ជាមិនអីទេ>
<ហឹកៗ តែអូនបារម្ភពីគាត់>
<កុំយំៗបងនៅទីនេះហើយយើងចាំស្ដាប់ដំណឹងជាមួយគ្នាណា>
<ហឹក បាទ>
<ប្រាវៗ>សំឡេងរបស់ធ្លាក់បាក់បែកបានបន្លឺឡើងយ៉ាងខ្លាំង
<យើងនេះមិនប្រយ័ត្នពិតមែន>រាងតូចមិញឈិនបន្ទោសខ្លួនឯងដែរមិនចេះប្រយ័ត្នធ្វើអោយថូផ្កាបានធ្លាក់បែក ហើយគេក៏អោនទៅរើសបំណែកដែរបែកទាំងនោះ
<អា៎ក>តែដោយសាគេរើសមិនប្រយ័ត្នទើបធ្វើអោយគេត្រូវមុតដៃនឹងបំណែកទាំងអស់នោះ
<ហឺយសស្លាក់សស្លើកពិតមែនហើយយើងនេះ>
<រឺងៗ>ពេលនោះសម្លេងទូរស័ព្ទរោទិ៍ក៏បានបន្លឺឡើង
<អាឡូអុីបូមានការអីហេស?>
<អាឡូបងប្រុសពេលនេះបងនៅឯណា>
<គឺបងនៅផ្ទះឯងមានការអីជាមួយបងមែនទេ។ទើបខលមកបងបែបនេះ?>
<ខ្ញុំមានរឿងចង់ប្រាប់បងប៉ុន្តែបងធ្វើឲ្យចិត្តឱ្យស្ងប់សិនទៅ>
