part 7 យើងស្រឡាញ់ឯង

471 35 6
                                    

"ឆាប់ញុាំអោយលឿនទៅ"ហេស៊ុង ដោយឃើញរាងតូចអង្គុយតែមើលបាយមិនព្រមញុាំសោះ
"អឺ...គឺ"ងាកមកមើលមុខនាយក៏ឃើញគេលើកចិញ្ចើមមើលមុខគេ
"មើលមុខអីញុាំទៅ"ហេស៊ុង មិនញុាំទេនៅអង្គុយមើលមុខនាយចំណែកលោកស្រីលីដោយទើសភ្នែកក៏ស្រដីឡើង
"កូនងងុយគេងមែនទេ"លោកស្រីលី ក៏សួរទៅរាងតូចចំណែកឯរាងតូចក៏ញញឹមទៅគាត់មិននឹងស្រដីទៅគាត់វិញ
"បា...បាទ"រាងតូចក៏សសៀរៗចុះពីលើភ្លៅរាងក្រាស់ចំណែកឯនាយឃើញបែបនេះក៏រហ័សយកដៃទៅទាញគេមកវិញធ្វើអោយរាងតូចភ្ញាក់
"អុះ...លោក"ជេគ ក៏និយាយទាំងភ្ញាក់
"ចង់ចុះទៅណា"ស្រដីសួរទាំងដៃអោបចង្កេះរាងតូចជាប់ព្រោះខ្លាចគេធ្លាក់
"អង្គុយលើកៅអីវិញខ្លាចលោកចុកជើង"ជេគ មែនហើយគេខ្លាចនាយក៏ចង់ចុះទៅអង្គុយលើកៅអីតែនាយមិនអោយគេចុះទេ
"មិនអី...អ្នកម៉ាក់ខ្ញុំយកគេទៅលើហើយ"ហេស៊ុង ថាហើយនាយក៏លើកបីរាងតូចឡើងទៅខាងលើដោយទុកអោយចាស់ៗអង្គុយមើលមុខគ្នាទាំងញញឹម
"បងគិតថាបើគេរៀបការតើគេធ្វើបាបកូនជេគទេ"លោកស្រីលី ក៏ងាកទៅសួរប្ដីចំណែកឯគាត់ក៏ដកដង្ហើមមុននឹងស្រដី
"បងមិនគិតចឹងទេ"លោកលី ក៏ឆ្លើយទៅប្រកាន់ប្រពន្ធគាត់ៗអាចដឹងចរិករាងក្រាស់ព្រោះគាត់ចិញ្ចឹមបីបាច់គេតាំងពីរតូចមកហើយព្រោះមនុស្សដូចជារាងក្រាស់មិនដែរយកចិត្តទុកដាក់នរណាទេចុះក្មេងនេះនាយបែរជាមើលថែយ៉ាងយកចិត្តទុកដាក់
"អូនក៏គិតចឹងដែរ"លោកស្រីលី ក៏យល់ស្របតាមប្ដីរបស់គាត់
*Heeseung Room*
"អុឹម...ធ្ងន់ណាស់"ហេស៊ុង ក៏ដាក់រាងតូចអោយគេគេងនៅលើពូកទាំងទម្លាក់ថ្នមៗចំណែកឯរាងតូចក៏មើលមកនាយទាំងម៉ក់ៗដូចជាកូនឆ្កែនាយឃើញបែបនេះក៏ឡើងទៅទ្រោបរាងតូចឃើញបែបនេះក៏រាងភ័យដែរ
"លោក...លោកចង់...ចង់ធ្វើអី"ជេគ ក៏យកដៃទៅទប់ទ្រូងរាងក្រាស់ព្រោះឃើញនាយអោនមករកគេកាន់តែជិតរាងក្រាស់ឃើញបែបនេះក៏សើចគិតទៅក្មេងនេះខ្លាចគេណាស់
"ចង់រំលោភអ្នកខ្លះ"ហេស៊ុង ក៏អោនទៅខ្សឹបដាក់ត្រចៀករាងតូចព្រមទាំងថើបកញ្ជឹងកគេមួយខ្សឺត
"លោក...យើង..ទើបតែ..អ៊ុប"មិនទាន់នឹងបាននិយាយផងពាក្យសម្ដីទាំងប៉ុន្មានក៏ត្រូវលេបចូលវិញដោយរាងក្រាស់បានថើបបំបិទមាត់គេ
"ហុឹម....."រាងក្រាស់ក៏បានថើបគេរហូតដល់គេអស់ខ្យល់ទើបដកមាត់ចេញវិញដើម្បីអោយរាងតូចបានដកដង្ហើម
"លោក..."ជេគ នេះនាយប្រុងធ្វើអីទៀតហើយមកលាត់អាវស្អីទៀតហើយ
"យ៉ាងមិចហៅនោះហៅ"ហេស៊ុង នាយក៏និយាយទាំងលើកចិញ្ចើមនេះក្មេងមួយនេះហៅនាយមិនឈប់សោះនាយឡើងត្រលាន់ត្រចៀកហើយបើអាចប្ដូរមកហៅបងមក🙈
"គឺ...ខ្ញុំ"ជេគ សម្លឹងមើលមុខរាងក្រាស់ទាំងអៀនពេលសម្លឹងប៉ះចំកែវភ្នែកនាយ
"និយាយមកនៅមើលមុខយើងធ្វើអី"ហេស៊ុង មិននិយាយនៅមើលមុខដល់កាលគេទៀតនាយចាំស្ដាប់ឡើងកកហើយ
"ខ្ញុំ..សុំទៅផ្ទះ"ជេគ និយយាទាំងមើលមុខនាយចំណែកឯរាងក្រាស់ឮហើយក្ដៅឆេវតែម្ដង
"មិនបានទេ..."និយាយតែមាត់ចំណែកឯដៃអោបចង្កេះតូចជាប់
"មិចចឹងនេះខ្ញុំ..."
"យើងមិនអោយទៅឯងមើលសភាពឯងពេលនេះចុះ"មែនហើយមើលចុះខ្លួនឡើងសុទ្ធតែស្នាមធ្មេញនាយខាំ
"គឺ..."រាងក្រាស់និយាយកាត់
"អោយយើងរំលោភសិនមក"ហេស៊ុង ញាក់ចិញ្ចើមដាក់រាងតូច
"លោកខ្ញុំនៅឈឺនៅឡើយទេ..."ជេគ នេះធ្វើគេឡើងចង់ពិការហើយចង់បានអីទៀត
"ចឹងមិចបាច់ទៅ"ហេស៊ុង ថាហើយក៏ងើបក្រេះពីររាងតូចចំណែករាងតូចឃើញបែបនេះក៏មិនស្រណុកចិត្តដូចគ្នា
"លោកគឺខ្ញុំ..."បម្រុងនឹងនិយាយរាងក្រាស់ក៏ងាកមកសម្លក់គេឃើញបែបមេះក៏បិទមាត់យ៉ាងលឿន
"មិនបាច់ទៅណាទាំងអស់"ហេស៊ុង ថាហើយបម្រុងនឹងដើរចេញស្រាប់តែពេលនោះរាងតូចខិតមករកនាយ
"លោកហ៎ា...សុំទោស"ជេគ ក៏រំកិលទៅរកនាយចំណែកឯរាងក្រាស់ឃើញហើយក៏ចាប់រាងតូចផ្ដួលទៅលើពូកចំណែកឯរាងតូចមិនបានទប់ជំហរក៏ដួលទៅតាមនាយ
"ស្រឡាញ់យើងទេ"ហេស៊ុង ក៏ចាប់ដៃរាងតូចឡើងទៅខាងលើផុតក្បាល
"គឺ...ខ្ញុំ.."ជេគ ឆ្លើយមិនចេញ
"តែយើងស្រឡាញ់ឯង"ហេស៊ុង មែនហើយនាយបានលង់ស្រឡាញ់រាងតូចហើយ
"លោកស្រឡាញ់ខ្ញុំធ្វើអី"ជេគ ក៏សួរទៅនាយទាំងស្លឺនេះគេស្ដាប់ច្រឡំមែនទេឬមួយក៏គ្រាន់តែចង់អោយបេះដូងគេរំភើប
"ស្រឡាញ់ព្រោះឃើញទាក់ទាញពេក"ហេស៊ុង ក៏និយាយទាំងញាក់ចិញ្ចើមដាក់អ្នកនៅក្រោមទ្រូងដែលសម្លឹងមករកនាយដូចគ្នា
"កុំស្រឡាញ់ខ្ញុំអី"ជេគ មែនហើយគេមិនចង់អោយរាងក្រាស់មកស្រឡាញ់គេទេព្រោះគេត្រឹមតែជាប្រពន្ធជួលប៉ុណ្ណោះ
"យើងមិនអាចឃាត់បេះដូងទេ"ហេស៊ុង មែនហើយគេស្រឡាញ់ក្មេងណាស់តែថាចុះសង្សារនាយគេលែងស្រឡាញ់ហើយមែនទេ
"លោកមានសង្សារហើយសូមកុំយកខ្ញុំពាក់ព័ន្ធអី"ជេគ ក៏សម្លឹងទៅកែវភ្នែករបស់រាងក្រាស់
"ចុះកាលដែលឯងមកព្រមរៀបការជាមួយយើងជាអ្វីអោយប្រាកដ"ហេស៊ុង មែនហើយចុះគេមករៀបការជាមួយខ្លួនធ្វើអីគេពិតជាចង់ដឹងណាស់
"គឺខ្ញុំ.."ជេគ គាំងនឹងសំណួររាងក្រាស់ចុះគេអាចប្រាប់នាយបានឬទេ
"ខ្ញុំយ៉ាងមិច.."ហេស៊ុង នៅតែសួរដេញដោល
"ខ្ញុំមិនអាចប្រាប់លោកបានទេ"ជេគ ក៏ងាកមុខទៅម្ខាងរាងក្រាស់ឃើញបែបនេះក៏អោនទៅថើបថ្ពាល់គេមួយខ្សឺតចំណែកឯរាងតូចក៏បែរមករកនាយវិញធ្វើអោយបបូរមាត់អ្នកទាំងពីរប៉ះគ្នាដោយចៃដន្យរាងតូចឃើញបែបនេះក៏ហើបមាត់អោយរាងក្រាស់បានលូកអណ្ដាតទៅប្រលែងលេងជាមួយអណ្ដាតគេយ៉ាងជក់ចិត្តទើប.....។

ទស្សនាភាគបន្ត🙈

#Gech_Jaywon


To be Cousiderted 💕😘

★បេះដូងរបស់ខ្ញុំ★Where stories live. Discover now