176 1 0
                                    

រីករាយជាមួយការអានទាំងអស់គ្នា💙💙

ភាគទី58 +59+60+61+62

#កម្មស្នេហ៍ភរិយាក្រៅច្បាប់

"អ៊ីមិ   បងនឹកអូនណាស់" នាងតូចចាប់អូសដៃគេមកដល់កន្លែងបិទបាំង ម៉ាសូរិ ស្រវាឱបនាងណែន ទឹកភ្នែកគេហូរមកភ្លាម  គេមិននឹកស្មានថាអភិនិហាវាកើតឡើងទេ។
"ខ្ញុំក៏នឹកបងដែរ ហ៊ឹកៗ "  អ៊ីមិ   ឱបកាយម៉ាសូរិណែន ឱបដូចបងប្រុសដែលនឹករឭកដឹងគុណ  នាងមិនស្មានថាបានជួបគាត់ម្ដងទៀតទេ ព្រោះបែកគ្នាកន្លងទៅប្រាំឆ្នាំទៅហើយ។
"អូនទៅនៅឯណា ហេតុអីលោកពូអ្នកមីងថាអូនស្លាប់?" ពេលដែលបានឮដំណឹងគេភ័យស្លុតណាស់          មិនស្មានថាអាចជួបនាងនៅប្រទេសប៊ែលហ្សិច បើបងប្រុសគេមិនហៅមក   គេក៏គ្មាននិស្ស័យបានជួបនាងម្ដងទៀតដែរ។
"អូនលួចរត់ចេញពីផ្ទះ"   អ៊ីមិ  ឱនមុខនិយាយទាំងអួលណែន នាងដឹងថាលោកប៉ាអ្នកម៉ាក់ខកចិត្ត និងឈឺចាប់ព្រោះមានកូនស្រីអាក្រក់ដូចនាងណាស់ តែដើម្បីកូននាង នាងត្រូវតែធ្វើ ទោះបីត្រូវស្ពាយឈ្មោះជាកូនទុរយសក៏ដោយ។
"ហេតុអី  អ៊ីមិ? "  
"គឺអូនមករកកូនអូន?" នាងងើបមុខមើលគេវិញ កែវភ្នែកក្រហម បបូរមាត់ញ័រ។
"មានន័យយ៉ាងម៉េច អូនមានស្វាមីហើយមែនទេ?" ថ្លើមប្រមាថម៉ាសូរិធ្លាក់ដល់ដីវាឈឺខ្លាំងស្មើនឹងពេលដឹងថានាងស្លាប់។
"តែគេមិនមែនស្វាមីអូនទេ រឿងរវាងពួកយើង កើតឡើងដោយសារការធ្វេសប្រហែសរបស់អូនប៉ុណ្ណោះ"   អ៊ីមិ  និយាយទឹកភ្នែកហូរមកភ្លាម នាងដឹងថាគេគ្មានថ្ងៃទទួលនាងធ្វើជាប្រពន្ធទេ គឺគ្មានថ្ងៃដាច់ខាត នាងគ្រាន់តែជាកញ្ជះតណ្ហា។
"បងនៅតែមានសង្ឃឹមមែនទេ  អ៊ីមិ?"   ម៉ាសូរិ ញញឹមទឹកភ្នែករឹមៗ ចាប់ដៃ  អ៊ីមិ  ណែន។
"ទេម៉ាសូរិ មនុស្សដូចអូនមិនសមនឹងបងទេ អូនសប្បាយចិត្តណាស់ដែលអូនបានជួបបង ហើយអូននឹងសប្បាយចិត្តថែមទៀតបើអូនបានស្គាល់បងថ្លៃ" ដៃតូចៗលើកជូតទឹកភ្នែកឱ្យគេញញឹមប្រាប់គេ មនុស្សគេល្អយ៉ាងនេះ មនុស្សស្រីថោកទាបដូចនាងម៉េចនឹងសមនឹងគេទៅ។
"បងមិនយកអ្នកណាទេ" ម៉ាសូរិ ប្រែជាភ្នែកក្រហមចាប់ទាញនាងមកឱបយ៉ាងណែន ទោះសម្លាប់គេឱ្យស្លាប់ក៏គេមិនយកប្រពន្ធដែរ ប្រពន្ធគេគឺមានតែនាងម្នាក់គត់។

whyWhere stories live. Discover now