រីករាយជាមួយការអានទាំងអស់គ្នា💙💙
#កម្មស្នេហ៍ភរិយាក្រៅច្បាប់
ភាគទី29
ចេញពីពិធី ឡានបើកត្រឡប់មកវិមានវិញ មិចឆ៊ែល អង្គុយគងអន្ទាក់ខ្លា មិននិយាយអ្វីមួយម៉ាត់ នាងតូច អ៊ីមិ ក៏មិននិយាយជាមួយគេព្រោះខ្ពើមនិយាយ នាងលេងជាមួយកូន សើចកក្អឹកមិនខ្វល់ពីវត្តមានអ្នកខ្លះនៅលើឡានជាមួយ ធ្វើឱ្យគេកាន់តែមុខម៉ូវ ភ្នែកមើលទៅកញ្ចក់ខាងក្រៅ ចិញ្ចើមចងសឹងដល់គ្នា។
ងឺត!! "អ្ហឹងង៉ាៗ" ឡានចាប់ហ្វ្រាំងយ៉ាងប្រញាប់ ធ្វើឱ្យក្មេងតូចលេងសើចកក្អឹកជាមួយអ្នកម៉ាក់ ស្រែកយំភ្លាម អ៊ីមិ ភ័យប្រញាប់លួងលោមកូន កែវភ្នែកមនុស្សកាចក៏បាញ់យ៉ាងកាចដាក់ហ្វៃឌិនតាមកញ្ចក់
"សុំទោសលោកម្ចាស់" ហ្វៃឌិន ប្រញាប់ឱនសុំទោស មុននេះងងឹតមានម៉ូតូមួយបើកកាត់ បើកគេមិនចាប់ហ្វ្រាំងលឿន បុកប្រុសម្នាក់នោះមិនខាន
"ង៉ាង៉ា"
"ហៃលេត កូនឆ្លាតកុំយំណាកុំយំ" អ៊ីមិ លួងកូនទាំងចង់យំតាមកូន ព្រោះគេមិនបាត់សោះ យំឡើងចង់គាំង នាងឱ្យមឹមក៏មិនព្រមមឹបគិតតែពីយំចង់គាំង
"ង៉ាង៉ាៗ"
"លោកពូ" មិនដឹងថាធ្វើយ៉ាងម៉េចក៏ហៅគេឱ្យជួយ វិនាទីនេះទោះខឹងគ្នា ក៏ខឹងលែងបានយូរដែរ មិចឆ៊ែល យកកូនពីដៃនាង ទ្រក្បាលគេឡើងខ្ពស់បន្តិច ប្រហែលភ្ញាក់ហើយមុននេះ អ៊ីមិ ខិតទៅជិតគេ ចាប់ដើមដៃគេ មើលកូនទាំងភ័យរលីងរលោងទឹកភ្នែក លោកប៉ាទោះមិនដែលមានកូនក៏ជំនាញខាងមើលថែក្មេងណាស់ដែរ ព្រោះតាំងពីអាល្អិតហៃលេតកើតដំបូង ដៃឪម្នាក់នេះហើយមើលគេ មិចឆ៊ែលរលាក់គេតិចៗលួងគេតែបន្តិចក្មេងតូចក៏បាត់យំសើចកក្អឹកដាក់លោកប៉ា លោកប៉ាមុខឃៅភ្ញោចស្នាមញញឹមចុងមាត់បន្តិចសប្បាយចិត្តតែមិនបានបង្ហាញ។
"បាត់យំហើយ" អ៊ីមិ សប្បាយចិត្តសើចសប្បាយទាំងទឹកភ្នែកនៅជាប់រោមភ្នែក សំឡេងនាងធ្វើឱ្យមិចឆ៊ែលបិទស្នាមញញឹមវិញរួចបែរទៅរកនាង នាងក៏ញញឹមដាក់គេរួចងើបមុខថើបថ្ពាល់គេទាំងនាងក៏មិនដឹងខ្លួនដែរព្រោះសប្បាយចិត្តពេក ធ្វើឱ្យបេះដូងមិចឆ៊ែលរង្គើមួយរំពេច។
"អរគុណលោកពូ" ថាចប់ក៏ប្រញាប់យកកូនពីដៃគេវិញ ការពិតថើបគេព្រោះតែចង់បានកូនវិញ អារម្មណ៍ញាប់ញ័រមិចឆ៊ែលមុននេះក៏បាត់វិញភ្លាម។
"មិនបាច់" មិចឆ៊ែលលើកកូនចេញផុតពីដៃនាង អ៊ីមិ ក៏តាមមើលទាំងពេបមាត់រកយំ។
"ឱ្យនាងមើលកូនយើង ប្រហែលស្លាប់ដោយសារយំនេះហើយ"
"ក៏ ក៏ខ្ញុំមិនដឹងថាគេយំដោយសារអី"
"តមាត់?"
អ៊ីមិ លែងហ៊ាននិយាយ បែរខ្លួនចេញពីគេអង្គុយត្រង់ភ្លឹង ព្រោះខ្លាចគេខឹងជាងនេះ ឯមិចឆ៊ែលក៏លួងកូនគេង មុខចងចិញ្ចើមកាចជាប់រហូត ហ្វៃឌិន មើលសកម្មភាពបីនាក់ឪពុកម្តាយកូននេះតាមកញ្ចក់ទាំងញញឹមមានក្តីសុខមិនដឹងខ្លួន ការពិតក្តីសុខនៅក្បែរខ្លួនលោកម្ចាស់ជិតបង្កើយ បើលោកម្ចាស់ រលាស់ខ្លួនបន្តិចច្បាស់ជាមើលឃើញមិនខាន តែលោកម្ចាស់បែរជាឃោរឃៅ មិនឱ្យអ្នកណាចូលជិតបាន សូម្បីតែម្តាយកូនគាត់ក៏គ្មានសិទ្ធិ។