03

173 1 0
                                    

រីករាយជាមួយការអានទាំងអស់គ្នា💙💙

#កម្មស្នេហ៍ភរិយាក្រៅច្បាប់

ភាគទី81

"មិនបាច់ភ័យទេ យើងដេញចោលប្រកដណាស់" រាល់ដងពាក្យចាក់រុកលេឌៀរ៍មិនដែលបានផល តែលើកនេះ....គេចោលសម្ដីមួយប្រយោគចេញមក  ធ្វើឱ្យបេះដូងនាងតូចដូចមានអ្វីវាយបំបែក ភ័យតក់ស្លុត ទឹកភ្នែកហូរមកម៉ាត់ៗដូចទឹក អ៊ីមិ មើលគេទាំងទឹកភ្នែកពេញកែវភ្នែកដោយការតវ៉ា តែលេឌៀរ៍បែរជាញញឹមចុងមាត់សមចិត្ត....ទីបំផុតគម្រោងការនាងដេញមីក្មេងនេះចេញបានសម្រេចហើយ នាងគ្រាន់តែរកឱកាសល្អបើកផ្លូវឱ្យម៉ាសូរិចូលមក ពេលឃើញឡានមិចឆ៊ែលបើកមកដល់ នាងគ្រាន់តែយកអាហ្សាលៀចុះមកក្រោម ហើយបង្ហើរមេអំបៅឱ្យដេញចាប់នៅក្បែរអាង  អ្វីៗក៏ទៅយ៉ាងរលូន។

មួយសន្ទុះក្រោយ
"កូនយើងយ៉ាងម៉េចហើយគ្រូពេទ្យ?" ឈរមើលមួយសន្ទុះទៅហើយ  ពេទ្យនៅតែពិនិត្យទៀត  មិចឆ៊ែលទ្រាំមិនបានសួរយ៉ាងអន្ទះសា
"អ្នកនាងតូចមិនអីទេ គ្រាន់តែឈ្លក់ទឹក តែបើយឺតជាងនេះតែ៣០វិនាទីទៀតគ្រប់យ៉ាងប្រហែលជាចប់ហើយ"
ទឹកភ្នែកអ៊ីមិកាន់តែហូរ ឈឺដូចមាននរណាកាត់សរសៃឈាម នាងចង់ទៅរកកូន ចង់ទៅឱបកូនតែមិនហ៊ាន បានត្រឹមតែឈរយំបែរទៅរកគេ តែគេមិនព្រមមើលនាងសូម្បីមួយក្រឡេក។
"មានប៉ះពាល់ដល់ខួរក្បាលឬសួតទេ?"
"បាទអត់ទេ"
"បើអ៊ីចឹង ចេញទៅវិញទៅ" ការព្រួយបារម្ភហាក់ស្បើយចេញពីទ្រូងឪពុកអាចនិយាយស្រួលៗវិញ
"មេផ្ទះអារ៉ា យប់នេះគេងមើលអាហ្សាលៀផង យប់បន្តិចទើបខ្ញុំមកវិញ" មិចឆ៊ែល ស្រែកបញ្ជាមេផ្ទះយ៉ាងកាច គ្រប់គ្នាមើលឃើញឆ្លុះពីកំហឹងក្នុងខ្លួនគេ
"ចាស ចាសលោកម្ចាស់"
មិចឆ៊ែល មិននិយាយមុខកំណាចដើរចេញបាត់ អ៊ីមិនៅឡេមឡាមនឹងសម្ដីគេ នាងជាម៉ែដោះរបស់កូនហេតុអីមិនឱ្យនាងមើលថែកូន   ហេតុអីក៏ឱ្យមេផ្ទះទៅវិញ ទើបប្រញាប់ស្ទុះរត់ទៅតាមគេ ឯម៉ែផ្ទះក៏ទៅក្រសោបក្មេងតូច។
"លោកពូ ហ៊ឹក"   អ៊ីមិ   រត់តាមគេពីក្រោយ ទឹកភ្នែកនៅហូរកាត់ថ្ពាល់  មិចឆ៊ែលមិនឈប់  ដើរញាប់ជើង ខឹងឡើងមុខក្រហមចូលបន្ទប់បាត់   អ៊ីមិ  ប្រញាប់ទៅតាម
"លោកពូ ហ៊ឹកៗ" នាងតូចប្រញាប់រត់ឱបចង្កេះគេណែន យំខ្លាំងៗពីក្រោយខ្នងគេ
"បើស្រលាញ់វាណាស់ក៏ទៅនៅជាមួយទៅ!!!!" មិចឆ៊ែល ចាប់កន្ត្រាក់ដៃនាងចេញមួយទំហឹង បែរទៅរកនាង ស្រែកមួយទំហឹងមុខក្រហម ខ្ទរសំឡេងពេញបន្ទប់ ដង្ហើមគេដកញាប់ដង្ហក់ ។
"មិនមែនបែបហ្នឹងទេលោពូ ហ៊ឹកៗ" ទឹកភ្នែកនាងតូចមកហូររហាម នាងប្រញាប់ចាប់ដៃគេ អង្វរកគេ នាងគ្មានចេតនាទេ នាងគ្មានចេតនាឱ្យរឿងនេះកើតឡើងទេ នាងក៏មិនបានចង់ទៅនៅជាមួយម៉ាសូរិដែរ ហ៊ឹកៗ
តែមិចឆ៊ែលខឹងឡើងងងឹតមុខស្ដាប់នាងមិនចូលត្រចៀក
ផឹប!! ដៃមាំចាប់ច្របាច់កនាងសង្កត់ទៅជញ្ជាំង តែមិនប្រើកម្លាំងខ្លាំង ទោះបីសម្ដី ខាំធ្មេញភ្នែកក្រហមក៏ដោយ
"នាងបិះតែសម្លាប់កូនខ្លួនឯងហើយឃើញទេ" រវល់តែគិតពីប្រុស បើគេមកមិនទាន់ ពេលនេះបានធ្វើបុណ្យសពអាហ្សាលៀប្រកដណាស់។
"ខ្ញុំ ខ្ញុំសុំទោស ហ៊ឹកៗ អ្ហឹកៗ"  អ៊ីមិ   បិទភ្នែកយំរលាក់ខ្លួននៅចំពោះមុខគេ ទឹកភ្នែកហូរដូចទឹកបាក់ទំនប់ ពាក្យសម្ដីរបស់គេ ដូចយកកាំបិតមកចាក់កណ្ដាលដើមទ្រូងនាង នាងបិះតែសម្លាប់កូន នាងបិះតែធ្វើឱ្យកូនស្លាប់ ហ៊ឹកៗ
មិចឆ៊ែល ភ្នែកក្រហមមិននិយាយលែងដៃចេញពីកនាងបែរខ្លួនដើរចេញ
"ពូ ពូកុំដេញខ្ញុំអី ខ្ញុំចង់នៅជាមួយកូន ហ៊ឹកៗ" នាងតូចរត់ទៅឱបគេពីមុខណែនដៃ យំអង្វរសុំក្ដីមេត្តា ទឹកភ្នែកហូររហាមស្រោចស្រពដល់ក....គេចង់ឱ្យនាងធ្វើបែបណាក៏បាន គេសម្លាប់នាងក៏បាន នាងមិនចង់ទៅចោលកូនទេ នាងមិនចង់ចេញឆ្ងាយពីកូនទេ ហ៊ឹកៗ
មិចឆ៊ែលមិននិយាយកន្ត្រាក់ដៃនាងចេញ     ដើរទៅបន្ទប់ទឹកបាត់។
"លោកពូ!!! ហ៊ឹកៗ អ្អឹកៗ"   អ៊ីមិ ទន់ខ្លួនទៅលើការ៉ូ ស្រែកហៅគេខ្លាំងៗ ស្រែកយំខ្លាំងៗ យំឡើងដង្ហក់ ទ្រូងឈឺដូចគេយកកាំបិតពុះជារាប់លានចម្រៀក។

whyWhere stories live. Discover now