Ep 03 < part 3 New Tutor >

236 8 0
                                    

+Home Prakphapatt

« ai'wayuk!! នេះយើងខំឲ្យឯងទៅរៀនដល់ទៅក្រៅប្រទេស ហើយនេះកម្រិតការសិក្សារបស់ឯងបានត្រឹមប្រលងចូលសកលវិទ្យាល័យនៅក្នុងប្រទេសមិនជាប់ផង??ហ្អើយ! អាកូនពូជចោលម្សៀតអើយ! » លោកណាត់ដែលត្រូវជាប៉ារបស់នាយ Wayuk គាត់បានស្រែកជេកូនប្រុសតែម្នាក់គត់របស់គាត់ដោយសារតែការខ្ចិល...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

« ai'wayuk!! នេះយើងខំឲ្យឯងទៅរៀនដល់ទៅក្រៅប្រទេស ហើយនេះកម្រិតការសិក្សារបស់ឯងបានត្រឹមប្រលងចូលសកលវិទ្យាល័យនៅក្នុងប្រទេសមិនជាប់ផង??ហ្អើយ! អាកូនពូជចោលម្សៀតអើយ! » លោកណាត់ដែលត្រូវជាប៉ារបស់នាយ Wayuk គាត់បានស្រែកជេកូនប្រុសតែម្នាក់គត់របស់គាត់ដោយសារតែការខ្ចិលរៀនរបស់កូនគាត់

« បានហើយលោកប្ដីឈប់ស្រែកឲ្យកូនទៅណា ប្រយ័ត្នកូនគេមានសំពាតណាបង» អ្នកស្រីណាជាម៉ាក់ wayuk ក៏បានឃាត់ប្ដីគាត់

« អូនហ្នឹងហើយដែលត្រូវឈប់ មកពីអូនបែបនេះបានកូនវាបានចិត្តហ្នឹង មិនបានបានទេយ៉ាងណាឯងត្រូវតែប្រលងចូលសកលវិទ្យាល័យ Chula ឲ្យបាន » លោកណាត់

« ហួយប៉ា! នេះប៉ានៅបង្ខំខ្ញុំដល់ណាទៀត នៅសល់តែ4សប្ដាហ៏ទៀតគេប្រលងហើយ រួចប៉ាឲ្យខ្ញុំទៅរៀនឲ្យនៅទីណាឲ្យប្រលងជាប់នោះ?» Wayuk បានឆ្លើយតបទៅលោកណាត់វិញដោយទឹកមុខរកខ្យល់ចាប់គ្រាន់តែគិតរឿងរៀនភ្លាមឈឺក្បាលភ្លាម

« កុំចង់មកប្រកែករកលេះជាមួយប៉ាឲ្យសោះ ប៉ានបានជួលគ្រូមកបង្រៀនដល់ផ្ទះឲ្យឯងសម្រាប់4សប្ដាហ៏នេះ ដើម្បីឲ្យឯងត្រៀមខ្លួនប្រលងចូលសកលវិទ្យាល័យនោះហើយ»

« តែប៉ា.......» Wayuk រៀបនឹងហាមាត់និយាយតែក៏បានកាត់សម្ដីដោយលោកណាត់

« គ្មានតែគ្មានស្ករអីទាំងអស់....បើឯងមិនចង់ឲ្យប៉ាដកហូត credit card និងឡានរបស់ឯងទុកនោះទេ » គាត់ក៏បានគំរាមកូនរបស់គាត់

« ម៉ាក់ជួយកូនផង!» Wayuk ដោយសារប៉ាគេនិយាយបែបនេះហើយ គេក៏បែរទៅរកអ្នកម៉ាក់

« អូនក៏ដូចគ្នាបើសិនជានៅតែបណ្ដែតបណ្ដោយគេទៀត អូននិងបងនឹងមានរឿងនិយាយគ្នាជាមិនខាន» មិនឲ្យអ្នកស្រីណានិយាយតបកូនទាន់ទេលោកណាត់ក៏បាននិយាយគំរាមមុនទៅហើយ

&lt; Love In Private &gt;  Delayed Where stories live. Discover now