+story start
«តើអ្នកទាំងអស់គ្នាធ្លាប់ឮមកដែរទេថាស្នេហារវាងមនុស្សពីរអ្នកស្រលាញ់គ្នាហេតុអីចាំបាច់បង្ហាញឲ្យអ្នកផ្សេងគេដឹងធ្វើអី គ្រាន់តែពួកយើងទាំងពីរចេះស្រលាញ់គ្នាយល់ចិត្តគ្នាដឹងសុខទុកគ្នាទៅវិញទៅមកទៅបានហើយ ព្រោះពេលខ្លះបើបង្ហាញឲ្យអ្នកដ៏ទៃគេដឹងច្រើនពេកវាក៏អាចធ្វើឲ្យស្នេហាមួយនេះវារង្គួសរង្គើរដោយពួកគេក៏អាចថាបានដែរ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តថានៅពេលខ្ញុំមានទំនាក់ទំនងស្នេហាឬក៏ស្រលាញ់អ្នកណាគេនោះខ្ញុំនិងមិនបង្ហាញឲ្យគេដឹងច្រើននោះទេ គឺគ្រាន់តែឲ្យមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដឹងទៅបានហើយ តែពេលខ្លះខ្ញុំក៏មានអារម្មណ៏ធុញថប់និងហត់ក្នុងការលាក់បាំងការពិតដែរខ្ញុំក៏ចង់បង្ហាញឲ្យគេគ្រប់គ្នាដឹងថាម្នាក់នោះគេមានម្ចាស់ហើយ ព្រោះថាខ្ញុំមិនចង់នៅបែប នេះរហូតទេ ក៏ប៉ុន្តែប្រហែលជាមិនទាន់ដល់ពេលទេមើលទៅព្រោះថាដៃគូររបស់ខ្ញុំគេនៅមិនទាន់ចង់ឲ្យគេដឹងនៅឡើយ....ដូចជាពេលនេះអញ្ចឹង »
« អូរ! មែនហើយភ្លេចណែនាំខ្លួនឲ្យស្គាល់ណា...នេះគឺខ្ញុំ Fourth Nattawat Jirochthikun ឆ្នាំនេះអាយុ19ឆ្នាំហើយ ហើយខ្ញុំក៏បានចូលរៀននៅសកលវិទ្យាល័យឆ្នាំទីមួយជំនាញច្បាប់ដូចគ្នា តែថាខ្ញុំនេះមិនសូវបានទៅរៀនទេក៏ព្រោះតែរវល់ការងារនោះអី...ហើយអាការងាររបស់ខ្ញុំនោះគឺអ្នកណាក៏គេដឹងក៏គេស្គាល់ដែលនោះគឺជាការងារតារាសម្លែងនិងជាអ្នកចម្រៀងនៅក្នុងផលិកកម្មដ៏ធំមួយប្រចាំប្រទេសថៃដែលនោះគឺ GMM TV ហ្នឹងហើយ....រាល់ថ្ងៃខ្ញុំមិនបានរស់នៅជុំជាមួយគ្រួសារទេដោយខ្ញុំបានសុំអនុញា្ញតប៉ាម៉ាក់របស់ខ្ញុំមករស់នៅ penthouse ខាងក្រៅជាមួយមនុស្សម្នាក់ផងដែរ...
« fotfot~~ អូនហើយឬនៅ ?»
សម្លេងមនុស្សប្រុសម្នាក់បានបន្លឺហៅឈ្មោះគេ« នោះហើយ..គឺគេនេះឯងដែលជាអ្នកដែលខ្ញុំត្រូវរើ មកនៅជាមួយ ហើយក៏ត្រូវជាសង្សារបណ្ដូលចិត្តរបស់ខ្ញុំតែម្នាក់ដូចគ្នា....អេ៎! ភ្ញាក់ផ្អើរហើយមែនទេថាម្នាក់នេះមានមុខមាត់ស្រដៀងនិងនណាគេហើយមែនទេ??...ត្រូវហើយអ្នកទាំងអស់គ្នាមិនបានច្ររលំទេគឺគេនេះឯងជា Gemini Norawit Titicharoenrak ដែលជាតារាសម្ដែងប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិថីសិល្បះជាមួយខ្ញុំនោះឯង...ពួកយើងទាំងពីរអ្នកក៏ជាដៃគូរសម្ដែងជាមួយគ្នាដែរ តែថារឿងពិតដែលអ្នកទាំងអស់គ្នាមិនបានដឹងអំពីពួកយើងនោះគឺថាយើងទាំងពីរនាក់ក៏បានមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន ហើយស្នេហាររវាងខ្ញុំនិង Gem នេះគឺអ្នកគាំទ្រមិនបានដឹងទេដោយ ពួកគេគ្រាន់តែ ship បែបធម្មតាៗដូចគូរដ៏ទៃអីបែបហ្នឹងឯង ហើយពួកយើងក៏បានសម្រេចចិត្តថានៅមិនទាន់ចង់បើកបង្ហាញឲ្យគេដឹងនោះឡើយទេអំពីទំនាក់ទំងរវាងពួកយើងនោះ តែថាក៏មានបងៗនៅក្រុមហ៊ុនខ្លះមិនច្រើនទេក៏គាត់បានដឹងហើយរួមនិងមិត្តភិក្តិរួមអាជីបមួយចំនួនតូចផងដែរ ហើយគាត់ (gem) និងខ្ញុំមានអាយុខុសគ្នាតែមួយឆ្នាំតែប៉ុណ្ណោះដូច្នេះហើយទើបធ្វើឲ្យយើងមានចំណង់ចំណូលចិត្តដូចគ្នាអាចរស់នៅចុះសម្រុងនិងគ្នាបានផងដែរ...ក៏ប៉ុន្តែពេលខ្លះក៏មានពេលឈ្លោះគ្នាដូចគូរសង្សារដ៏ទៃដូចគ្នាហ្នឹង គ្រាន់តែថាខឹងគ្នាមិនសូវបានយូរទេដោយ gem គេពូកែរលួងខ្ញុំណាស់ 🤭 បានហើយឈប់និយាយហើយព្រោះថាសង្សារហៅហើយខ្លាចគេចាំយូរ........
YOU ARE READING
< Love In Private > Delayed
RomanceGemini « Fourth!!? បងក៏ចេះហត់ បងក៏ជាមនុស្សមានបេះដូងមានសាច់ បងក៏ចេះឈឺចាប់ដូចគ្នា អូនធ្វើបែបនេះដូចជាមើលរំលងបងអូនធ្វើដូចជាគ្មានវត្តមានបងនៅទីនេះអញ្ចឹងបងមិនយល់សោះ អូនជួយបកស្រាយឲ្យបងយល់បន្តិចបានដែរទេ?? តើទង្វើនេះជាអ្វី ឬអូនចង់ឲ្យបងឆ្កួតណាស់មែនទេ??» Fourth...