ព្រឹកព្រហាមៗពន្លឺព្រះអាទិត្យចាំងជះតាមវាំងននចូលមកប៉ះចំត្របកភ្នែករបស់សូនូដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់។ គេយកដៃមកបាំងពន្លឺដែលចាំងចំភ្នែកនោះបន្តិចមុននិងត្របកភ្នែកចាប់ផ្ដើមកម្រីកនិងបើកម្ដងបន្តិចៗដើម្បីឲ្យសុាំនិងពន្លឺ។ បន្ទាប់ពីសុាំជាមួយនិងបរិយាកាសជុំវិញខ្លួនហើយដៃស្រឡូវចាប់ទាញភួយចេញពីដងខ្លួនឲ្យអស់ មុននិងរកិលខ្លួនតិចៗចុះពីលើគ្រែតែហាក់រកិលមិនទៅមុខសោះដូចជាមានអ្វីម្យាងអោបគេជាប់មិនព្រមឲ្យគេទៅណាយ៉ាងដូច្នោះ។ គេងាកក្រោយមកមើលក៏ឃើញថានាមជាស្វាមីកំពុងតែអោបខ្លួនយ៉ាងណែនដូចជាខ្លាចបាត់បង់នាយយ៉ាងអញ្ចឹង នាយតូចញញឹមបន្តិចពេលបានឃើញភក្រ្តារបស់ស្វាមីមិនដឹងជាមកគេងអោបខ្លួនពីពេលណាទេមើលចុះដូចជាគេលក់ស្រួលដល់ហើយ ដៃស្រឡូនក៏សន្សឹមៗលើកដៃស្វាមីចេញពីចង្កេះខ្លួនតិចៗខ្លាចក្រែងគេភ្ងាក់ ដៃគេដកចេញពីចង្កេះខ្លួនបានកាលណាកាយតូចក៏ស្ទុះចុះពីលើគ្រែសម្ដៅទៅបន្ទប់ទឹកសម្អាតកាយជាមុនសិនសឹមចុះទៅធ្វើម្ហូបតាមក្រោយ។6:30mn
នីគីចុះពីលើផ្ទះមកសម្ដៅទិសមករកតុអាហារដើម្បីស្រស់ស្រូបអារហារជាធម្មតា ឯសូនូនិងអ្នកបម្រើឯទៀតក៏ញាប់ដៃញាប់ជើងលើកម្ហូបមកដាក់ត្រៀបត្រាពេញតុដើម្បីទទួលទាន។ រៀបចំរួចរាល់អស់ហើយសូនូក៏រហ័សចូលមកអង្គុយតុខាងស្ដាំដៃស្វាមីដើម្បីទទួលទានអាហារជុំគ្នា ទើបតែដាក់គូទអង្គុយមិនទាន់និងក្ដៅគូទផងក៏លេចវត្តមាននរណាម្នាក់ដើរចូលមក...
" កូនគី...កូននូ... " ចូលមកដល់ក្នុងផ្ទះភ្លាមអ្នកស្រីម៉ូរាក៏ស្រែកហៅសព្វនាមកូនប្រុសនិងកូនប្រសារឮៗបង្វែរចំណាប់អារម្មណ៍គ្រប់គ្នាឲ្យចាប់អារម្មណ៍លើគាត់
" អ្នកម៉ាក់/អ្នកមីង! " នីគី&សូនូ ហៅអ្នកស្រីម៉ូតាព្រមគ្នា
" ជម្រាបសួរអ្នកមីង លោកអ៊ុំ " ដៃទាំងពីរប្រណមឡលងលើសំពះអ្នកដែលមាននាមជាម្ដាយក្មេកទាំងស្នាមញញឹមដើម្បីជាការគួរសម
YOU ARE READING
Power of the heart | SUNKI
De Todo"នីគី! ឯងរៀនប្រើបេះដូងយកមកគិតខ្លះផង! ទោះបីជាខួរក្បាលរបស់ឯងបញ្ជារឲ្យឯងស្អប់គេ តែបេះដូងរបស់ឯងគឺបញ្ជារឲ្យឯងស្រឡាញ់គេ.... ទោះយ៉ាងណាក៏បេះដូងវាមានអំណាចជាងខួរក្បាល" Alpha x Omega