part 18 Honeymoon 💙🎀

413 29 8
                                    


   បន្ទាប់ពីរប្រលែងគ្នាអស់ចិត្តចង់ហើយរាងតូចក៏គេងលក់នៅលើភ្លៅមាំរបស់រាងក្រាស់ស្ងាត់ជ្រាបចំណែករាងក្រាស់ក៏បានដាក់ក្បាលគេកើយលើស្មាទាំងមាននាយអង្គុយពិនិត្យឯកសារដែលនៅសេសសល់។

___Skip__

   កាត់មកដល់ពេលល្ងាចបុគ្គលិកនៅក្នុងក្រុមហ៊ុនបាននាំគ្នាចេញបណ្ដើរៗដោយខ្លះចេញទៅម្នាក់ឯងនឹងខ្លះទៀតទៅជាមួយមិត្តបើក្រឡេកមកមើលរាងក្រាស់វិញក៏ត្រូវពិនិត្យឯកសាររួចរាល់ដូចគ្នាហើយក៏ជូនពេលរាងតូចភ្ញាក់មកដូចគ្នាទើបនាយអោនទៅមើលមុខគេបន្តិច។

   ចំណែករាងតូចឃើញបែបនេះក៏ញញឹមដាក់នាយរួចលើកដៃអោបកនាយរាងក្រាស់រៀបឯកសារទុកស្រួលបួលហើយក៏លើករាងតូចពរទាំងដៃទ្រគូថគេព្រោះខ្លាចធ្លាក់ក៏ចុះមកខាងក្រោមធ្វើដំណើរទៅភូមិគ្រិះរបស់នាយវិញស្មាលនេះម៉ោងប្រហែលប្រាំដូចគ្នា។

*ភូមិគ្រឹះលី*

ងឺត....សំឡេងឡានឈប់រំកិលកង់នៅកន្លែងចតដោយអោយដឹងថាវាដល់ចំណតហើយរួចរាងតូចនឹងរាងក្រាស់ក៏ចុះដើរចូលមកខាងក្នុងដោយរាងក្រាស់គាកចង្កេះកាយតូចដើរចូលខាងក្នុងក៏ឃើញចាស់ៗអង្គុយនិយាយគ្នាលើសាឡុងទើបពួកគេដើរទៅរកពួកគាត់។

"អររ...នេះពួកកូនមកដល់ល្អហើយម៉ាក់មានរឿងចង់ប្រាប់"លោកស្រីលី កំពុងតែអង្គុយនិយាយគ្នាក៏ក្រឡេកឃើញពួកគេទើបហៅអោយមកជិតគាត់ព្រោះថាមានរឿងចង់ប្រាប់

"មានរឿងអ្វីមែនទេម៉ាក់"ហុីសុឹង ក៏ដាក់ខ្លួនអង្គុយលើសាឡុងទាំងមានរាងតូចអង្គុយក្បែរនឹងចំណែកលើកស្រីលីក៏ងក់ក្បាលទើបហុចកូនសៀវភៅឆ្លងដែនអោយទៅពួកគេមើល

"នេះគឺសៀវភៅឆ្លងដែនរបស់កូនៗទាំងពីរ"លោកស្រីលី ក៏ហុចវាទៅអោយរាងក្រាស់ទើបនាយទទួលពីរគាត់យកមកកាន់នឹងដៃ

"ទៅណាម៉ាក់"ហុីសុឹង

"គឺម៉ាក់បានរៀបចំផ្ទះលំហែមួយអោយពួកកូននៅប្រទេសស្វីសរយះពេលមួយអាទិត្យសម្រាប់ការHoneymoonក្រោយពេលពួកឯងរៀបការរួច"លោកស្រី ក៏រៀបរាប់ចំណែក

"Honeymoon "ជេគ/ហុីសុឹង ក៏និយាយដំណាលគ្នាចំណែកចាស់ៗឮហើយក៏នាំគ្នាសើចនេះគ្រាន់តែទៅហាន់នីម៉ូនសោះធ្វើដូចមានរឿងអ្វីកើតឡើងចឹងកូនៗអស់នេះ

★បេះដូងរបស់ខ្ញុំ★Where stories live. Discover now