Part2:ការជួបគ្នាជាលើកដំបូង

27 0 0
                                    

<អ្នកប្រុសតូចដល់ហើយបាទ> ពូចឹមនិយាយរួចក៏ដាស់រាងតូចឲភ្ងាក់ឡើង

<អ៎រ..បាទអរគុណលោកពូហើយខ្ញុំនេះចេះគេងលក់ទៅកើត> ថេយ៉ុងតបទៅកាន់គាត់វិញទាំងញញឹមមិនសូវសម

<អ្នកស្រី អ្នកប្រុសតូចមកដល់ហើយអ្នកស្រី> ម៉ែដោះ

<កូនថេយ៍របស់ម៉ាក់....នឹកណាស់មើលអោបមួយសិនឲបាត់នឹក> អ្នកស្រីចន វាមិនចម្លែកទេដែលគាត់តែងតែអោបរាងតូច ព្រោះគាត់ឧស្សាហ៍ទៅលេងផ្ទះរាងតូចណាស់ ធ្វើឲគាត់មានភាពស្និទ្ធស្នាលបែបនេះ។

<បាទ ជំរាបសួរអ៊ុំស្រី> ថេយ៉ុង

<មកចូលផ្ទះសិនទៅកូន> អ្នកស្រីចននិយាយរួចក៏ដឹកដៃរាងតូចឲចូលក្នុង

<សូមស្វាគមន៍សមាជិកថ្មីរបស់ប៉ា> លោកចន និយាយទាំងមានការរៀបចំទទួលគេដល់ថ្នាក់ធ្វើឲរាងតូចរំភើបឡើងចង់ស្រក់ទឹកភ្នែកមើលទៅពួកគាត់ស្រលាញ់ខ្លួនប្រៀបជាកូនបង្តើតម្នាក់ទៀតយ៉ាងចឹង។

<បាទ.អរគុណលោកអ៊ុំ> ថេយ៉ុងនិយាយរួចក៏ក្រលេកភ្នែកឃើញប្រុសម្នាក់អង្គុយលើសាឡុងដៃចុចទូរស័ព្ទឡើងញ័រដូចម៉ាស៊ីនដេរ ធ្វើដូចជាគេគ្មានវត្តមាននៅទីនេះចឹង បើអោយគេស្មានប្រហែលជាបងជុងគុកហើយ ព្រោះអ្នកម៉ាក់របស់ខ្លួនតែងតែនិយាយពីនាយរហូត។

<សួរស្តីបងជុង> ថេយ៉ុងខំប្រឹងញញឹមផ្កាត្រកួនទៅកាន់នាយ

<អ្នកណាជាបងឯង> ជុងគុក

<ហ៊ឹះ!គួរឲជ្រេញ> ជុងគុកមិនតបបែបនិយាយជាពាក្យមើលងាយតែម្តង

<ជុងគុកកូននិយាយអីមុនមិញ> អ្នកស្រីចនគាត់ឮមិនសូវច្បាស់គេនិយាយលឿនពេក

<គ្មានអ្វីទេ អ្នកម៉ាក់> ជុងគុក

<កុំឲតែម៉ាក់ឮម្តងទេ កូនដឹងតែត្រូវរបស់ម៉ាក់ហើយ> អ្នកស្រីចន

<បាទ...អ្នកម៉ាក់> ជុងគុកនិយាយតែចឹងទេតែកុំមើលភ្នែកសម្លឹងរាងតូចឡើងចង់ជ្រុះគ្រាប់ភ្នែកហើយ

<កូនថេយ៍កុំទៅខ្វល់ហ្នឹងសំដីបងអីគេជាមនុស្សតែប៉ុណ្តឹងឯង> អ្នកស្រីចនប្រាប់រាងតូចកុំឲគិតច្រើនជុងគុកចរិតគេតែចឹង តែគេមិនដែលធ្វើបាបអ្នកណាម្នាក់ទេ

#គូរដណ្តឹងសម្អប់Where stories live. Discover now