Part 5: មិនពេញចិត្ត

8 1 0
                                    

   #កាត់មកពីព្រឹកថ្ងៃថ្មី អាហារព្រឹកថ្ងៃនេះគ្មាននរណាម្នាក់និយាយអ្វីទល់តែសោះ រឹតតែធ្វើបរិយាកាសស្ងៀមស្ងាត់ថែមមួយកម្រិត

<អើ....នែ៎កអ៊ុំស្រីតើស៎ខ្ញុំសុំជិះឡានជាមួយពូសឹមបានដែរទេ> ថេយ៉ុង ខ្លួនបានគិតវាពេលមួយយប់ហើយថានឹងសុំអ៊ុំស្រីឲខ្លួនជិះជាមួយពូសឹមប្រសើរជាងជិះជាមួយបងជុង ព្រោះខ្លួនស្តាប់ពាក្យគាត់ពេលណាក៏មានអារម្មណ៍ថានៅខាងឆ្វេងនៀក វាក៏មានសាច់មានឈាម វាក៏ចឈឺចាប់ដែររឺគាត់មិនគិតថាខ្លួនមិនចេះឈឺចាប់ នេះខ្លួននៅតែមិនយល់ពីចិត្តគាត់ទល់សោះ

<បាន បើវាជាតម្រូវការរបស់កូនម៉ាក់យល់ព្រម> អ្នកស្រីចន តបជាមួយរាងតូចបែបនេះ ក៏ពិតមែនតែភ្នែកគាត់សម្លឹងទៅមើលកូនប្រុសជើងល្អរបស់គាត់ កំពុងអង្គុយញាំបាយធ្វើមិនដឹង

<បើ កូនមានអ្វីខ្វះខាតអាចប្រាប់ប៉ាបាន> លោកចន ដែរស្ងាត់មកជាយូរក៏បន្លឺឡើង

<បាទ គឺគ្រប់គ្រាន់ហើយបាទ> ថេយ៉ុង ខ្លួនមិនរស់នៅទីចាប់ទុកគូណបុណ្យទៅហើយ ខ្លួនមិនទាមទារអ្វីច្រើននោះទេ

<កូនឆ្អែតលា សុំលាប៉ាម៉ាក់ហើយ> ជុងគុក នាយងើបឡើងរួចក៏ដើរជាទៅ

<Awwwម៉ាក់មិនទាន់សួរអីពីគេផងទៅបាត់ហើយ> អ្នកស្រីចន

-----ង៉ោង

សំឡេងម៉ូតូឮលាន់សឹងតែបែកត្រដាសត្រចៀកទៅហើយនោះគេប្រយ៉ាប់ទៅណានឹង

<ក្មួយសុំលាអ៊ុំប្រុស អ៊ុំស្រីទៅសាលាសិនហើយជំាបលាបាទ> ថេយ៉ុងឪគោរពពួកគាត់តាមទម្លាប់

<ចា៎ កូនថេយ៍> អ្នកស្រីចន

<បងគិតថាប្រុសជុងគេ អាចនឹងធ្វើបាកកូនថេយ៍ដែរទេអូនពិតជាពិបាកចិត្តរឿងពួកគេទាំងពីខ្លាំងណាស់> អ្នកស្រីចន សួរទៅប្តីទងមានទុក្ខកង្វល់ក្នុងចិត្ត គាត់បានសន្យាថានឹងមើលថែគេឲដូចកូនបង្តើតរបស់គាត់ម្នាក់យ៉ាងអញ្ចឹង

<កគិតច្រើនអីអូនវាគ្មានរឿងកើតឡើងទេ កូនជុងគេត្រូវការពេលវេលាខ្លះណា អូនកបង្ខំចិត្តកូនអីតែបើកូនគេ... > លោកចន និយាយដល់ត្រឹមនឹងក៏ឈប់

#គូរដណ្តឹងសម្អប់Where stories live. Discover now