Ep 03 < part 1 My cutie pie >

211 12 0
                                    

{គ្រប់គ្នានិយាយថានៅលើលោកនេះគឺគ្មានទេអាថ៌កំបាំង តែបើគិតពីមនុស្សយើងម្នាក់ៗរស់នៅក្នុងពិភពលោកនេះវិញមិនថាតិចឬច្រើនគឺសុទ្ធតែមានរឿងសំម្ងាត់ផ្ទាល់ខ្លួនដែលមិនចង់និយាយនិងប្រាប់ទៅកាន់អ្នកដ៏ទៃឲ្យគេដឹងឮច្រើននោះទេ ក៏ប៉ុន្តែចុងបញ្ចប់នៅពេលចុងក្រោយរឿងទាំងនោះក៏ត្រូវបានលាតត្រដាងការពិតដ៏ដែរ ក៏ដោយសារតែពាក្យដែលគ្រប់គ្នានិយាយតៗគ្នាមកថា« នៅលើលោកនេះគ្មានទេអាថ៌កំបាំងហើយក្រដាសក៏មិនអាចខ្ចប់ភ្លើងបានដែរ» ចុះបើយើងមកនិយាយពីទំនាក់ទំនងរវាងគូរស្នេហ៏វ័យក្មេងដែលស្ថិតនៅក្រោមរង្វង់សិល្បះមួយគូរនេះវិញនឹងទៅជាយ៉ាងណា? ថាតើពួកគេអាចរក្សារទំនាក់ទំនងមួយនេះបានយូរអង្វែងដល់ពេលណានោះ??}

+1 week later
មួយសប្ដាហ៏កន្លងទៅហើយថ្ងៃនេះជាជាថ្ងៃដែល Gemini និង fourth ត្រូវធ្វើដំណើរចេញទៅប្រទេសជប៉ុនសម្រាប់ដំណើរកំសាន្តរបស់ពួកគេទាំងពីរនាក់ផងដែរ....។
នៅក្នុងផ្ទះ (penthouse) Fourth និង Gemini ក៏បានរៀបចំវ៉ាលីនិងរបស់របរប្រើប្រាស់រួចរាល់អស់ហើយនៅឡើយតែរាងតូចរបស់យើងកំពុងតែនៅតុបតែងខ្លួនមិនទាន់ហើយនៅឡើយទេ ដោយខ្លាចខកជើងយន្តហោះចេញចោលទើបរាងក្រាសបានស្រែកហៅតឿនឲ្យសង្សារសំណព្វរបស់ខ្លួន

« Fotfot! អូនហើយឬនៅ? ប្រយ័ត្នទៅមិនទាន់ជើងយន្តហោះបងមិនដឹងទេណា» Gemini បានស្រែកបន្លឺសម្លេងពីជាន់ក្រោមទៅស្របពេលគេក៏បានយកទូរស័ព្វមកចុចផ្ញើរសារទៅអ្នកណាម្នាក់

« អូនហើយៗ ចាំមួយភ្លេតតែ5នាទីទៀតទេណា!» fourth
បានស្រែកតបមកវិញពីខាងលើដូចគ្នាដែលធ្វើឲ្យ Gemini លេចស្នាមញញឹមចេញមក

« 5នាទី 10ដងហើយណាអូនសម្លាញ់...សង្សាឯងទេ! ឯងត្រូវតែទ្រាំណា A'Gem » Gemini ក៏បាននៅនិយាយម្នាក់ឯងស្របពេលដែលរាងតូចកំពុងដើរចុះមកហើយគេក៏បានឮល្ហៀងៗនៅសម្ដីរបស់សង្សាទេនិយាយដែរ

« បងរអ៊ូរស្អីរបស់បងហាស៎? តោះឆាប់ឡើងទៅអូនហើយៗ នេះបងនៅចង់អង្គុយដល់ណាទៀតមិចមិនឆាប់ក្រោកមកតិចហួសពេលបាននៅញុំា sushi នៅប្រទេសថៃវិញទៅ»
Fourth ចុះមកដល់ក្រោមភ្លាមក៏បានញ៉េញដាក់ Gemini ភ្លាមតែម្ដងដោយខ្លួនឯងសោះជាអ្នកយឺត

&lt; Love In Private &gt;  Delayed Where stories live. Discover now