កម្មស្នេហ៍ភរិយាក្រៅច្បាប់

493 3 0
                                    


លំនាំរឿង

«ហាណាកៈ អុីមិ »ឈ្មោះនាងប្រែថាពន្លឺនៃស្នាមញញិម  ជាក្តីសង្ឃឹម តែតាំងពីជួបគេ ជីវិតនាងប្រែជាអាប់អួរគ្មានភាពស្រស់ថ្លា គ្មានពន្លឺសូម្បីតែបន្តិច
នាមជាភរិយាក្រៅច្បាប់ ក្រៅបេះដូង គ្មានន័យអ្វីបន្តិចសោះ សម្រាប់គេ
តើក្មេងស្រីម្នាក់អាចទ្រាំនឹងការឈឺចាប់នេះបានដល់ពេលណា?
តើនាងអាចរើខ្លួនចេញពីសេចក្តីសោកសង្រេងនេះបានដែរឬទេ? បើគេប្រៀបដូចជាស្តេចរាជសីហ៍ ឯនាងគ្រាន់តែជាកូនចៀមនៅក្នុងរង្វង់ដៃមច្ចុរាជ…..។

#កម្មស្នេហ៍ភរិយាក្រៅច្បាប់ ផ្សាយជូនក្នុងពេលឆាប់ៗនេះ…

#កម្មស្នេហ៍ភរិយាក្រៅច្បាប់

ផ្តើមរឿង

ពេលយប់
ផាំងៗ!! អាយយយ សំឡេងស្រែកដោយភាពភ័យខ្លាចចេញពីកាយក្មេងស្រីតូចម្នាក់ ក្រោយនាងឃើញឪពុកត្រូវគេបាញ់ជាច្រើនគ្រាប់...ជនអន្តោប្រវែសជនជាតិជប៉ុនដែលមកធ្វើការរកស៊ី នៅតាមតំបន់ប៉ែកអឺរ៉ុប ព្យាយាមធ្វើដំណើរភាសខ្លួនចេញពីប្រទេសអ៊ីតាលីទៅប្រទេសកំណើតវិញ ក្រោយជំពាក់លុយគេរាប់លានគ្មានសមត្ថភាពសង ព្រោះត្រូវមិត្តភ័ក្កិបោកប្រាស់លុយរត់គេចខ្លួនបាត់ ត្រូវម្ចាស់បំណុលចាប់បានធ្វើបាបមួយគ្រួសារ។
"លោកប៉ា/បង" ប្រពន្ធ និងកូន ត្រូវម្ចាស់បំណុលចាប់ចងដៃជើងជាប់ ស្រែកយំយ៉ាងគួរឱ្យអាសូរស្រណោះ ប្រពន្ធស្រែកយំសឹងឆ្កួតពេលឈាមស្វាមីហូរស្រោចទៅលើព្រឹថពី  កូនស្រីតូចវ័យទើបតែ១៥ឆ្នាំ យំដង្ហក់យ៉ាងគួរឱ្យអាសូរ។
"ប្តីខ្ញុំមិនបានធ្វើទេ ដោះលែងគាត់ទៅ ហ៊ឹកៗ"
ផាំង!!ប្រូស! សំឡេងប្រពន្ធស្រែកយំដោយការអង្វរក គួរឱ្យសង្វេគ តែគេមិនស្ដាប់ បាញ់មួយគ្រាប់ទៀតចំជង្គង់ខាងឆ្វេង...កាយបុរសវ័យកណ្ដាលជ្រេ៤០ដួលប្រូសទៅលើដី។
"លោកប៉ា ហ៊ិកៗ "
"លែងខ្ញុំ!! លោកពូ" ប្រុសកំលោះដែលរស់នៅជាមួយប្រុសវ័យកណ្តាល បែកមុខបែកមាត់ ឈាមហូរស្រោចពេញខ្លួន ប្រឹងបម្រះចង់ទៅជួយ តែគេត្រូវមនុស្សឈុតខ្មៅចាប់ចេញ
"លែង " ផាំងៗ!!អ្ហឹក គេបម្រះរហូតដល់មានសេរីភាព រត់ទៅឱបប្រុសវ័យកណ្តាល ត្រូវគ្រាប់ពីរគ្រាប់ចំកណ្តាលខ្នងភ្លាមៗ។
"បងម៉ាសូរិ!!!"

whyWhere stories live. Discover now