Ep 02 < part 2 He's changes >

267 18 0
                                    

+GMM company
នៅថ្ងៃនេះជាថ្ងៃដែលអ្នកដឹកនាំរឿងត្រូវហៅគ្រប់តួរអង្គនិងក្រុមការងារមកជុំគ្នាដើម្បីមកអាន script ក៏ព្រោះថាមិនយូរទៀតទេនឹងត្រូវបើក camera សម្រាប់ការថតហើយផងដែរ។ បើក្រលេកមកមើលនៅក្នុងបន្ទប់អាន script ដែលខាងអ្នកដឹកនាំរឿងបានហៅមកជុំគ្នានោះដែរ ក៏ពួកគេបានមកដល់អស់ហើយលើកលែងតែតួរឯកសំខាន់ទាំងពីររបស់យើងនោះទេ....

Director « អេ៎! នេះ តួររបស់យើងនៅមិនទាន់មកដល់ទេហ្អី?» គាត់ដើរចូលមកក៏មិនបានឃើញវត្តមានអ្នកទាំងពីរនាក់គាត់ក៏សួរ

« សុំទោសផងភី! មិចនេះស្ទះឡានពេកទើបមកយឺត ហើយក៏សំុទោសបងនិងក្រុមការងារផងណាដែលឲ្យចាំបែបនេះ» satang
នាយបានចូលមកជាមួយនិងអ្នកចាត់ការរបស់គេ

« អ៎រ! មិនអីទេឆាប់ចូលមកពួកយើងក៏មិនទាន់ចាប់ផ្ដើមដែរ» Director គាត់បានតបទៅកាន់ satang វិញ

« អញ្ចឹងចាប់ផ្ដើមទៅភី» satang គេក៏បានស្នើរឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមអាន script តែម្ដងដោយគេមិនបានចាប់អារម្មណ៏ថានៅមានអ្នកមិនទាន់មកដល់នោះទេ

« ចាំបន្តិចណា! ព្រោះតែត្រូវចាំ Winny សិនដោយសារតែភីបានពឹងឲ្យគេចូលទិញ Drinks ខ្លះៗមកជាមួយ» director គាត់ក៏បានបន្លឺតបទៅប្រាប់អ្នកគ្រប់គ្នាម្ដងទៀត

« មកដល់ហើយៗ សួស្ដីភី! សួស្ដីអ្នកទាំងអស់គ្នា! អូរហើយនេះគឺជារបស់បងៗទាំងអស់គ្នាណា សូមទោសផងរាងយូរបន្តិចហើយ» Winny គេបានយក drink មកឲ្យគ្រប់គ្នា

« okay មោះ Winny មកអង្គុយជិត satang មក » director គាត់បានហៅឲ្យ Winny មកអង្គុយជិត satang ដើម្បីងាយស្រួលណាមួយពួកគេលេងជាគូរនិងគ្នាផង

« បាទភី...អូរនេះរបស់ភី! ហើយ....នេះ គឺជារបស់លោក ខ្ញុំបានកម្មង់របស់ដែលលោកចូលចិត្តមកជាមួយផងដែរ » Winny បានដើរចូលមកអង្គុយហើយបានហុចឲ្យអ្នកដឹកនាំរឿងរួចហើយក៏បានបែរខ្លួនហុចទៅឲ្យអ្នកម្ខាងទៀត

« អរគុណ! តែថាខ្ញុំមិនបាននៅចូលចិត្តញុំាវាទៀតទេ ខ្ញុំបានប្ដូររសជាតិហើយ ក៏ព្រោះតែថារសជាតិនេះខ្ញុំលែងចូលចិត្តវាទៀតហើយ....» satang នាយនិយាយតបមកកាន់ Winny ទាំងទឹកមុខស្មើរគ្មានជាតិបន្តិចសោះធ្វើឲ្យអ្នកដែលកំពុងស្ដាំនេះវិញមានអារម្មណ៏ថាដូចគេសម្ដៅមកលើខ្លួនវាមិនមែនជា drink នោះទេ

&lt; Love In Private &gt;  Delayed Where stories live. Discover now