102 0 0
                                    

#កម្មស្នេហ៍ភរិយាក្រៅច្បាប់

ភាគទី៤៧

"លែងទៅ ខ្ញុំនិយាយមិននិយាយពូចេះខ្វល់ដែរហេស៎?" នាងរើចេញពីដៃគេ និយាយមិនខ្ចីមើលមុខគេ ហើយក៏ដើរចូលទៅខាងក្នុងផ្ទះ។
មិចឆ៊ែលតាមមើលផែនខ្នងនាងពីក្រោយ ខាំធ្មេញក្តៅក្រហាយ
"ចង្រៃយ៎" គេទាត់ខ្យល់មួយជើងព្រោះក្ដៅទ្រូង ហេតុអីគេមានអារម្មណ៍អ៊ីចឹង មួម៉ៅក្ដៅក្រហាយរកស្អី  មិចឆ៊ែល មុខដូចរន្ទះបាញ់ដើរចូលទៅខាងក្នុង ហ្វៃឌិន ឯណោះឃើញចៅហ្វាយមកត្រេកអរប្រញាប់យកឯកសារសំខាន់ឱ្យសញ្ញេ ព្រោះការងារប្រញាប់
"ចៅហ្វាយ ជួយសញ្ញ...."
"យកចេញទៅ!!! " មនុស្សមុខមើលមិនបាន ដើរញាប់ជើងឡើងទៅខាងលើបាត់  ហ្វៃឌិន អេះក្បាល កើតអី! ទៅជាន់ពេរអ្នកណាមក..បានមួម៉ៅទាំងល្ងាច។
        មិចឆ៊ែល ដើរមកទម្លាក់ខ្លួនអង្គុយលើសាឡុង ប្រឡេះលេវអាវចំហទ្រូងបន្ធូរអារម្មណ៍មួម៉ៅក្តៅរោល ព្រោះតែអ្នកខ្លះមិនព្រមនិយាយរក
<ខ្ញុំនិយាយមិននិយាយពូចេះខ្វល់ដែរហេស៎?>
"មែនហើយ យើងចាំបាច់ខ្វល់រកស្អី ឆ្កួតមែនហើយ!!" មិចឆ៊ែល ប្រទេចទាំងមួម៉ៅ ក្រោកដើរទៅបន្ទប់ទឹកបាត់ ហេតុអីគេចាំបាច់ខ្វល់? ហេតុអីគេចាំបាច់ខ្វល់ពីអារម្មណ៍នាង? នាងជាអ្នកណា? នាងជាស្អី?
តែពេលនេះគេទទួលស្គាល់ គេម៉ួមៅហេលហាលនៅមិនសុខ ពិបាកក្នុងខ្លួនដូចពិភពលោកប្រេះបែកថ្ងៃនេះ។
             អ៊ីមិ  មកលេងជាមួយកូនតូចនៅក្នុងសួន អង្គុយរៀបចំផ្កាឱ្យកូនមើល អាល្អិតតូចនិយាយប៉ប៉ោច ជួយហុចផ្កាឱ្យអ្នកម៉ាក់   អ៊ីមិ  ញញឹមស្រស់មានក្តីសុខ ជីវិតនាងឱ្យតែមានហៃលេតនាងសប្បាយចិត្តហើយមិនបាច់មានមនុស្សកំណាចម្នាក់នោះទេ ។
អ៊ីមិ អង្គុយរៀបចំផ្កាក្រោមដើមឈើក្នុងសួនជាមួយកូន ឯអ្នកខ្លះមុខមិនរីក មកអង្គុយក្នុងកញ្ចុះដែរ ឱ្យកូនចៅប្រមូលឯកសារការងារមកធ្វើនៅទីនេះ។
"នេះចៅហ្វាយ" ហ្វៃឌិន យកឯកសារមួយបាច់ធំមកដាក់លើតុក្បែរចៅហ្វាយមុខឃៅ  ចម្លែកចិត្តមិនដែលឃើញចៅហ្វាយចាប់អារម្មណ៍មកអង្គុយធ្វើការក្នុងសួនបែបនេះទេ ទើបតែឃើញថ្ងៃនេះលើកទីមួយហើយ...មិចឆ៊ែល យកឯកសារមកសញ្ញេ មុខនៅតែមើលមិនបានដដែល  ដៃសញ្ញេឯកសារភ្នែកមើលទៅកូននិងអ្នកខ្លះ ដែលក្រឡេកឃើញគេនៅទីនេះហើយ បែរជាធ្វើដូចមិនឃើញ។
" អ៊ីមិ  និងអ្នកប្រុសតូចមើលទៅមានក្តីសុខណាស់ "
"ចេញទៅហ្វៃឌិន!!" មិចឆ៊ែលជ្រួញចិញ្ចើម ចេញទៅ! មុនគេមួម៉ៅជាងនេះ មិនមានផលល្អ ទេ។  ហ្វៃឌិនដឹងខ្លួន ប្រញាប់ឱនចេញទៅបាត់ មិចឆ៊ែល នៅសញ្ញេឯកសារ មើលការងារទាំងពិបាកក្នុងខ្លួន មួម៉ៅតែម្នាក់ឯង ម្ដងម្កាលក៏មើលទៅអ្នកខ្លះ នាងគ្មានខ្វល់ពីគេបន្តិចសោះ។
"ប៉ាប៉ា!! ប៉ាប៉ាមករៀបចំផ្កាជាមួយគ្នា" អាល្អិតហៃលេត លេងៗក្រឡេកឃើញលោកប៉ានៅអង្គុយកញ្ចុះក៏ហៅភ្លាម...មិចឆ៊ែល កូនហៅទៅហើយ ខ្ជិលប្រកែក ទើបក្រោកដើរទៅរកភ្លាម ទាំងដែលការពិតចង់ទៅយូរហើយ តែស៊ូមុខក្រាស់មិនចេញ បានឱកាសល្អក៏ដើរទៅរក ដាក់ខ្លួនអង្គុយលើក្រណាត់ ក្បែរអ្នកខ្លះ តែនាងមិនខ្ចីមើលមុខគេ មុខដូចទើសទាល់ តែគេមិននិយាយ
"ធ្វើអីខ្លះ?" គេសួរនាង តែកូនឆ្លើយ
"គឺប៉ាជួយកាត់ផ្កាឱ្យបងអ៊ីមិយកផ្កាទៅដាក់ក្នុងផ្ទះ"
"ប៉ាហៃលេត មិនចូលចិត្តការងារអ៊ីចឹងទេ យើងធ្វើតែពីរនាក់បានហើយ"
"ធ្វើយ៉ាងម៉េចខ្លះ?"
"នេះប៉ាប៉ា" អាល្អិតតូចហុចផ្កាឱ្យឪពុក និងហុចកន្ត្រៃឱ្យ មិចឆ៊ែលមើលទៅ  អ៊ីមិ   តែនាងមិនខ្ចីសម្លឹងគេ អ្នកកំលោះក៏ទម្លាក់ភ្នែកមកកាត់ផ្កា គេមើលតាមអាល្អិតតូច ឃើញកូនធ្វើបែបណាក៏ធ្វើបែបនោះតាម។
អូយ!   អ៊ីមិ  ទាញផ្កាកុលាបមិនប្រយ័ត្ន ធ្វើឱ្យមុតបន្លាវាចេញឈាមមកភ្លាម ម្នាក់នោះក៏រហ័សងើបមុខមើលយ៉ាងលឿន
"កើតស្អី? "
"គ្មានទេ" គេសួរកាច នាងក៏ឆ្លើយគ្មានក្បាលគ្មានកន្ទុយវិញ ព្រមទាំងលាក់ដៃមិនឱ្យឃើញ មិចឆ៊ែលមិននិយាយ ចាប់ទាញដៃនាងមកមើលទាំងដែលនាងមិនចង់ឱ្យប៉ះ ឃើញឈាមនាងនៅចង្អុលដៃ មិនទុកយូរ គេប្រើមាត់ជញ្ជក់ដៃនាង បឺតយកឈាមហូរនោះភ្លាម ធ្វើឱ្យនាងតូចភ្ញាក់ផ្អើល បេះដូងអ៊ីមិលោតញាប់រាប់ចង្វាក់លែងឈ្នះភ្លាម ព្រឺសម្បុរ ភ្នែកមើលគេភ្លឿកៗ
"ហៃលេតរត់ទៅក្នុង ឱ្យមេផ្ទះយកបង់បិទរបួសឱ្យប៉ា" គេប្រាប់កូនប្រញាប់ប្រញាល់ ភ្នែកមើលរបួសឱ្យនាង
ធ្វើដូចបារម្ភណាស់ ទាំងដែលនាងមុតដៃ របួសមិនខ្លាំងផង។
"បាទប៉ាប៉ា" អាល្អិតតូច ប្រញាប់ស្ទុះក្រោករត់ត្រុយទៅភ្លាម
"ប្រយ័ត្នប្រយែងបន្តិចទៅ" គេចងចិញ្ចើមបែរទៅបន្ទោសនាង គ្រាន់តែកាន់កុលាប ក៏កាន់មិនប្រយ័ត្ន ធ្វើឱ្យមានរបួសទាល់តែបាន។
"ដៃខ្ញុំ ពូចេះដឹងអី"  នាងព្រិចភ្នែកញាប់លែងមើលមុខគេ ចង់ដកដៃចេញ តែគេមិនព្រម កាន់ដៃនាងជាប់  ទើប អ៊ីមិ  ត្រូវលើកភ្នែកមើលគេវិញ កែវភ្នែកប្រសព្វគ្នា ម្នាក់នោះមុខនៅតែកាចចងចិញ្ចើម តែ  អ៊ីមិ  បែរជាមើលមុខគេទាំងបេះដូងត្របាញ់លោតញាប់។
"ប៉ាប៉ា ណេះអូនមកហើយ" អាល្អិតមិនឱ្យមេផ្ទះយកមក គឺយករត់មកដោយខ្លួនឯង មិចឆ៊ែល យកបង់បិទរបួសពីកូន យកមកបិទលើរបួសនាងផ្ចិតផ្ចង់ ។
_____
#Ifael_ROZA
ឃើញទេ គេមានកូន ស្រួលប្រើអ៊ីចឹងហាស៎ 😂

whyWhere stories live. Discover now