ភាគទី ០៨

114 7 0
                                    


ស្របពេលដែលនាងតូចដើរចូលទៅខាងក្នុង ហេស៊ុង ក៏ទាញទ្វារបន្ទប់បិទដាក់គន្លឹះជាប់យ៉ាងណែន មុននឹងដើរចូលទៅតាមពីក្រោយនាង។ ហាន់ណា ទុកប្រអប់ថ្នាំនៅចុងគ្រែ រួចនាងក៏ងាកទៅនិយាយជាមួយ ហេស៊ុង ដែលកំពុងឈរនៅពីក្រោយនាងនោះ ទាំងបេះដូងលោតញាប់ដោយភាពភិតភ័យ។
“លោកលាងរបួសដោយខ្លួនឯងចុះ ខ្ញុំត្រឡប់ទៅវិញសិនហើយ” ដំបូងនាងគិតថានឹងមកលាងរបួសឱ្យគេ តែពេលដែលចូលមកដល់នាងបែរជាមានអារម្មណ៍ថាមិនស្រួលទាល់សោះ ទើបផ្លាស់ប្ដូរចិត្តភ្លាមៗ។ ហាន់ណា ប្រញាប់ប្រញាល់ចេញទៅឱ្យលឿនតាមដែលអាចធ្វើបាន តែថាការតាំងចិត្តរបស់នាងក៏ត្រូវបានបរាជ័យព្រោះ ហេស៊ុង ចាប់ដើមដៃរបស់នាងជាប់ ឃាត់មិនឱ្យចេញទៅ ព្រមទាំងសួរដោយសំឡេងនិងទឹកមុខដ៏ចម្លែកមួយដែលនាងបានឃើញហើយកាន់តែមានអារម្មណ៍ថាមិនស្រួលលើសដើម។
“ក្រែងប្រាប់ថាមកលាងរបួសឱ្យខ្ញុំ”
“របួសរបស់លោកមិនធ្ងន់ធ្ងរនោះទេ ខ្ញុំគិតថាលោកអាចធ្វើវាដោយខ្លួនឯងបាន” ហាន់ណា និយាយបណ្ដើរ ព្យាយាមបេះដៃរបស់គេចេញពីនាងបណ្ដើរ តែទោះបីជានាងព្យាយាមយ៉ាងណាក៏មិនរបេះដែរ បើគេមិនព្រមប្រលែងដោយខ្លួនឯងនោះ។
“ហ៊ឹស...ទាញមិនខុសមែនថានាងនឹងធ្វើបែបនេះ” ហេស៊ុង ញោចចុងមាត់ញញឹមចំអកឱ្យនាងតូច គេសំឡឹងនាងពីលើចុះក្រោមដោយក្រសែភ្នែកមើលងាយ ព្រមទាំងពោលពាក្យដែលធ្វើឱ្យអ្នកម្ខាងទៀតស្ដាប់មិនយល់ន័យ។
“លោកចង់និយាយពីអី?” ហាន់ណា ជ្រួញចិញ្ចើមចូលគ្នា មិនយល់ពីអ្វីដែលគេកំពុងនិយាយ កែវភ្នែកក៏ចាប់ផ្ដើមរលីងរលោងដោយការឈឺចាប់ព្រោះ ហេស៊ុង បន្ថែមកម្លាំងច្របាច់ដើមដៃរបស់នាងកាន់តែខ្លាំងឡើង សឹងតែធ្វើឱ្យដើមដៃរបស់នាងបាក់ឆ្អឹងជាពីរកំណាត់ទៅហើយ។
“ស្រាតខោអាវហើយឡើងទៅដេកចាំនៅលើគ្រែឱ្យហើយទៅ”
“ថាម៉េច?” ហាន់ណា ស្រឡាំងកាំងជាខ្លាំង នាងមិនគិតថានឹងទទួលបានពាក្យតបស្នងបែបនេះត្រឡប់មកកាន់នាងវិញ ទាំងដែលនាងខំមានទឹកចិត្ត បារម្ភពីសុខទុក្ខរបស់គេ។
“មិនចាំបាច់សម្ដែងធ្វើជាមិនដឹងខ្យល់អីទេ គីមហាន់ណា នាងមករកខ្ញុំដល់បន្ទប់មានគោលបំណងអី ស្មានថាខ្ញុំមើលមិនដឹងមែនទេ?” ហេស៊ុង ចាប់ក្រសោបដើមដៃនាងតូចទាំងសងខាង ប្រើកម្លាំងច្របាច់ខ្លាំងៗតាមកំហឹងដែលមាននៅក្នុងខ្លួនរបស់គេ។ គេស្អប់នាងដល់ថ្នាក់ណា កែវភ្នែករបស់គេបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ កាន់តែនាងធ្វើខ្លួនបែបនេះទៀត ការស្អប់របស់គេចំពោះនាងកើតឡើងកាន់តែខ្លាំង។
“លោកចង់និយាយពីអី?” ទឹកភ្នែកស្រក់ចុះម៉ាត់ៗដូចជាកំពុងបាក់ទំនប់ មិនមែននាងល្ងង់ដល់ថ្នាក់មិនយល់ថាគេចង់សំដៅទៅលើអីនោះទេ តែនាងគ្រាប់តែមិនចង់យល់ទៅវិញទេ ព្រោះនាងមិនអាចទទួលយកបាននោះទេ ដែលគ្រប់ពេលគេតែងតែមើលមកនាងដោយគំនិតបែបនេះ ដូចនាងជាស្រីដែលថោកទាបខ្លាំងណាស់អ៊ីចឹង។
“ក្រែងនាងមកដើម្បីឱ្យដៃខ្ញុំមិនអ៊ីចឹង ឥឡូវនេះខ្ញុំព្រមដេកជាមួយនាងហើយ នៅវាយឫកដល់ណាទៀតឬនាងចង់ឱ្យខ្ញុំប្ដូរចិត្តវិញ?”
“ល្មមៗបានហើយ លីហេស៊ុង” ហាន់ណា ស្រែកដាក់ ហេស៊ុង ខ្លាំងៗ ព្រោះនាងពិតជាមិនអាចទ្រាំស្ដាប់ពាក្យសម្ដីដ៏សែនគ្រោតគ្រាតរបស់គេបានតទៅទៀតឡើយ។ គេកាន់តែមើលងាយនាង អាក្រក់ដាក់នាងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជានាងព្យាយាមធ្វើល្អចំពោះគេយ៉ាងណាក៏គេគ្មានថ្ងៃអាចមើលឃើញដែរ ព្រោះក្នុងកែវភ្នែករបស់គេ នាងជាស្រីដែលអាក្រក់បំផុតស្រាប់ទៅហើយ។
“និយាយចាក់ចំចំណុចក៏ខឹងមែនទេ?” ហេស៊ុង និយាយដោយសំឡេងស្រាលដែលបង្កប់ទៅដោយភាពមិនប្រក្រតី ដៃដែលចាប់ច្របាច់ដើមដៃរបស់នាងតូចក៏បានប្ដូរទីតាំង ចុះមកស្ទាបអង្អែលត្រគាកមូលក្លំរបស់នាងវិញម្ដង។ គេទាញរាងកាយរបស់នាងឱ្យចូលទៅកៀកជិតនិងរាងកាយរបស់គេយ៉ាងស្និតស្នាល ស្ទើរតែគ្មានចន្លោះ ព្រមទាំងបន្ថែមកម្លាំងឱបរឹតរាងកាយរបស់នាងជាប់យ៉ាងណែន ធ្វើឱ្យប្រាកដចិត្តថានាងនឹងមិនអាចរើបម្រាស់ចេញពីគេបាន។
“ខ្ញុំដឹងថានាងចង់បានបែបនេះយូរមកហើយ ថ្ងៃនេះខ្ញុំនឹងបំពេញតាមបំណងរបស់នាងទៅចុះ” ហេស៊ុង ឱនទៅខ្សឹបក្បែរត្រចៀករបស់នាងតូច នៅចុងប្រយោគគេបានប្រើធ្មេញដ៏មុតស្រួចខាំញេញស្លឹកត្រចៀករបស់នាងតូច ព្រមទាំងថើបញីញក់ត្រង់កញ្ចឹងករបស់នាងបង្កើតឱ្យភាពស្រើបស្រាល។ ហាន់ណា ភ័យស្ទើរតែដាច់ខ្យល់ស្លាប់ នាងមិនដល់គួរធ្វើអ្វីឡើយក្នុងពេលនេះ នាងពិតជាខ្លាចខ្លាំងណាស់។
“លោកចង់ធ្វើអី... ឈប់ភ្លាមណា ហេស៊ុង” ហាន់ណា ខំប្រឹងរើបម្រាស់និងច្រានរាងកាយ ហេស៊ុង ចេញពីនាងខ្លាំងៗ តែទោះបីជានាងខំប្រឹងយ៉ាងណាក៏មិនអាចយកឈ្នះកម្លាំងរបស់គេបានដែរ។
“អាយ...” ហាន់ណា ភ័យកាន់តែខ្លាំង កាលបើរាងកាយរបស់នាងស្រាប់តែត្រូវអ្នកម្ខាងទៀតច្រានទម្លាក់ទៅលើគ្រែដោយមានរាយកាយមាំទាំរបស់គេ តាមទៅទ្រោបពីលើ ឃាំងរាងកាយរបស់នាងជាប់មិនឱ្យគេចទៅណាបាន។
“ហេស៊ុង សូមអង្វរឈប់ភ្លាមទៅ លោកធ្វើបែបនេះមិនបានទេ” ហាន់ណា នៅតែព្យាយាមអង្វរគេឱ្យឈប់ នាងយំយ៉ាងខ្លាំង បេះដូងរបស់នាងលោតកាន់តែញាប់ នាងភ័យ នាងខ្លាច នាងចង់ឱ្យគេបញ្ឈប់ទង្វើដ៏ឆ្កួតលីលាមួយនេះ តែនាងមិនដឹងតែគួរធ្វើបែបណាដើម្បីឱ្យគេព្រមឈប់នោះទេ។
“ឈប់សម្ដែងទៀតទៅ គីមហាន់ណា ព្រោះខ្ញុំដឹងច្បាស់ណាស់ថាក្នុងចិត្តរបស់នាងពេលនេះកំពុងពេញចិត្តខ្លាំងយ៉ាងណា”
“អ្ហឹម...”

Sabrinawriter_

ហាមស្រលាញ់អ្នកណាក្រៅពីបងWhere stories live. Discover now