ភាគទី ០៩

325 15 1
                                    


សំឡេងស្រែកតវ៉ាត្រូវបានស្ងាត់ទៅវិញមួយរំពេច នៅពេលដែលបបូរមាត់ទន់ល្មើយត្រូវបាន ហេស៊ុង ឱនមកលេបត្របាក់និងចាប់ផ្ដើមថើបត្រដុសលើវាខ្លាំងៗ ហាក់ដូចជាគេកំពុងតែបញ្ចេញកំហឹងដែលមានទាំងប៉ុន្មានតាមរយៈការថើបក៏ខ្លាំងក្លាមួយនេះយ៉ាងអ៊ីចឹង។
ហាន់ណា ស្រែកតវ៉ាក្នុងបំពង់ក ព្យាយាមរើបម្រាស់ចេញពីគេខ្លាំងៗតាមកម្លាំងដែលមាន តែទោះបីជានាងព្យាយាមយ៉ាងណាក៏កម្លាំងដ៏តិចតួចរបស់នាងមិនអាចយកឈ្នះកម្លាំងយក្សរបស់គេបានឡើយ។ រាងកាយតូចច្រឡឹងត្រូវបានគេសង្កត់ជាប់ ស្ទើរតែលេចចូលទៅក្រោមពូកបាត់ទៅហើយ ខណៈដែលដៃទាំងសងខាងដែលនាងបានប្រើទះតប់គេនោះក៏ត្រូវបានគេចាប់ផ្អោបគ្នា លើកឡើងទៅលើផុតក្បាល មិនទុកសូម្បីឱកាសឱ្យនាងបានរើបម្រាស់គេចចេញទៅណាមកឡើយ។
"ក្រឹប/អូ៎យ..." ហេស៊ុង ស្រែកឡើងមួយទំហឹងលាន់ពេញបន្ទប់ដោយភាពឈឺចាប់ នៅពេលដែលនាងតូចស្រាប់តែខាំបបូរមាត់របស់គេយ៉ាងខ្លាំង ធ្វើឱ្យបបូរមាត់របស់គេដាច់រហែកជ្រាបឈាមចេញមកមិនឈប់។ ហេស៊ុង ម៉ួម៉ៅក្ដៅក្រហាយជាខ្លាំង មួយយប់នេះមិនដឹងថាគេបានជួបនិងអ្វីមកខ្លះទេ ហើយក៏មិនដឹងថាគេនឹងត្រូវឈឺខ្លួនប៉ុន្មានដងទៀតដោយសារតែមនុស្សស្រីខ្លួនតូវម្នាក់នេះ។ ដំបូងឡើងនាងបានទះគេជាច្រើនកំភ្លៀងឡើងឈាមមាត់ បន្ទាប់មកដោយសារតែរឿងរបស់នាង គេត្រូវបានឳពុកគប់មួយសៀវភៅឡើងឈាមថ្ងាស់ ហើយឈាមនៅកកជាប់លើថ្ងាស់នៅឡើយមមិនទាន់ជូតចេញផង គេក៏ត្រូវបានខាំឡើងឈាមមាត់ទៀត។ សរុបហេតុការណ៍ទាំងអស់មកវិញ គេឈឺខ្លួនក៏ដោយសារតែនាងទាំងអស់ ដូច្នេះហើយគេនិងមិនទុកឱ្យនាងរស់ស្រួលឡើយ។
"គីមហាន់ណា នាង..." ហេស៊ុង សង្គ្រឺតធ្មេញក្រតៗ ម៉ួម៉ៅសឹងតែហុយផ្សែងតាមត្រចៀក គេធ្មិចភ្នែករំងាប់អារម្មណ៍បន្ដិចមុននឹងងាកមកបញ្ជានាងតូចយ៉ាងរោគចិត្តបំផុត។
"លិត..."
"ថាម៉េច?" ហាន់ណា ទឹកភ្នែករហេមរហាមដាបពេញថ្ពាល់នៅក្រោមប្រាណរបស់អ្នកកំលោះ តែនាងក៏ឆ្លៀតសួរគេទាំងសំឡេងញ័ររតាត់ ព្រោះតែនាងមិនយល់ពីសម្ដីរបស់គេ។
"លិតឈាមចេញពីបបូរមាត់របស់ខ្ញុំ" ម្ដងនេះមួយម៉ាត់ៗច្បាស់ៗ ល្មមស្ដាប់បានច្បាស់មិនច្រឡំ សំឡេងរបស់គេធ្ងន់ ទឹកមុខរបស់គេត្រជាក់ស្រេបមើលទៅគួរឱ្យខ្លាចខ្លាំងណាស់។
"ចា...ចាស៎"
"ត្រជាក់នាងថ្លង់មែនទេ?" ហេស៊ុង ស្រែកគំហកខ្លាំងៗ ក្នុងទ្រូងក្ដៅគគុកដូចជាមានភ្លើងកំពុងតែឆាបឆេះ គេខឹងខ្លាំងណាស់ មិនយល់ថាហេតុអ្វីបានជានាងចូលចិត្តបកសំណួរមកគេវិញដោយសំឡេង និងទឹកមុខល្ងង់ៗបែបនេះ ទាំងដែលគេនិយាយច្បាស់ៗយ៉ាងនេះហើយ។
"លោកឆ្កួតមែនទេ ខ្ញុំមិនមែនជាខ្មោចព្រាយបិសាច ហេតុអីចង់ឱ្យខ្ញុំលិតឈាមរបស់លោក?" មិនដឹងថានាងបានភាពក្លាហាមមកពីណា ដែលហ៊ានតមាត់ជាមួយនិងគេវិញខ្លាំងៗបែបនេះ។
"ព្រោះនាងជាអ្នកធ្វើឱ្យឈាមរបស់ខ្ញុំហូរ" ហេតុផលប៉ុននេះល្មមឱ្យនាងស្ដាប់យល់ដែរទេ? ទោះបីជាផ្ទៃមុខរបស់នាងដាបទៅដោយស្នាមទឹកភ្នែក សំឡេងរបស់នាងញ័រខ្លាំងដោយសារភាពភិតភ័យតែវាបែបជាធ្វើឱ្យ ហេស៊ុង ស្អប់វាខ្លាំងណាស់ គេស្អប់សភាបរបស់នាងនៅពេលនេះ ព្រោះនៅពេលដែលគេបានឃើញវា គេយល់ថាគ្រប់យ៉ាងរបស់នាងគឺជាការសម្ដែងដើម្បីទទួលបានចំណាប់អារម្មណ៍ពីគេតែប៉ុណ្ណោះ វាគ្រាន់តឬជាមារយាដែលនាងប្រើសម្រាប់ទាក់មនុស្សប្រុស មិនមែនសម្រាប់តែគេ តែវាសម្រាប់មនុស្សប្រុសគ្រប់គ្នាដែលនាងចង់បាន។
"លោកគឺជាដើមហេតុដែលធ្វើឱ្យខ្ញុំបង្ខំចិត្តធ្វើវា" ហាន់ណា តមាត់។
"នាងគិតថាធ្វើបែបនេះ វាគួរឱ្យស្រឡាញ់ក្នុងក្រសែភ្នែករបស់ខ្ញុំមែនទេ?"
"លោកនិយាយអី?" ហាន់ណា នាងពិតជាមិនយល់រាល់ពាក្យដែលគេបាននិយាយមកកាន់នាង សម្ដីរបស់គេចម្លែកខ្លាំងណាស់ នាងស្ដាប់មិនយល់តែនាងបែរជាមានអារម្មណ៍ថាឈឺខ្លាំងណាស់។
"មនុស្សស្រីដូចនាងគួរឱ្យស្អប់ខ្លាំងណាស់ គីមហាន់ណា នាងមិនសាកសមទទួលបានអ្វីសូម្បីតែម្យ៉ាងពីខ្ញុំ ខ្ញុំស្អប់នាងខ្លាំងណាស់ ស្អប់គ្រប់វិនាទី គ្រប់ដង្ហើមចេញចូល ស្អប់រហូតចង់ឱ្យនាងរលាយបាត់ចេញពីផែនដីមួយនេះ ស្ដាប់សម្ដីខ្ញុំឱ្យបានច្បាស់ ហើយត្រូវចាំវាទុកក្នុងខួរក្បាលរបស់នាង គីមហាន់ណា ខ្ញុំគ្មានថ្ងៃស្រឡាញ់នាងជាដាច់ខាត ទោះបីជានាងព្យាយាមធ្វើល្អយ៉ាងណាក៏ដោយ នាងគ្មានថ្ងៃទទួលបានការស្រឡាញ់ពីខ្ញុំសូម្បីមួយចុងសរសៃសក់ តែនាងនឹងទទួលបានការស្អប់ពីខ្ញុំច្រើនលើសពីអ្វីទាំងអស់" គេនិយាយច្រើនពេកហើយ ច្រើនរហូតធ្វើឱ្យអ្នកស្ដាប់ហ៊ឹងត្រចៀកអស់ ទ្រូងរបស់នាងស្ទើរតែបែកជាពីពេលបានឮការរៀបរាប់ដ៏សែនគ្រោតគ្រាតបំផុតរបស់គេ។ ទឹកភ្នែកដែលមិនចង់ឱ្យស្រក់ក៏រមៀលស្រក់ចុះមកម៉ាត់ៗដូចជាទឹកបាក់ទំនប់មិនអាចហាមឃាត់ជាប់ ដូច្នេះហើយមានតែបណ្ដោយស្រក់តាមអារម្មណ៍នៃភាពឈឺចាប់តែប៉ុណ្ណោះ។
ហេស៊ុង ងាកមុខចេញ គេមានចេតនាគេចមិនចង់មើលឃើញទឹកភ្នែករបស់នាង ខណៈនោះគេក៏ស្ទុះងើបចេញពីនាងភ្លាម ដើរទៅឈរនៅមាត់បង្អួចបែរខ្នងមករកនាងតូចមុននឹងនិយាយទៅកាន់នាង។
"ឆាប់ចេញទៅ" គេដេញនាងឱ្យចេញទាំងចិត្តដាច់បំផុត គេមិនខ្វល់ថាពាក្យសម្ដីរបស់គេប៉ះពាល់ដល់អារម្មណ៍របស់នាងប៉ុណ្ណាឡើយ ព្រោះបើវាពិតជាធ្វើឱ្យនាងឈឺចាប់ខ្លាំងប៉ុណ្ណា គេកាន់តែសប្បាយចិត្តខ្លាំងប៉ុណ្ណោះ។
"លោកស្អប់ខ្ញុំដល់ថ្នាក់នេះឬ?" ហាន់ណា ងើបអង្គុយ កែវភ្នែករបស់នាងស្រវាំងអស់ហើយដោយសារដំណក់ទឹកភ្នែកដែលដក់យ៉ាងច្រើនលើសលប់នោះ នាងសំឡឹងទៅកាន់ផែនខ្នងរបស់ ហេស៊ុង ទាំងអារម្មណ៍អួលណែន។ នាងមិនទាន់ចេញទៅភ្លាមៗនោះទេ ព្រោះនាងចង់សួរគេប៉ុន្មានម៉ាត់ទៀតសិន មុននឹងនាងចេញទៅ។
"ត្រូវហើយ"
"លោកមិនដែលស្រឡាញ់ខ្ញុំសូម្បីតែម្ដងមែនទេ...សូម្បីតែពីមុន?"
"ធ្លាប់!...ហើយវាជាអ្វីដែលខ្ញុំស្ដាយក្រោយខ្លាំងបំផុត"

Sabrinawriter_

You've reached the end of published parts.

⏰ Last updated: Jan 24, 2024 ⏰

Add this story to your Library to get notified about new parts!

ហាមស្រលាញ់អ្នកណាក្រៅពីបងWhere stories live. Discover now