+Japan
បន្ទាប់ពីបានចំណាយពេលជិះយន្តហោះរយះពេលកន្លះមកហើយនោះ ពេលនេះគូរសង្សាមួយគូរនេះក៏បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ ពួកគេក៏បានចាកចេញពីប្រលានយន្តហោះឆ្ពោះមកកាន់សណ្ឋាគាររបស់ពួកគេបានធ្វើការកក់ដើម្បីស្នាក់នៅរយះពេះប៉ុន្មានថ្ងៃសម្រាប់ដំណើរកំសាន្ត Holidays របស់គេនេះផងដែរ...« ហ្អើយ! ហត់ណាស់ហើយក៏ឃ្លានទៀតផង..» ហ្វូត បានរត់ចូលមកដាក់ខ្លួនគេងនៅលើគ្រែបន្ទាប់ពី ជេម គេបានបើកទ្វាបន្ទប់នោះហើយ
« បើអញ្ចឹងអូនចង់ងូតទឹងក្ដៅទេ? ចាំបងទៅលាយឲ្យហើយបន្ទាប់មកពួកយើងនឆងទៅញុំាអីនៅខាងក្រោម តើអូនចង់ញុំាអ្វីខ្លះ ?» ជេម បានបន្លឺសួរទៅកាន់សង្សាតូចរបស់គេស្របពេលកំពុងរៀបចំវ៉ាលី
« មែនហើយល្អណាស៎! អាកាសធាតុត្រជាក់បែបនេះយើងទៅមុជទឹកក្ដៅអ៊ុនៗទៅវាពិតជាធ្វើឲ្យស្រួលខ្លួននិងកាត់បន្ថយការនឿយហត់របស់យើងដែរ ហើយចង់ញុំាអីនោះ អូននៅគិតមិនឃើញទេ ចាំពួកយើងទៅដើរមើលសិនទៅ បងគិតយ៉ាងមិចដែរ? » ហ្វូត ក៏ស្ទុះងើបពីគ្រែមកតបទៅហ្នឹងសង្សារគេ
« បងតាមតែអូនទេ សង្សាបងម្នាក់នេះចង់ធ្វើអីក៏បងព្រមតាមគ្រប់យ៉ាងស្រាប់ទៅហើយ » ជេម បានដើរមកជិតទល់មុខនឹង ហ្វូត ហើយក៏បានឱនទៅក្រសោបផ្ទៃមុខតូចនោះពេញរង្វង់ដៃមុំារបស់គេថែមទាំងចាប់ញីថើរៗទៀតផង
« ប្រាកដហើយ សង្សារអូនគួរឲ្យស្រលាញ់បំផុតហើយ » ហ្វូត ក៏បានតបនិងបានលើកដៃទៅរុំព័ទ្ធឱបជុំវិញចង្កេះរបស់រាហក្រាសយ៉ាងណែនដូចគ្នា
ក្រោយពីចំណាយពេលប្រហែលជាជាង១ម៉ោងបន្ទាប់ពីបានងូតទឹកនិងផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់អស់ហើយទាំងពីនាក់ក៏បានចាកចេញពីសណ្ឋាគារដើម្បីទៅដើរលេងនឹងទៅរកអីញុំាផងដែរ....
« អូនចង់ញុំាអី ??» ជេម បានសួរទៅកាន់ ហ្វូត ស្របពេលដែលពួកគេកំពុងតែដើរកាន់ដៃគ្នាទៀតផង
« អូនមិនដឹងទេ ព្រោះថាវាពិតជាមានច្រើនខ្លាំងណាស់ដែលអូនចង់ញុំា ហិហិហិ ...» ហ្វូត បានឆ្លើយតបទៅកាន់ ជេម វិញទាំងធ្វើមុខដូចកូនទារកអញ្ចឹង ហើយវាក៏ជាភាពគួរឲ្យស្រលាញ់សម្រាប់ ជេមីណាយ៏ ផងដែរ
YOU ARE READING
< Love In Private > Delayed
RomanceGemini « Fourth!!? បងក៏ចេះហត់ បងក៏ជាមនុស្សមានបេះដូងមានសាច់ បងក៏ចេះឈឺចាប់ដូចគ្នា អូនធ្វើបែបនេះដូចជាមើលរំលងបងអូនធ្វើដូចជាគ្មានវត្តមានបងនៅទីនេះអញ្ចឹងបងមិនយល់សោះ អូនជួយបកស្រាយឲ្យបងយល់បន្តិចបានដែរទេ?? តើទង្វើនេះជាអ្វី ឬអូនចង់ឲ្យបងឆ្កួតណាស់មែនទេ??» Fourth...