part 20 ប្ដីឯណាមិនប្រច័ណ្ឌប្រពន្ធ

345 46 14
                                    


ធ្មិចបើកៗការទៅហាន់នីម៉ូននៅប្រទេសស្វីសរបស់រាងក្រាស់នឹងរាងតូចក៏បានមកហើយពេលនេះពួកគេក៏បានមកដល់ព្រលានយន្តហោះទាំងមានប៉ាម៉ាក់រាងក្រាស់នឹងលោកស្រីសុីមមកជូនដំណើរពួកគេទាំងពីរផងដែរ។

"សុខសប្បាយតាមផ្លូវអាកាសឬទេកូនៗ"លោកស្រីលី ក៏ចូលមកអោបពួកគេម្ដងម្នាក់

"បាទ...អរគុណអ្នកម៉ាក់"ជេគ/ហុីសុឹង ក៏ចូលមកអោបគាត់រួចក៏ហួសទៅអោបប៉ានាយនឹងលោកស្រីសុីម

"ទៅហាន់នីម៉ូនអោយសប្បាយចុះណា៎.."លោកលី ក៏ទះស្មារាងក្រាស់តិចៗទើបនាយញញឹុមងក់ក្បាល

"កុំភ្លេចយកចៅរបស់ម៉ាក់មកវិញផង"លោកស្រីសុីម ក៏និយាយទាំងសើចពេលក្រឡេកឃើញរាងតូចឈរអៀនដល់ថ្នាក់ក្រហមថ្ពាល់ទាំងគូរទើបគ្រប់គ្នាសើច

"ម៉ាក់កុំភ័យខ្ញុំសន្យាថានឹងយកមកវិញអោយបាន"ហុីសុឹង និយាយទាំងចូលទៅចាប់ក្រសោបប្រអប់ដៃកាយតូចយកមកកាន់ចំណែកកាយតូចក៏ងើយសម្លឹងមុខនាយទាំងអៀនមើលចុះនាយនិយាយធ្វើមើលតែគេមេជ្រូកទៅហើយ

  បន្ទាប់ពីរនិយាយគ្នារួចរាល់អស់ហើយរាងតូចនឹងរាងក្រាស់ក៏អូសវ៉ាលីឡើងទៅលើយន្តហោះទាំងមានប៉ាម៉ាក់របស់ពួកគេឈរមើលរហូតដល់យន្តហោះឡើងទៅលើអាកាសបាត់។

"តោះ..ពួកយើងត្រឡប់ទៅវិញ"លោកស្រីលី ថាហើយទើបពួកគាត់នាំគ្នាត្រឡប់ទៅភូមិគ្រិះវិញបននទាប់ពីរជូនដំណើរកូនៗអោយឡើងយន្តហោះហើយ

[SKIP]

ការធ្វើដំណើរអស់រយះពេលជាច្រើនម៉ោងពេលនេះពួកគេក៏បានមកដល់ទឹកដីប្រទេសស្វីសទើបនាំគ្នាអូសវ៉ាលីចុះពីរយន្តហោះទាំងមានអង្គរក្សលោកស្រីលីឈររង់ចាំស្រាប់នោះអោយពួកគេដើរមកទទួលវ៉ាលីយកទៅដាក់លើគូទឡាន។

"អញ្ចើញឡើងឡានលោកប្រុស"អង្គរក្សក្នុងចំណោមនោះក៏និយាយទាំងបើកទ្វាឡានអោយនាយរួចរាងក្រាស់ក៏ដើរចូលទៅអង្គុយទាំងអូសដៃកាយតូចមកអង្គុយលើភ្លៅ

"អរគុណបងប្រុស"ជេគ ក៏អរគុណអង្គរក្សនោះទាំងញញឹមទើបគេញញឹមតបវិញរួចក៏ប្រញាប់ឡើងទៅកន្លែងតៃកុងដើម្បីបើកឡានទៅកោះដែលជារបស់លោកស្រីរបស់ពួកគេទិញទុកនោះ

★បេះដូងរបស់ខ្ញុំ★Where stories live. Discover now