Episode 01 < Part 2 New partner >

389 20 0
                                    

+Gmmtv's company
ដំណើរមួយៗដែលកំពុងបោះជំហ៊ានដើរចូលមកកាន់ក្រុមហ៊ុនជាមួយនិងអ្នកចាត់ការរបស់គេនោះហើយក៏បានជះរាងសង្ហាយ៉ាងខ្លាំងដូចគ្នាធ្វើឲ្យអ្នកនៅទីនោះមិនថាជា staff ឬក៏ fan របស់គេនោះទេគឺសុទ្ធតែលង់នឹងសម្រស់ដ៏ស្រស់ស្អាតរបស់គេផងដែរ.....ហើយម្នាក់នោះគឺជាតារាដែលកំពុងតែទទួលបានការចាប់អារម្មណ៏ពីអ្នកគាំទ្រច្រើនផងដែរដូចគ្នាក្នុងពេលបច្ចុប្បន្នកាលនេះឯងគឺ Satang kithiphop ហ្នឹងហើយ ដោយថ្ងៃនេះនាយមកក្រុមហ៊ុនក៏ព្រោះតែ Director បានហៅគេមកឲ្យជួបនិងដៃគូរថ្មីសម្រាប់ថតរឿងថ្មីរបស់គេដែលនិងគ្រោងចាប់ផ្ដើមថតក្នុងពេលឆាប់នេះផងដែរ.....
មិនយូរ Satang នាយក៏បានឡើងមកដល់ជាន់បន្ទប់ធ្វើការរបស់លោក director ហើយគេក៏បានគោះទ្វាបន្ទប់ដើម្បីចូលទៅខាងក្នុង
«តុក តុកៗ ៗ »
Director « អញ្ចើញចូល..!»
ក្រាក!

« អ៎រ...! Satang មកហើយហ្អ៎? ឆាប់អង្គុយចុះសិនមក»

Director បន្ទាប់ពីឃើញថាជាអ្នកណាមកហើយគាត់ក៏បានរាក់ទាក់គេដូចគ្នា

Tang « បាទភី! នេះមានរបស់ផ្ញើរមកឲ្យភីដូចគ្នាណា...គឺជាក្លិនដែលភីចូលចិត្តគាប់ជួនពេលទៅ fan meet នៅជប៉ុនក៏បាននឹកឃើញទិញមកផ្ញើរឲ្យភីទៅ...»

Satang គេបានទិញទឹកអប់ឲ្យទៅលោក director ជាកាដូរ ការពិតពីបុរសម្នាក់នេះគេមានអតចរឹកល្អ ចេះគោរពស្រលាញ់និងដឹងគុណអ្នកដ៏ទៃខ្លាំងណាស់ហើយថែមទាំងជាសភាពបុរសសម្រាប់អូនៗនារីៗជា fan ថែមទៀតផង

Director « អរគុណហើយណាណង! អូមែនហើយអ្នកចាត់ការប្រាប់ហើយមែនទេថាភីហៅមកមានការអីនោះ?»

Tang « បាទ! គឺបានដឹងហើយភី...ហើយចុះឯងណាដៃគូរថ្មីដែលត្រូវសម្ដែងជាមួយខ្ញុំនោះ??»

និយាយគ្នាមួយថ្ងៃហើយក៏ភ្លេចសួររឿងអ្នកដែលត្រូវមកសហការធ្វើជាដៃគូរក្នុងរឿងថ្មីជាមួយគ្នាទើប Satang សួរទៅកាន់លោកអ្នកដឹកនាំរឿងតែម្ដងទៅ

Director « អ៎រ...មុននេះគេ line មកប្រាប់ថាស្ទះចារាចរណ៏អាចនឹងយឺតបន្តិចហើយ ណងមិនអឺទេមែនទេដែលមកចាំគេបែបនេះ?»

Tang « អ៎រ បាទ! មិនអីទេភីគឺខ្ញុំ okay ...តែថាភីប្រាប់បានទេថាគេជាអ្នកណា ហើយខ្ញុំស្គាល់គេឬអត់?»

&lt; Love In Private &gt;  Delayed Where stories live. Discover now