................." ហៃយ៉ា!!!!ទៅណាទៀតនេះមកឆ្ងាយហើយលោកចង់នាំខ្ញុំទៅណា " សម្លេងស្រែករអ៊ូរទាំរបស់នាយតូចសូនូបន្លឺឡើងរងូវៗពីក្រោយខ្នងរបស់នីគីឥតឈប់ឈរ តាំងពីដើរមកនាយតូចរអ៊ូមិនឈប់ទាល់តែសោះ
" នាំទៅរំលោភទេដឹង!! " សម្ដីរឹងកំព្រឹសអត់ជាតិចេញពីមាត់នាយសង្ហារ
" ហើុយ!!លោកឯងឆ្កួតឬយ៉ាងមិច?? " នាយតូចបើកភ្នែកធំៗលម្លក់នីគីសឹងតែចង់ចាប់វៃឲ្យណាណី
" ហើយយ៉ាងមិច??ប្ដីរំលោភប្រពន្ធមិនបានឬ?? " នាយបញ្ឈប់ដំណើរបែរខ្លួនមកមើលរាងតូចដែលកំពុងតែស្លន់រកធ្វើអ្វីមិនត្រូវ
" រោគចិត្ត!!! " នាយតូចខាំមាត់សម្លក់នីគីថែមទាំងលួចជេនីគីទៀតផង
" ន៎ែ!!!ឲ្យរំលោភឯងយ៉ាងមិចបើសុទ្ធតែកម្មករធ្វើការពេញនេះ? ឈប់គិតអីតែផ្ដាស់ភ្លាម! " នាយឃើញទឹកមុខនាយតូចស្លន់ៗនាយក៏និយាយឡើងខ្លាចថាក្មេងយំ
" អឺ!ហើយ...ឲ្យខ្ញុំមកធ្វើអីនៅទីនេះ? "សូនូងាកមើលជុំវិញខ្លួនឃើញថាសុទ្ធតែជាកម្មករកំពុងតែនាំគ្នាធ្វើការទើបខំសម្រួលអារម្មណ៍មកវិញហើយសួរបកទៅកាន់នីគីវិញ
" បករោមក្លៀកទេដឹង "និយាយចប់នាយក៏បោះជើងវែងៗរបស់ខ្លួនបន្តដំណើរទៅមុខទៀត
" អេ...បើមិនប្រាប់ខ្ញុំ ខ្ញុំមិនដឹងថាលោកឲ្យខ្ញុំធ្វើអី?ចាំផងកុំដើរលឿនពេក " សូនូប្រឹងរត់តាមនីគីទាំងហត់គឃូសខ្លួនគេជើងខ្លីដំណើរមិនសូវជាលឿនប៉ុន្មានទេទើបរត់តាមនាយជើងវែងនេះសឹងដាច់ខ្យល់
" ផូស!!! អីយ៉ាស់.... " រត់តាមនីគីសុខៗមិនដឹងជានាយឈប់តាំងពីពេលណាសូនូជ្រុលរត់ទៅបុកខ្នងនីគីប៊ីសតែនិងដួលទៅហើយតែនីគីដៃរហ័សត្រចៀកវៃស្ទុះងាកមកចាប់ក្រសោបចង្កេះរាងតូចឲ្យនៅក្នុងរង្វង់ដៃខ្លួនជាប់។ សូនូភាំងអស់មិនហ៊ានសូម្បីតែដកដង្ហើមគាំងអស់រឹងទាំងខ្លួន ផ្ទៃមុខសង្ហារៗរបស់នាយនេះចេះតែមកកកិតនិងផ្ទៃមុខរបស់គេសឹងតែដឹងពីខ្យល់ដង្ហើមគ្នាទៅហើយ។
" សស្លាក់សស្លើតណាស់ឯងនេះ!! " នាយទាញកាយតូចឲ្យឈរធម្មតាវិញសឹមបោះសម្ដីស្ដីឲ្យនាយសូនូទាំងទឹកមុខគ្មានជាតិ
YOU ARE READING
Power of the heart | SUNKI
Diversos"នីគី! ឯងរៀនប្រើបេះដូងយកមកគិតខ្លះផង! ទោះបីជាខួរក្បាលរបស់ឯងបញ្ជារឲ្យឯងស្អប់គេ តែបេះដូងរបស់ឯងគឺបញ្ជារឲ្យឯងស្រឡាញ់គេ.... ទោះយ៉ាងណាក៏បេះដូងវាមានអំណាចជាងខួរក្បាល" Alpha x Omega