part 5ចឹងស្រាតទៅ🙂

523 45 10
                                    

ពេលព្រលឹមព្រលឹមបញ្ចេញរស្មីយ៉ាងត្រចេះត្រចង់នៅលើមេឃាសញ្ចាចពណ៌មាសនាំពន្លឺអោយភ្លឺនៅលើលោកបញ្ជាក់អោយមនុស្សដែលត្រូវការគេបានដឹងថានេះវាជាពេលព្រឹកដោយមានទឹកសន្សើមធ្លាក់មកលើរុក្ខជាតិនាំយកវាយោបក់រវិចៗនាំក្លិនផ្កាតាមដងផ្លូវឬតាមផ្ទះដែលគេដាំនោះអោយមានក្លិនក្រអូបដោយបានត្រូវទឹកសន្សើមរីកស្កុះស្គាយនាំអោយឃ្មុំនឹងមេអំបៅបានក្រេបយកលម្អងដោយមនុស្សយើងបានភ្ញាក់ទៅបំពេញកាតព្វកិច្ចរបស់គេរាងៗខ្លួនដោយអ្នកខ្លះទៅធ្វើកាតខ្លះទៀតទៅលក់ដូរនឹងខហើះទៀតទៅសាលាក្រេបយកចំណេះដឹងបើយើងក្រឡេកមកក្នុងបន្ទប់មួយគឺឃើញមានមនុស្សពីរនាក់កំពុងតែគេអោបគ្នាយ៉ាងស្អិតរមួតដោយមិនដឹងថាត្រូវជាអ្វីអោយពិតប្រាកដដោយមានខ្យល់បក់រវិចៗនៅខាងមាត់បង្អួចនាំមកនូវពន្លឺព្រះអាទិត្យនោះជះសាយមកលើផ្ទៃមុខសម៉ត់ខៃរបស់រាងក្រាស់ដោយសារតែមានពន្លឺរំខានដំណេករាងក្រាស់ក៏ប្រឹងបើកម្ដងបន្តិចៗរហូតដល់សុាំនឹងពន្លឺចំណែកឯដៃនាយវិញក៏ស្ពឹកដូចគ្នាក្រោយសំណាក់កើយពីររាងតូចអស់រយះពេលមួយយប់ពេញបើនិយាយពីររាងតូចវិញគេងលក់យ៉ាងស្កប់ស្កល់មិនខ្វល់ពីរនរណាទាំងអស់រាងក្រាស់ដោយក្នាញ់នឹងគេទើបលោមុខទៅថើបថ្ពាល់ក្រពុំពណ៌ក្រហមនោះមួយខ្សឺតដើម្បីជាការអារុណសួស្ដីនាពេលព្រឹកថ្ងៃថ្មីសម្រាប់នាយ
"គេងលក់ស្រួលណាស់ណ៎"ហេស៊ុង យកដៃទៅចាក់ថ្ពាល់គេលេងតិចៗចំណែកឯរាងតូចដោយមានការរំខានពីរសំណាក់រាងក្រាស់ក៏បង្វែរខ្លួនដេកបែរទៅម្ខាងដាក់រាងក្រាស់ចំណែកឯនាយក៏សើចទើបអោនទៅខ្សឹបដាក់ត្រចៀកអ្នកកំពុងតែដេកនោះអោយស្ទុះងើបចង់បាក់ក
"គេងលក់ស្រួលដល់ហើយអនាគតប្រពន្ធ"ហេស៊ុង ក៏សើចនៅដើមកពេលឃើញរាងតូចស្ទុះងើប
"អឺ...គឺ..."ជេគ និយាយមិនចេញព្រោះតែខ្មាស់នាយ
"គេងតទៅយើងទៅធ្វើការហើយ"ហេស៊ុង បម្រុងនឹងងើបដើរទៅបន្ទប់ទឹកទៅហើយតែរាងតូចក៏ហៅកាត់ដំណើរនាយ
"លោកគឺ...."ជេគ ស្ទាក់ស្ទើរក្នុងការនិយាយចំណែកឯរាងក្រាស់ក៏ដើរបកមកលើកបីរាងតូចដើរចូលបន្ទប់ទឹកទាំងពីរនាក់គេដឹងហើយថារាងតូចចង់និយាយអីចំណែកឯរាងតូចក៏អៀននឹងនាយខ្លាំងព្រោះគេមិនបានស្លផកអ្វីទេគឺមានតែអាវសស្ដើងដែលនាយពាក់អោយការពីល្ងាចមិញនោះទេ
ចំណាយពេល15នាទីរាងក្រាស់ក៏បានបីរាងតូចដើរចេញពីរបន្ទប់ទឹកទើបហួសទៅតុសម្អាងនាយក៏អង្គុយនៅលើកៅអីទាំងដាក់រាងតូចលើភ្លៅទើបយកកូនកន្សែងមកជូតសក់អោយរាងតូចអោយស្ងួតទើបនាយដើរទៅយកអាវណាដែរតូចជាងគេរបស់នាយយកមកអោយរាងតូចពាក់តែថាវាយាដូចតីងមោងចឹងពេលរាងតូចពាក់ព្រោះរាងតូចគេត្រឹមទ្រូងរាងក្រាស់ប៉ុណ្ណោះពេលស៊កអាវចឹងវាវែងជាងខ្លួនចឹងហើយរាងក្រាស់ក៏បានរៀបចំខ្លួនឯងហើយដែរទើបងាកទៅមើលរាងងូចដែលអង្គុយលើពូកមើលមកនាយម៉ក់ៗដូចជាកូនឆ្កែទើបនាយដើរទៅក្បែរគេទើបអោនទៅនិយាយជាមួយគេ
"មិចក៏ធ្វើមុខចឹង"ហេស៊ុង យកដៃទៅច្បិចចង្ការរបស់គេ
"លោកអាវខ្ញុំទៅណាអស់ហើយ"ជេគ មិនឆ្លើយនឹងសំណួរនាយបែរជាសួរទៅវិញនាយញញឹមបន្តិចមុននឹងតប
"បោះអោយឆ្កែសុីបាត់ហើយ"ហេស៊ុង តាមការពិតអាវនឹងនាយប្រើអោយអ្នកបម្រើបោកយកទៅហាល
"ចឹងខ្ញុំបានអីពាក់ទៅ"ជេគ សម្លឹងមុខនាយ
"ពាក់អាវនឹងសិនទៅ"រាងក្រាស់ក៏មើលលើមើលក្រោមរាងតូច
"ខ្ញុំពាក់មិនត្រូវទេ"ជេគ អាវនាយមួយស៊កគេពីរបានត្រូវព្រោះនាយមាឌធំជាងគេដល់ទៅពីរដងឯណោះ
"ចឹងស្រាតទៅ"ហេស៊ុង ក៏ញាក់ចិញ្ចើមដាក់រាងតូច
"អឺ...គឺ..."ជេគ គាំងនឹងសម្ដីនាយនេះចង់អោយគេស្រាតមែនទេ
"មកចុះទៅខាងក្រោម..."ថាហើយនាយក៏លើកបីរាងតូចចុះទៅខាងក្រោមដើម្បីញុាំបាយទាំងមានប៉ាម៉ាក់នាយអង្គុយចាំស្រាប់ចំណែកឯរាងតូចក៏អៀនមិនស្ទើរពេលឃើញអ្នកបម្រើជាច្រើនសម្លឹងមកគេយ៉ាងច្រើនជាពិសេសគែលោកស្រីនឹងលោកលីតែម្ដង
"ញុាំបាយទៅ..."បន្ទាប់ពីរមកអស់គ្នាហើយអ្នកបម្រើក៏នាំគ្នាដួសបាយអោយពួកគេម្នាក់មួយចានដោយមានរាងតូចនៅអង្គុយលើភ្លៅរាងក្រាស់ទោះគេទារចុះក៏នាយមិនព្រម
"ញុាំហើយទៅផ្ទះមែនទេ"លោកស្រីលី ក៏ស្លេចសួររាងតូច
"គឺទៅមន្ទីរពេទ្យអ្នកមីង"ជេគ ក៏ប្រាប់គាត់ទាំងញញឹម
"អររ...ចឹងឆាប់ញុាំតទៀតទៅ"លោកស្រីលី ដោយខ្ចិលសុាំញុាំច្រើនក៏បរិភោគដ៏តានតឹងរបស់រាងតូចក៏បញ្ចប់ព្រោះថាពេលគេញុាំបាយគឺងរាងក្រាស់អោបចង្កេះគេជាប់មិនចឹងទេថើបកគេខ្សឺតៗពីរក្រោយគេឯណេះញុាំបាយមិនត្រង់មាត់ទេគឺក្នាញ់នឹងរាងក្រាស់ពេក
"ប៉ាម៉ាក់ចឹងខ្ញុំទៅធ្វើការសិហើយ"ថាហើយហេស៊ុងក៏ឡើងឡានចាកចេញទៅ



#Gech_Jaywon


To be Cousiderted 👏🎈



★បេះដូងរបស់ខ្ញុំ★Where stories live. Discover now