ភាគទី ០៤

94 7 0
                                    


"ហេស៊ុង នេះលោក...អ្ហឹម" ហាន់ណា រៀបនឹងនិយាយអ្វីម៉្យាង តែសំឡេងរបស់នាងត្រូវបានចុះខ្សោយនិងបាត់ទៅភ្លាមៗ នៅពេលដែល ហេស៊ុង ទម្លាក់បបូរមាត់របស់គេ លើបបូរមាត់របស់នាងយ៉ាងទាន់ហន់ លេបយកអស់ពាក្យពេចន៍ដែលនាងចង់និយាយចូលទៅក្នុងពោះរបស់គេអស់យ៉ាងទំនើង។
ហេស៊ុង ថើបញីញក់ បឺតជញ្ជក់ បបូរមាត់របស់នាងខ្លាំងៗ ធ្វើឱ្យនាងស្រែកថ្ងូរ ដោយការឈឺចាប់ ខណៈដែលសំណើមក្ដៅឧណ្ហៗចាប់ផ្ដើមជ្រាបចេញមកតាមកន្ទុយភ្នែករបស់នាងស្រក់ចុះកាត់ផែនថ្ពាល់ម៉ត់រលោង នៅពេលដែលគេខាំញេញបបូរមាត់របស់នាងរហូតដាច់រលាត់ស្បែក ជ្រាបឈាមក្រហមច្រាលប្រឡាក់លើបបូរមាត់ពួកគេទាំងពីរ។ ហេស៊ុង មិនបានឈប់ គេញញឹមពេញចិត្តនិងអ្វីដែលគេកំពុងតែទទួលបានក្នុងពេលនេះ ទឹកភ្នែក ភាពភ័យខ្លាចដែលបង្ហាញមកតាមរយៈរាងកាយដែលញ័រទទ្រើក ក្លិនឆ្អាបឈាម នេះជាអ្វីដែលគេចង់បានបំផុតពីនាង។ ទោះជាទទួលបានអ្វីដែលគេចង់បានសមតាមបំណងហើយក្ដី ហេស៊ុង មិនបានបញ្ឍប់ទង្វើដ៏ឆ្កួតលីលារបស់គេត្រឹមនេះឡើយ។ គេនៅតែបន្ដក្រេបជញ្ជក់យកភាពផ្អែមល្ហែមពីបបូរមាត់ទន់ល្មើយរបស់គូរដណ្ដឹងសម្អប់ម្នាក់នេះយ៉ាងត្រេកត្រអាល ខណៈដែលបាតដៃក្ដៅគគុកលូកចូលទៅឱបចង្កេះតូចមួយក្ដាប់របស់នាង ទាញមកជិត ផ្អឹបជាប់និងល្វែងក្រោមរបស់គេយ៉ាងស្និតស្និល។
បបូរមាត់ពណ៌ស៊ីជម្ពូរបស់ ហាន់ណា ឡើងជាំខ្មៅ ប្រឡាក់ប្រឡូសទៅដោយឈាមកក ទឹកភ្នែកហូររហាម ដាបពេញថ្ពាល់ ខណៈដែលដៃទាំងគូរត្រូវបានគេចាប់ជាប់លើកឡើងទៅលើផុតក្បាល មិនទុកឱកាសឱ្យនាងរើបម្រាស់ប្រឆាំងនិងគេបានឡើយ។ ហាន់ណា សែនស្អប់និងឈឺចាប់បំផុតចំពោះទង្វើដែលគេធ្វើមកលើនាងពេលនេះ កន្លងមកទោះបីជាគេស្អប់នាងយ៉ាងណា ជេរប្រម៉ាត់នាងគ្រប់សព្វយ៉ាងណាក៏នាងអាចទទួលយកបាន នាងមិនដែលមានសូម្បីកូនចិត្តប្រកាន់ខឹងនិងគេឡើយ ចំណែកគេក៏មិនដែលប្រព្រឹត្តទង្វើដែលលើសលប់ចំពោះនាងដែរ ប៉ុន្តែលើកនេះគេអាក្រក់ណាស់ គេប្រម៉ាត់ចិត្តថ្លើមនាងមិនអស់ចិត្ត ថែមទាំងប្រម៉ាត់មើលងាយរាងកាយនាង បំពាននាងយ៉ាងគួរឱ្យស្អប់ខ្ពើម។
"អត់ទោសលោកខាងនេះ ពួកយើងគឺជាសមត្ថកិច្ច មានមនុស្សប្ដឹងលោកពីបទប្រើអំពើហិង្សាលើរាងកាយអ្នកដទៃ សូមលោកចូលរួមសហការទៅប៉ុស្ដិ៍ប៉ូលីសជាមួយពួកយើង" សំឡេងមួយបានពន្លឺឡើងពីក្រោយខ្នង ស្របនឹងការចូលមកដល់របស់ប៉ូលីសមួយក្រុមតូចដែលនៅក្នុងដៃកាន់ពិលបញ្ចាំងពន្លឺមកកាន់ពួកគេទាំងពីរទម្លុះភាពងងឹត។ ហេស៊ុង កាត់ផ្ដាច់ស្នាមថើប ដកបបូរមាត់ចេញពីនាងតូចភ្លាមៗ ដោះលែងនាងឱ្យមានសេរីភាព បន្ទាប់មកគេក៏បែរទៅរកប្រភពសំឡេងដែលចូលមកកាត់ចង្វាក់គេមុននេះទាំងម៉ួម៉ៅក្ដៅក្រហាយ ហើយគេក៏មិនឆ្ងល់ដែរថាហេតុអ្វីបានជាពួកប៉ូលីសទាំងអស់នេះដឹងច្បាស់ខ្លាំងម្ល៉េះថាគេនៅទីនេះ មិនបាច់ប្រាប់ក៏ដឹងថាអាល្ងើ មុខស្លេកដែលឈរញ័រខ្លួនរតាត់ដូចជាឆ្កែធ្លាក់ទឹកនៅពីក្រោយខ្នងប៉ូលីសនោះជាអ្នកប្រាប់។
"ដោយក្ដីរីករាយ" ហេស៊ុង សើចហ៊ឺសៗក្នុងបំពងក សើចក្នុងន័យដែលពោរពេញទៅដោយការចំអក។ គេព្រមសហការជាមួយនិងក្រុមប៉ូលីសយ៉ាងងាយ ទឹកមុខរបស់គេស្ងប់ធម្មតា គ្មានអាកប្បកិរិយាណាមួយដែលសម្ដែងចេញមកថាគេភ័យខ្លាចឡើយ។
"ខ្ញុំដើរដោយខ្លួនឯងបាន" ប៉ូលីសពីរនាក់បម្រុងនឹងដើរទៅរក ហេស៊ុង ដើម្បីនាំខ្លួនគេទៅកាន់ប៉ុស្ដិ៍ប៉ូលីសតាមការសហការ តែក៏ត្រូវទច់ដំណើរត្រង់កន្លែងដើមវិញ នៅពេលដែលបានឮការហាមឃាត់របស់ ហេស៊ុង។ ប៉ូលីសទាំងពីរនាក់នោះមើលមុខគ្នាទៅវិញទៅមកដោយមិនប្រាកដចិត្ត ហើយក៏មិនទុកចិត្តទើប ហេស៊ុង និយាយបន្ដ
"ខ្ញុំព្រមសហការដោយងាយយ៉ាងនេះ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវរត់គេចទេ" ការអះអាងរបស់ ហេស៊ុង លើកនេះពិតជាមានប្រសិទ្ធភាព។
បន្ទាប់ពីនិយាយស្រុះស្រួលគ្នារួច ពួកគេរៀបនឹងចាកចេញទៅហើយ ហាន់ណា ស្រាប់តែរត់ចូលមករក ហេស៊ុង នាងឱបដៃរបស់គេយ៉ាងណែន កែវភ្នែកដែលនាងសំឡឹងមើលទៅគេពោរពេញដោយការព្រួយបារម្ភ ភាពភ័យខ្លាច ខ្លាចថាគេនឹងត្រូវទទួលទោសដោយសារតែជួយនាងពីបុរសអាក្រក់ម្នាក់នោះ។ ទោះមុននេះគេអាក្រក់ដាក់នាងយ៉ាងណាក៏នាងបានភ្លេចវាចោលអស់ទៅហើយ អ្វីដែលដឹងនៅពេលនេះគឺនាងពិតជាមិនចង់ឱ្យគេទៅឡើយ។
"លោកប៉ូលីស គាត់មិនបានខុសទេ កុំនាំគាត់ទៅអី ប្រុសម្នាក់នោះទើបជាអ្នកខុស នៅក្នុងក្លឹបគេបានបៀតបៀនរាងកាយរបស់ខ្ញុំដោយចេតនា ហេស៊ុង ដើម្បីជួយខ្ញុំ ទើបគាត់ជ្រុលដៃវាយបុរសម្នាក់នោះ ហេស៊ុង គាត់គ្មានកំហុសទេ" ហាន់ណា និយាយហេតុការណ៍គ្រប់យ៉ាងប្រាប់ទៅប៉ូលីស នាងនៅតែទន្ទេញពាក្យដដែលៗថា ហេស៊ុង មិនបានខុស។ នាងព្យាយាមបកស្រាយគ្រប់យ៉ាងដើម្បីឱ្យប៉ូលីសបានយល់ ហើយព្រមដោះលែង ហេស៊ុង វិញ តែគួរឱ្យសោកស្ដាយការបកស្រាយរបស់នាងគ្មានប្រសិទ្ធភាពនោះទេ។
"ទោះក្នុងហេតុផលមួយណាក៏ដោយទង្វើទាំងអស់នេះគឺជាអំពើហិង្សានៅក្នុងសង្គម ដូច្នេះហើយសូមចូលរួមសហការទៅកាន់ប៉ុស្ដិ៍ដើម្បីផ្ដល់ចម្លើយ"
"ថយចេញ" ហេស៊ុង បេះដៃនាងតូចចេញពីគេខ្លាំងៗ ព្រមទាំងដេញនាងឱ្យចេញឆ្ងាយពីគេយ៉ាងឈាមត្រជាក់បំផុត ទង្វើនិងពាក្យសម្ដីរបស់គេបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាគេមិនរំជើបរំជួលនិងការព្រួយបារម្ភរបស់នាងសូម្បីបន្ដិចឡើយ ហើយគេក៏មិនដែលត្រូវការ ការព្រួយបារម្ភដ៏គួរឱ្យស្អប់របស់នាងដែរ។
"ហេស៊ុង..." ទោះជាគេមិនខ្វល់ខ្វល់ មិនពេញចិត្ត ស្អប់គ្រប់ទង្វើនិងកាយវិការ របស់នាងយ៉ាងណាក៏ ហាន់ណា នៅតែមិនអាចបញ្ឍប់ការព្រួយបារម្ភចំពោះគេដែរ។ ហាន់ណា ហៅឈ្មោះគូរដណ្ដឹងចិត្តខ្មៅទាំងសំឡេងញ័រដូចចង់យំ នាងចង់ទៅជាមួយគេ តែត្រូវគេហាមបានមុនបាត់ទៅហើយមិនចាំដល់នាងសុំឡើយ។
"ត្រឡប់ទៅផ្ទះវិញ កុំមកតាមខ្ញុំឱ្យសោះ បើហ៊ានតែប្រឆាំងមិនស្ដាប់តាមបញ្ជា នាងត្រូវថ្នាំខ្លាំងជាមិនខាន គីមហាន់ណា" ហេស៊ុង ឱនខ្សឹបក្បែរត្រចៀករបស់នាងតូច គម្រាមនាងដោយធម៌ក្ដៅ សំឡេងរបស់គេស្ដាប់ទៅគួរឱ្យខ្លាចខ្លាំងណាស់ ហើយប្រាកដណាស់បើនាងហ៊ានជំទាស់ នាងនឹងរស់មិនស្រួលឡើយ។
ហេស៊ុង គម្រាមនាងតូចហើយក៏ចាកចេញទៅជាមួយប៉ូលីស។ ហេស៊ុង ដើរកាត់ប្រុសម្នាក់ដែលចេះដឹងហួសហេតុនាំប៉ូលីសមករកគេដល់កន្លែងនោះ ដោយមិនភ្លេចងាកទៅសំឡឹងមុខដោយក្រសែភ្នែកយ៉ាងកំណាច តាមរយៈភាសាកែវភ្នែកមួយនោះ គេចង់ប្រាប់ទៅកាន់ប្រុសម្នាក់នោះថា "យើងត្រឡប់មកវិញ ឯងត្រូវមិនខាន អាចង្រៃ"
ចំណែកប្រុសម្នាក់នោះនៅពេលដែលឃើញបែបនេះហើយ គេចាប់ផ្ដើមមានអារម្មណ៍ថាខុសធ្ងន់ណាស់ចំពោះការសម្រេចចិត្តលើកនេះ មិនគួរណាចេះដឹងរឿងគេទាល់តែសោះ នេះបើត្រូវគេវាយម្នាក់ដែរ កុំសួរឱ្យសោះថាមកពីថី។
ហាន់ណា សំឡឹងមើលការចាកចេញរបស់ ហេស៊ុង ជាមួយនិងក្រុមប៉ូលីសទាំងមិនស្រណុកចិត្ត នាងពិតជាចង់ទៅជាមួយគេខ្លាំងណាស់តែ ហេស៊ុង មិនអនុញ្ញាត ហើយនាងក៏មិនហ៊ានជំទាស់និងសម្ដីរបស់គេដែរ ទើបបានត្រឹមបារម្ភតែមិនអាចធ្វើអ្វីបាន។

Sabrinawriter_

ហាមស្រលាញ់អ្នកណាក្រៅពីបងWhere stories live. Discover now