5

81 0 0
                                    

រីករាយជាមួយការអានទាំងអស់គ្នា💙💙

#កម្មស្នេហ៍ភរិយាក្រៅច្បាប់

ភាគទី20

"នាង!!" មួយសន្ទុះក្រោយមក  និយាយជាមួយលោកម្ចាស់រួច ទើបហ្វៃឌិនដើរចេញមករកនាងតូច ដែលកំពុងបីកូន មិនហ៊ានដាក់កូនចុះពីដៃ។
"ចាស?"   អ៊ីមិ  គ្រាន់តែឮគេហៅក៏រហ័សងាកទៅរក មើលទៅហាក់ដូចជាសប្បាយចិត្តព្រោះបាននៅជាមួយកូនតូច   តែផ្ទៃមុខនាងស្លេកណាស់។
"លោកម្ចាស់ហៅទៅជួប"
"ចាស"   អ៊ីមិ  ងក់ក្បាលតិចៗ រួចក្រោកតាមហ្វៃឌិន ដើរចូលទៅខាងក្នុងបន្ទប់ខ្មៅងងឹតនោះ  នាងគ្រាន់តែចូលមក  នាងខ្លាចព្រលឹងស្ទើរហោះចេញពីខ្លួន  នាងនៅចងចាំ  បន្ទប់នេះបិះតែធ្វើឱ្យនាងរលូតកូន....អ៊ីមិ មើលទៅលើការ៉ូនោះ ផ្ទៃការ៉ូដែលឈាមនាងធ្លាប់ហូរដាបលើ  ការចងចាំពីភាពឃោរឃៅរបស់គេក៏សម្រុកចូលក្នុងខួរក្បាលនាង រូបភាពគ្រប់យ៉ាងផុសឡើងដូចទើបតែកើតឡើងអម្បាញ់មិញ  គេឃោរឃៅណាស់ គេកំណាចណាស់ ដូចសត្វមិនមែនមនុស្ស នាងតូចលេបទឹកមាត់ចូលបំពង់កសម្លឹងការ៉ូនោះទាំងភ័យ ដៃត្រជាក់ឱបកូនណែន ខ្លាចថាគេ ពង្រាត់កូនចេញពីនាងទៀត បបូរមាត់អ៊ីមិឡើងស្លេក បែកញើសតាមជើងសក់បេះដូងបុកលោតញាប់ មិនចាប់អារម្មណ៍ថាអ្នកខ្លះកំពុងអង្គុយ  មើលនាងដោយកែវភ្នែកកំណាច
"លោកម្ចាស់មានរឿងនិយាយជាមួយនាង" សម្តីហ្វៃឌិន ធ្វើឱ្យ  អ៊ីមិ  រហ័សងាកទៅរកមិចឆ៊ែល ឃើញផ្ទៃមុខកំណាចនោះក៏ធ្វើឱ្យនាងមានអារម្មណ៍ថាកាន់តែខ្លាចទើបឱនមុខចុះមិនហ៊ានមើលមុខគេ
មិចឆ៊ែល មើលទៅកូនប្រុសដែលនៅក្នុងដៃនាង. ធម្មតា បើបីណែនបែបនេះយំដាច់កន្លើតមិនខាន តែមើលចុះពេលនេះឱ្យស្ងៀមឈឹង ទើបអត់មិនបាន នឹងបែរមុខចេញ យកអណ្តាតរុញថ្ពាល់ ក្តៅក្រហាយ។
"នាងចង់នៅជាមួយកូនទេ?" សំណួរហ្វៃឌិន ធ្វើឱ្យ  អ៊ីមិ  រហ័ស ងើបមុខឡើងបែរទៅរក ងក់ក្បាលសឹងដាច់ពីក នាងចង់នៅជាមួយកូន ចង់ខ្លាំងបំផុត។
"បើអ៊ីចឹងត្រូវមានការព្រមព្រៀងគ្នា បើនាងព្រម នាងនឹងនៅជាមួយអ្នកប្រុសហៃលេត តែបើមិនព្រម នាងត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ"   អ៊ីមិ  ស្តាប់ ហ្វៃឌិនចប់ ក៏បែរទៅរក មិចឆ៊ែល ដែលកំពុងអង្គុយមុខយក្ស ទើបលេបទឹកមាត់បន្តិចបែរទៅរកហ្វៃឌិនវិញ ហ្វៃឌិនដើរទៅយកឯកសារមួយច្បាប់ហុចឱ្យនាង។
"នាងត្រូវនៅក្បែរអ្នកប្រុសហៃលេត ក្នុងនាមជាម៉ែដោះប៉ុណ្ណោះ មិនមែនជាម្តាយ បើនាងយល់ព្រមក៏សញ្ញេ ហើយស្អែកទៅធ្វើការចុះ តែបើមិនយល់ព្រមទេ នាងត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញក្នុងយប់នេះ"
"ហេតុ ហេតុអីក៏បែបនេះ ខ្ញុំជាម៉ាក់គេ ហេតុអីមិនឱ្យសិទ្ធិខ្ញុំធ្វើជាម៉ាក់" បេះដូង  អ៊ីមិ  លោតឈឺចាប់មួយរំពេច រហ័សបែរទៅតវ៉ាជាមួយមនុស្សឃោរឃៅ ទាំងទឹកភ្នែកច្រាលចេញរលីងរលោងសឹងតែស្រក់ នាងជាម្តាយ នាងជាអ្នកបង្កើតកូន ហេតុអីមិនបើកសិទ្ធិឱ្យនាងមើលថែកូន ក្នុងនាមជាម្តាយ ហេតុអីឱ្យនាងធ្វើម៉ែដោះ នាងក៏ចង់ឱ្យកូនតូចៗហៅនាងថាម៉ាក់ដូចគ្នា។
អួយ!! ហ៊ឹក
"សម្លឹងមើលខ្លួនឯងរាល់ថ្ងៃមានស្អីខ្លះសាកសមធ្វើជាម្តាយកូនយើង" មិចឆ៊ែល ស្ទុះចេញពីកៅអី មកចាប់ច្របាច់ដើមដៃនាងត្រង់កន្លែងមានរបួសមួយទំហឹង   ដល់របួស  អ៊ីមិ   ច្រាលឈាមកាន់តែច្រើន ព្រមទាំងខាំធ្មេញ និយាយដាក់នាងយ៉ាងកំណាច ទឹកភ្នែកនាងតូចស្រក់ហូរតក់ៗព្រោះឈឺ កាន់តែឈឺជាមួយសម្ដីគេជិះជាន់គាបសង្កត់នាង។
"តែខ្ញុំជាម៉ាក់គេ ហ៊ឹកៗ"
"យើងមិនឱ្យធ្វើ!!!!" មិចឆ៊ែលសំឡុតមួយទំហឹង មុខក្រហម
"បើមិនសញ្ញេ បើមិនយល់ព្រម  ត្រឡប់ទៅវិញ មុនយើង ប្តូរចិត្តសំឡេះនាងចោលនៅទីនេះ!!" មិចឆ៊ែល ខាំធ្មេញនិយាយយ៉ាងកំណាច ច្រាននាងតាមកម្លាំងដៃដោះលែង នាងតូចពេបមាត់មើលមុខគេទាំងទឹកភ្នែកហូរម៉ាត់ៗ កែវភ្នែកកំសត់គួរឱ្យអាណិតជាទីបំផុត  តែគ្មានជ្រាបចូលភ្នែកបិសាចសូម្បីតែបន្តិច គេមួម៉ៅដើរចេញ  អុីមិតាមមើលគេ ទឹកភ្នែកស្រក់តក់ៗដោយចិត្តឈឺផ្សាហួសថ្លែង ខាំមាត់ដល់ចេញឈាម ព្រោះតវ៉ាជាមួយគេមិនបាន...ជាតិមុននាងសាងកម្មអី បានមកជួបមនុស្សអាក្រក់ឃោរឃៅបែបនេះ គេអាក្រក់ណាស់ គេមិនមែនមនុស្សទេ
"ហ៊ឹកៗ"   អ៊ីមិ  ទប់លែងជាប់ ទម្លាក់ខ្លួនអង្គុយឱបកូនណែន យំហូ!! ស្រែកយំខ្លាំងៗ  ហេតុអីក៏នាងគ្មានសិទ្ធិធ្វើជាម៉ាក់របស់កូន ហេតុអីក៏គេបំបិទសិទ្ធិនាង បើស្អប់នាងក៏ស្អប់ចុះ ហេតុអីមិនឱ្យនាងធ្វើជាម្ដាយកូនដែរ ហ៊ឹកៗ

ថ្ងៃថ្មី     
        គេនាំនាងមកប្រទេសប៊ែលហ្សិចជាទីតាំងធ្វើការមួយទៀតរបស់គេ ក៏ជាប្រទេសរបស់ម៉ាក់គេ។
នាងតូចមកដល់វិមានធំស្កឹមស្កៃនៅលើទឹកដីប៊ែលហ្សិច ទាំងគ្មាននរណាខ្វល់ខ្វាយពីនាងទាល់តែសោះ គេបាញ់នាងសម្រក់ឈាមអស់ជាច្រើនតែមិនសូម្បីមើលនាងមួយក្រឡេក....អ៊ីមិ  មកដល់នាងមិនស្គាល់អ្នកណាសូម្បីតែម្នាក់ មានតែហ្វៃឌិន និងគេ តែគេអាក្រក់ឃោរឃៅកំណាចលើសសត្វសាហាវ គ្មានធម៌មេត្តា ។

ពេលល្ងាច
"អ្ហឹងង៉ាៗ" នាងតូចមុខស្លេកសឹងសន្លប់ខ្លួនក្ដៅដូចរងើកភ្លើងឈឺរបួសដៃ   អង្គុយនៅលើពូកក្នុងបន្ទប់ធំទូលាយ ជាបន្ទប់មនុស្សកំណាចដែលធ្វើបាបនាង  នាងអង្គុយបំបៅដោះកូនតូច  តែកូនមិនព្រមបៅសោះគិតតែយំ ធ្វើឱ្យនាងភ័យ។
"អ្ហឹងង៉ាៗ"
"អូរៗ កុំយំណាកូន កុំយំ" កូនយំសឹងតែគាំង   អ៊ីមិ  ព្យាយាមលួងគេ ទាំងភ័យចង់យំ តែកូនមិនព្រមបាត់យំទាល់តែសោះ
"អ្ហឹងង៉ាៗ"
"នាងចង់សម្លាប់កូនយើងឬយ៉ាងម៉េច?" មិចឆ៊ែល ដើរចេញពីបន្ទប់ទឹកមានតែកន្សែងមួយប្រវេះៗចង្កេះ កាន់កន្សែងជូតរលាស់សក់ តែពេលឃើញកូនយំខ្លាំងសឹងគាំង ទម្លាក់កន្សែងចុះភ្លាម សួរនាងសំឡេងខ្លាំង។
"គេមិនព្រមបៅទេលោកពូ"    អ៊ីមិ   ងើបមុខស្លេកប្រាប់គេទាំងរលីងរលោងទឹកភ្នែក នាងឱ្យគេបៅហើយ តែគេមិនព្រមបៅ  ទាំងមិនដឹងថាខ្លួននាងក្តៅ ទឹកដោះក៏ក្តៅ ទើបកូនមិនអាចមឹមបាន    មិចឆ៊ែលចងចិញ្ចើមមុខកាច យកកូនពីដៃនាង យកគេមកលួងដោយផ្ទាល់ រលាក់គេតិចៗ តែគេមិនព្រមបាត់យំសោះ    អ៊ីមិ  មើលកូន ឈឺមុខរបួស ទើបជ្រួញចិញ្ចើមលើកដៃក្តោបមុខរបួសដែលកំពុងឈឺខ្លាំង ព្រោះមួយយប់ហើយទុកចោល មិនបានលាងសំអាត ផ្ទៃមុខក៏កាន់តែស្លេក បិទភ្នែកប្រឹងប្រមូលទឹកមាត់លេបចូលបំពង់កស្ងួត បែកញើសច្រោកៗតាមជើងសក់។
មិចឆ៊ែល យកទឹកដោះគោឱ្យកូនមឹមលួងគេ នៅរានហាលខាងមុខ មួយសន្ទុះទើបគេបាត់យំ មឹមឆ្អែតដល់គេងលក់ លោកប៉ាក៏បីកូនតូចឱ្យគេងលើអង្រឹងថ្នមៗ រួចយោលគេតិចៗ ទើបបែរទៅរកអ្នកដែលនៅក្នុងបន្ទប់ជាមួយ   អ៊ីមិ  គេងលក់លើគ្រែគេ ឱបខ្លួនរងាញាក់ មុខឡើងស្លេកពឹមដូចសាកសព។
"អ្នកណាក៏បានដែរ មកយកស្រីម្នាក់នេះចេញពីបន្ទប់យើង" មិចឆ៊ែលមុខឃៅ កាចសាហាវ មួម៉ៅ ទាញទូរសព្ទ័ខលទៅកូនចៅ រួចបោះទូរសព័ទៅលើពូក  ដើរចូលបន្ទប់ខោអាវ គ្មានខ្វាយខ្វល់ពីអ្នកម្តាយកូនខ្ចី ដែលដេកសន្លប់នោះសូម្បីតែបន្តិច។

__
#Ifael_ROZA
គេមិនឱ្យអុីមិ ដេកក្នុងបន្ទប់គេទេ គ្រែគេក៏មិនឱ្យដេកដែរ🥹

ស៊ូៗ 1k ស្អែកបីភាគ 😘

whyWhere stories live. Discover now