part 9 អនាគតប្រពន្ធ💕

415 33 4
                                    


     ពេលព្រឹកបានមកដល់គឺថាដូចសព្វមួយដងនៃជីវិតមនុស្សសត្វដែលចេញទៅធ្វើកាត្វកិច្ចរបស់ខ្លួនបើក្រឡេកមកភូមិគ្រិះដ៏ធំស្កឹមស្កៃដែលអ្នកណាក៏សហគាល់ដែរថាជារបស់ត្រកូលលីនៅក្នុងបរិវេណភូមិគ្រិះមានដាំដើមឈើកាត់ជារូបសត្វនឹងដើមផ្កាដែលអ្នកបម្រើដាំលម្អនៅក្នុងភូមិគ្រិះអោយក្រអូបសាយភាយពេញបរិវេណបើក្រឡេកមកមើលនៅក្នុងបន្ទប់មួយដែលដែលជាបន្ទប់កូនប្រុសទោលរបស់ត្រកូលលីយើងឃើញមានមនុស្សពីរនាក់កំពុងតែគេអោបគ្នាយ៉ាងស្អិតរមួតស្ទើរតែក្លាយខ្លួនជាមួយទៅហើយដោយរាងក្រាស់បានភ្ញាក់យូរហើយដោយខ្ចិលរំខានដំណេករាងតូចនាយមិនហ៊ានងើបនោះទេគឺគេងសម្លឹងមើលមុខដ៏ស្អាតផូផង់របស់រាងតូចនោះទាំងញញឹមនាយមើលថាក្មេងនេះមើលយូរទៅកាន់តែស្អាតទៅៗគ្មានចន្លោះមើលមុខ មើលមាត់គួរអោយស្រឡាញ់ណាស់ដោយនឹកគិតក្នាញ់នាយក៏លោមុខទៅថើបថ្ពាល់នោះខ្សឺតយ៉ាងជក់ចិត្តព្រោះថាថ្ពាល់នោះទន់ដូចចាហួយនោះបើឃើញហើយគឺចង់តែថ្នមចង់តែថើបទេចំណែកឯរាងតូចពេលត្រូវពន្លឺព្រះអាទិត្យចូលមកតាមបង្អួចមកប៉ះនឹងផ្ទៃមុខគេនោះក៏រុលខ្លួនទៅរកប្រអប់ទ្រូងមាំរបស់រាងក្រាស់ដើម្បីបិតបាំងទើបយកដៃអោបនាយមុននឹងបិទភ្នែកគេងយ៉ាងស្កប់ស្កល់រាងក្រាស់ឃើញបែបនេះក៏សើចគិតទៅក្មេងនេះត្រមក់ណាស់ចាំងថ្ងៃបុិននឹងហើយមិនងើបទៀតថែមទាំងរកម្លប់ច្រកគេងតនាយក្នាញ់ពេកក៏អោនទៅខាំថ្ពាល់រាងតូចលេងចំណែកឯរាងតូចដោយមានការរំខានក៏ចាប់ផ្ដើមចងចិញ្ចើមទាំងភ្នែកមិនទាន់បើកនៅឡើយទេ។
"ងើបឡើងថ្ងៃចាំងគូទហើយ.."ហេស៊ុង អោនទៅខ្សឹបប្រាប់រាងតូចតែអ្នកម្ខាងទៀតគ្មានប្រតិកម្មអ្វីសោះ
"អនាគតប្រពន្ធ...ងើបឡើង សឺត"អោនទៅថើបថ្ពាល់មួយខ្សឺតចំណែកឯរាងតូចក៏បើកភ្នែកម្ដងបន្តិចៗរហូតដល់សុាំតែអ្វីដែលគេឃើញមុនគេនោះគឺមុខរបស់រាងក្រាស់ដែលញញឹមពព្រាយដាក់នាយរាងតូចឃើញបែបនេះក៏អៀនកាត់ព្រឹកតែម្ដង
"លោក...មិន...មិនទៅធ្វើការទេហ៎.."ជេគ សម្លឹងមើលមុខនាយទាំងប្រើក្រសែរភ្នែកកូនឆ្កែ(ទាក់ទាញចំណាប់អារម្មណ៍ផ្លូវភេទ🥺)
"បើយើងទៅស្មានមកគេងអោយឯងអោបបែបនេះ"ហេស៊ុង និយាយទាំងសើចដើមកពេលឃើញទឹកមុខស្លឺរបស់រាងតូចគឺត្រូវហើយថ្ងៃនេះនាយនឹងប៉ាម៉ាក់បានទៅស្នើសុំម៉ាក់រាងតូចពីពេកអោយមករស់នៅក្នុងភូមិគ្រិះលី
"អឺ....គឺខ្ញុំគេងអោបលោកមែនទេ"ជេគ ក៏សួរទៅរាងក្រាស់ទាំងខ្មាស់អៀននេះគេគេងអោបរាងក្រាស់មែនទេលោកអើយគួរអោយខ្មាស់ណាស់
"ត្រូវហើយថែមទាំងកើយដៃយើងទៀត"ហេស៊ុង ធ្វើជាចុកដៃទាំងដែរការពិតនាយទាញគេអោយមកគេងលើដៃសោះ
"ខ្ញុំ....សុំ...សុំទោសផង"ជេគ ក៏សម្លឹងមើលមុខរាងក្រាស់ដែលនាយសម្លឹងមកគេដូចគ្នា
"ចង់អោយយើងលើកលែងទោសគឺត្រូវមានសំណង"នេះនាយមានល្បែងលេងទៀតហើយចំណែកឯរាងតូចក៏ចង់ស្ដាប់ចម្លើយរបស់រាងក្រាស់យ៉ាងតានតឹង
"សំ...សំណងអ្វី"ជេគ ដោយឃើញនាយចេះតែសម្លឹងមុខគេក៏ភ័យព្រោះការសម្លឹងរបស់រាងក្រាស់មកគេមិនដែលស្រួលម្ដងណាឡើយបើមិនខានទើបចម្លែករាងក្រាស់ដោយគិតមួយសន្ទុះក៏លើកមកនិយាយ
"សំណងនោះគឺ...ឯងត្រូវថើបយើង"ហេស៊ុង ក៏រំកិលទៅរករាងតូចដែលនៅជ្រយងម្ខាងចំណែកឯរាងតូចឃើញបែបនេះក៏ចេះតែខិតរហូតធ្វើអោយខ្នងរបស់គេអឹបនឹងពូកជាប់ដោយមានរាងក្រាស់ឃាំងមិនអោយចេញ
"លោក...ចង់និយាយអី"ជេគ ក៏ចាប់ផ្ដើមស្លន់រកផ្លូវចេញតែថាអ្នកម្ខាងទៀតឃាំងជាប់ទៅហើយ
"គឺនិយាយថាឯងត្រូវថើបយើង"ហេស៊ុង ក៏អោនមិខទៅរកមុខរាងតូចអោយកាន់តែជិតរាងតតូចឃើញបែបនេះក៏បិទភ្នែកព្រិចខ្ញាំៗដាក់រាងក្រាស់
"លោកហ៎ា...."ហៅនាយបង្អូសយ៉ាងវែងពេលនាយអោនមកកាន់តែជិតរហូតធ្វើអោយភ្នែកប៉ះភ្នែក មាត់ប៉ះមាត់ ច្រមុះប៉ះច្រមុះ
"ជុប៎....ស្រឡាញ់យើងទេ"ឆ្មក់ថើបមាត់រាងតូចមួខ្សឺតទើបសួរទៅកាន់រាងតូចចំណែកឯរាងតូចឮហើយគឺបេះដូងចាប់ផ្ដើមលោតឌុកដាក់ៗខុពីរធម្មតា
"គឺ...ស្រ...ស្រឡាញ់់"និយាយទាំងអៀនពេលគេសម្លឹងមើលមកគេ
"ថើបយើងមក...នេះ"នាយក៏បំប៉ោងថ្ពាល់អោយរាងតូចថើបចំណែកឯរាងតូចក៏ស្ទាក់ស្ទើរក្នុងការថើបរាងក្រាស់ឃើញបែបនេះក៏ខឹងនឹងរាងតូច
"មិនបាច់ថើបទេ"ហេស៊ុង ថាហើយក៏ងើបចេញពីររាងតូចទើបដើរទៅបន្ទប់ទឹកទាំងបិទទ្វារឮសូរគ្រាំងធ្វើអោយរាងតូចភ្ញាក់យ៉ាងខ្លាំង
"នេះគាត់ខឹងខ្ញុំមែនទេ..."រាងតូចក៏អង្គុយសួរខ្លួនឯងនេះគេធ្វើអោយនាយខឹងមែនទេពុទ្ធោរអើយតែគេសល់ឆ្អឹងអត់ទេពេលធ្វើអោយនាយខឹងបែបនេះ
      ប្រហែលជា15នាទីក្រោយមករាងក្រាស់ក៏ចេញមកវិញនៅកន្សែររុំចង្កេះដោយបង្ហាញ់នូវសាច់ដុំពេញភ្នែកៗរបស់រាងតូចបូករួមនឹងទឹកធ្លាក់មកលើក្បាលពោះកង់ៗនោះទៀតវាមើលទៅកាន់តែសង្ហារមួយកម្រិតទៀតចំណែកឯរាងតូចឃើញរាងក្រាស់ចេញមកវិញបែបនេះក៏ចង់សុំទោសនាយទើបលើកភួយគប់ទៅម្ខាងនៃជ្រុងគ្រែទើបទម្លាក់ជើងស្រឡូនរបស់គេដើរទៅរករាងក្រាស់ទាំងញ័រជើងពករោះផ្នែកខាងក្រោមគេនៅឈឺដោយដើរសុខៗក៏ស្រាប់តែដួលរាងក្រាស់ដែលកំពុងតែឈរជូតសក់សុខៗនោះក៏ងាកទៅក្រោយក៏ខ
ឃើញជារាងតូចកំពុងតែដួលនោះទើបនាយទម្លាក់កន្សែងជូតសក់នោះនៅតុទើបដើរទៅលើកបីរាងតូចយកមកតុសម្អាងចំណែកឯរាងតូចក៏សំងំស្រង់ក្លិនចេញពីរាងកាយរបស់រាងក្រាស់នោះទាំងញញឹមដូចមនុស្សឆ្កួត(☺️)
"ដើរមករកស្អី..."ហេស៊ុង ក៏សួរទៅរាងតូចអាខ្លួនឯងដើរមិនបានខំណាស់
"គឺ...សុំទោស"ជេគ ក៏សម្លឹងមុខនាយ
"រឿងអី"ហេស៊ុង ក៏លើកចិញ្ចើមសួររឿងអីមិចបានមកសុំទោសនាយវិញ
"សុំទោសដែលមិនបានថើបលោក"ចំណែកឯរាងក្រាស់ឮហើយក៏ហួសចិត្តយ៉ាងខ្លាំង
"ចឹងចង់ថើបអត់ចុះ"នាយក៏លោគេលេងតែអ្នកណាទៅដឹងក្មេងនេះងក់ក្បាលយល់ព្រម
"អុឹម..."ជេគ ក៏ងក់ក្បាល
"នេះថើបមក..."ហេស៊ុង រាងតូចឃើញហើយក៏ងើយមុខទៅថើបគេព្រោះអម្បាញ់មិញរាងក្រាស់ដាក់លើភ្លៅ
"សឺត ......ជុប៎"ថើបពេញផ្ទៃមិខនាយបន្ទាប់មកចុងក្រោយក៏ថើបមាត់នាយចុះណែកឯរាងក្រាស់ក៏សើចព្រោះក្មេងអង្គុយលើភ្លៅនាយនោះកំពុងតែអៀនថើបគេខ្លួនឯងសោះបែរជាអៀនទៅវិញ
"អៀនមែនទេ...អនាគតប្រពន្ធសម្លាញ់"នាយក៏ញ៉ោះរាងតូច
"មិនបានអៀនទេ"ក្រវីក្បាលគេមិនបានអៀនទេកុំមកចោទ
"ចុះថ្ពាល់កើតអីប្រឡាក់ក្រហមមេះ"រាងក្រាស់ក៏សួរមិនអៀនចុះថ្ពាល់កើតអីក្រហមម្លេះ
"គឺ....លោក"ចាប់ផ្ដើមស្រែកចាចពេលរាងក្រាយចាប់អោយអង្គុយស្រកគាវពីលើគេ
"នៅអោយស្ងៀមប្រយ័ត្នដើរលែងរួច"នាយក៏គំរាមរាងតូច

ទស្សនាភាគបន្ត☺️🤍

#Gech_Jaywon

ខមិនសាច់រឿងប្រាប់ខ្ញុំផងស្រួលកែតម្រូវ😘🤍ស្រឡាញ់អ្នកអានពេញពោះវៀន

       To be Cousiderted 👏🏻

★បេះដូងរបស់ខ្ញុំ★Where stories live. Discover now