ព្រឹកនេះគឺដូចសព្វមួយដងចឹងក្រោយពីញុាំអាហារពេលព្រឹករួចសូនូក៏ត្រូវទៅធ្វើការជាមួយកម្មករជាធម្មតា។ កំឡុងពេលដែលសូនូកំពុងតែអង្គុយដកស្មៅចេញពីដើមស្រ្តបឺរី មានកូនកម្មករប្រមាណជា2-3នាក់រត់ប្រលែងគ្នានៅក្បែរនោះហើយក៏ជ្រុលមកបុកសូនូបណ្ដាលឲ្យគេដួល។
" អួយយ " សូនូជ្រុលដួលទៅកកិតដៃបណ្ដាលឲ្យឡើងក្រហមនិងចេញឈាមមកតិចៗ
" រី-វូ ! ឯងបុកអ្នកប្រុសតូចយើងអត់នៅជាមួយទេយើងទៅសិនហើយ " ក្មេងៗទាំងនោះពេលឃើញរី-វូបុកសូនូបណ្ដាលឲ្យគេដួលហើយក៏ខ្លាចថាចៅហ្វាយប្រុសចាប់ដាក់ទោសទើបនាំគ្នារត់ចោលរី-វូអស់ទុកឲ្យរី-វូនៅតែម្នាក់ឯង
" អ្នកប្រុសតូច...ខ្ញុំ...ខ្ញុំឆុំទោស(សុំទោស)...ផងបាទ " អាល្អិតអោនក្បាលសុំទោសសូនូទាំងខ្លួនញញីញញ័ររលីងរលោងទឹកភ្នែក
" អ្ហឹម...មិនអីទេៗ បងមានថាអីឯណាកុំភ័យអី " សូនូបោសធូលីចេញពីដៃឲ្យអស់ហើយក៏លូកដៃទៅជូតទឹកភ្នែកឲ្យរី-វូដែលកំពុងតែយំសឺតសកព្រោះភ័យ
" ហ្ហឹកៗ...ខ្ញុំ...ខ្ញុំខ្លាចៗអ្នកប្រុសតូចដាក់ទោសខ្ញុំ...ហុឺៗ " អាល្អិតយំកាន់តែខ្លាំង
" មិនអីទេ...ឈប់យំទៅៗបងអត់ដាក់ទោសឯងទេ " និយាយលួងលោមហើយក៏យកដៃទៅអង្អែលក្បាលរី-វូតិចៗ
" មានរឿងស្អីហ្នឹង?? " សម្លេងមាំបន្លឺឡើងពីក្រោយខ្នងរបសើសូនូ
" រី-វូ!! ឯងទៅធ្វើស្អីអ្នកប្រុសតូចហ៌ាស?? " អ្នកជាម្ដាយរត់មករកកូនប្រុសហើយក៏សួរដោយសម្ដីផ្អែមល្ហែម
" មានរឿងស្អី? ឯងទៅធ្វើស្អីក្មេង? " សម្លេងគ្រ.លធំបន្លឺឡើងម្ដងទផតបែបចង់ចាប់កំហុសសូនូ
"ខ្ញុំអត់បានធ្វើស្អីក្មេងទេលោកឯងមើលច្រលំហើយ " សូនូក្រោកឈរពេញកម្ពស់សៀកសកផ្លែផ្កាដាក់នីគីវិញព្រោះគេដឹងថានាយនេះចង់ចាប់កំហុសខ្លួន
" បើមិនបានធ្វើស្អីមិចក៏ក្មេងយំ? " មកឲ្យចាញ់នាយក៏និយាយបន្ថែម
YOU ARE READING
Power of the heart | SUNKI
Ngẫu nhiên"នីគី! ឯងរៀនប្រើបេះដូងយកមកគិតខ្លះផង! ទោះបីជាខួរក្បាលរបស់ឯងបញ្ជារឲ្យឯងស្អប់គេ តែបេះដូងរបស់ឯងគឺបញ្ជារឲ្យឯងស្រឡាញ់គេ.... ទោះយ៉ាងណាក៏បេះដូងវាមានអំណាចជាងខួរក្បាល" Alpha x Omega