Ep 9 : ត្រៀមខ្លួនទៅ!!

878 57 11
                                    


******

ព្រឹកព្រលឹមរាងជ្រេបន្តិច ព្រះអាទិត្យរះខ្ពស់ត្រដែតបញ្ចេញរស្មើផហដល់ជាពន្លឺបភ្លឺពិភពលោកក៏ដូចជាដាស់មនុស្សម្នានិងសត្វលោកទាំងឡាយឲ្យងើបពីដំណេកផងដែរ។
បក្សាបក្សីហោះខ្ពស់ត្រដែតលើមេឃសាសាងគ្នាជេគូរពេញវេហាហ៍ កម្មករនៅក្នុងចម្ការម៉ូរាទាំងអស់នាំគ្នាស្រូតមកធ្វើដោយខ្លាចថានិងត្រូវមាត់ចៅហ្វាយនាយ។ បើក្រលែកមកមើលអ្នកដែលត្រូវជាចៅហ្វាយនាយគេនេះវិញនៅគេងមិនទាន់ក្រោយនៅឡើយដោយហេតុថាកាលពីយប់មិញនៅធ្វើការដល់យប់ជ្រៅហើយមានប្រពន្ធគេងអោបជាប់ដៃបែបនេះទើបធ្វើឲ្យនាយគេងទ្រម៉ក់ជាងរាល់ដង។

" ហុឹម... " សម្លេងគ្រហឹមរបស់នាយតូចបន្លឺឡើងតិចៗគេយកដៃមកញីភ្នែកខ្លួនឯងបន្ទាប់ពីខ្លួនត្រូវបានរំខានដំណេកដោយសារពន្លឺព្រះចាំងជះមកតាមវាំងននមកចំភ្នែករបស់គេ

"...." ត្របកភ្នែកទន់ៗបើកឡើងម្ដងបន្តិចៗក៏មកប្រទាក់ជាមួយនិងផ្ទៃមុខដ៏សែនស្រស់សង្ហាររបស់នាមជាស្វាមីដែលគេងអោបខ្លួនជាប់មិនព្រមព្រលែង។ ដៃស្រឡូនដូចជាបន្លាក្រូចលូកសន្សឹមទៅអង្អែលមុខរបស់ស្វាមីយ៉ាងប្រហើន អង្អែលមុខគេហើយញញឹម?

" សង្ហារណាស់! " មាត់ពោលពាក្យសរសើរប្ដីនៅចំពោះមុខពេញៗមាត់ឯដៃនោះក៏កាន់តែប្រហើន គេអូសអង្អែលលើផ្ទៃមុខរបស់នីគីលេងរហូតមកដល់បបូរមាត់ដូចជាកូនទារបស់នាយ នាយតូចយកម្រាមដៃចង្អុលទៅចុចលេងតិចៗរួចក៏យកមេដៃមកអង្អែលមាត់នាយជាក្រោយ។ (បានដៃណាស់ណ៎កូនម្ដាយ:)

" លោកសង្ហាណាស់ដឹងទេ? នីសុីម៉ូរា រីគី ! " កាន់តែមើលកាន់លង់នាយតូចញញឹមទាំងដៃរបស់ខ្លួននៅអង្អែលផ្ទៃមុខរបស់គេនៅឡើយ។ សម្លឹងយូរទៅកាន់តែយូរទៅសូនូសម្លឹងមុខរបស់នីគីឥតដាក់ភ្នែករហូតដល់គេភ្លេចខ្លួនងើយក្បាលទៅផ្ដិតស្នាមថើបលើបបូរមាត់របស់នាយលើតែ ជុប!

" អ្ហឹម... " ថើបកូនប្រុសគេបានមួយខ្សឺតភ្លាមគេក៏
ភ្ងាក់ភ្លេតទើបសូនូប្រឹងរុលក្បាលចូលទៅក្នុងដើមទ្រូងរបស់គេសម្ងំធ្វើជាគេង។
នរៈបើកភ្នែកមកយកដៃមកទ្រទម្ងន់របស់ខ្លួនឲ្យហើបចេញពីពូកបន្តិច។ នាយងើបអង្គុយទាំងសក់ក្បាលរញ៉េរញៃ សម្លឹងមើលភរិយាដែលកំពុងតែគេងផ្កាប់មុខសម្ងំធ្វើពុធជាគេងនោះជាប់។

Power of the heart | SUNKIWhere stories live. Discover now