នៅក្នុងភូមិគ្រិះត្រកូល គីម
"សូណាហ៌ា!! ឯងព្រមរៀបការទៅណាម៉ាក់ធានាថាឯងច្បាស់ជារស់ស្រួលមិនលំបាកទេ!"នាមជាម្ដាយកំពុងតែលួងលោមកូនស្រីរបស់ខ្លួនដើម្បីឲ្យនាងរៀបការចូលទៅក្នុងគ្រួសារមួយ
"ខ្ញុំមិនរៀបការ!ខ្ញុំមិនចង់ទៅនៅប៊ូសានទេ"សូណានៅតែប្រកែកដាច់អហការមិនព្រមរៀបការ
"តែគ្រួសារគេគឺជាគ្រួសារអ្នកមានណា!បើកូនមិនរៀបការច្បាស់ជាស្ដាយក្រោយស្លាប់ហើយ"គាត់នៅតែបន្តរលួងលោមកូនស្រី
"អត់ទេខ្ញុំមិនការជាដាច់ខាត!ខ្ញុំមិនចង់ទៅនៅប៊ូសាទេ ស្រួលមិនស្រួលការហើយប្រើខ្ញុំឲ្យទៅបេះស្លឹកតែបេះទំពាំងបាយជូរដូចពលករផងក៏មិនដឹង!"នាងក្រញែងខ្លួនធ្វើដូចជាខ្ពើមណាស់អញ្ចឹង
"កុំគិតបែបនោះអីរៀបការហើយប្រាកដណាស់ថាក្មួយគីប្រាកដជាអោយកូនរស់ស្រួលមិនខានឡើយ ប្ដីឯណាចង់ឃើញប្រពន្ធពិបាកនោះ!"
"អត់ទេ!ខ្ញុំមិនរៀបការទេ ម៉ាក់ឲ្យអា*នូវាទៅការជំនួសខ្ញុំទៅខ្ញុំមិនរៀបការជាដាច់ខាត"សូណានៅតែប្រកែកហើយក៏លើកយកសូនូមកដាក់មុខអោយគេរៀបការជំនួសខ្លួន
"តែកិច្ចសន្យារវាងគ្រួសារទាំងពីរគឺរៀបការជាមួយកូនស្រីណាសូ៊ណាមិនមែនកូនប្រុសទេ!"អ្នកស្រីគីម
និយាយពន្យល់"ម៉ាក់ក៏កែប្រែស្ថានការបន្តិចទៅ រឿងប៉ុណ្ណឹងតូចតាចសោះហេតុអីម៉ាក់ធ្វើដូចធំដុំម៉្លេះ?"
"សូណា!កូនគិតម្ដងទៀតទៅមើលថា-..."អ្នកស្រីគីមនិយាយមិនទាន់ចប់ផងសូណាក៏កាត់សម្ដី
"អូយម៉ាក់!!! ខ្ញុំថាមិនរៀបការគឺមិនរៀបការហើយម៉ាក់ឈប់បង្ខំខ្ញុំទៅគួរឲ្យធុញណាស់!"នាងស្រែកសម្លុតទៅកាន់ម្ដាយរបស់នាងវិញពេលដែលគាត់និយាយដដែលៗច្រើនដងពេក
"ពិតមែនណាកូនសម្រេចថានិងមិនរៀបការទេ??"អ្នកស្រីគីមតបវិញដោយសម្លេងថ្នមទៅកាន់កូនស្រីរបស់គាត់ ព្រោះគាត់ស្រឡាញ់កូនស្រីម្នាក់នេះស្ទើរលេបទៅហើយដល់ថ្នាក់តាមចិត្តនាងគ្រប់យ៉ាងជាហេតុធ្វើឲ្យនាងក្លាយជាមនុស្សក្រអើតក្រទម ខ្មើត មិនស្គាល់ចាស់មិនស្គាល់ទុំ ចង់បានអ្វីគឺបាននោះមិនថារបស់នោះមានម្ចាស់ឬក៏អត់ទេ។
YOU ARE READING
Power of the heart | SUNKI
Aléatoire"នីគី! ឯងរៀនប្រើបេះដូងយកមកគិតខ្លះផង! ទោះបីជាខួរក្បាលរបស់ឯងបញ្ជារឲ្យឯងស្អប់គេ តែបេះដូងរបស់ឯងគឺបញ្ជារឲ្យឯងស្រឡាញ់គេ.... ទោះយ៉ាងណាក៏បេះដូងវាមានអំណាចជាងខួរក្បាល" Alpha x Omega