____ព្រឹកព្រលឹមមិនទាន់ជេគក្រោយមករៀបចំអាហារឲ្យស៊ុងហ៊ុនដូចរាល់ដង។បន្ទាប់ពីរៀបចំរួចរាល់អស់ហើយទើបជេគឡើងទៅហៅស៊ុងហ៊ុននៅក្នុងបន្ទប់ឲ្យមកញុាំបាយជុំគ្នា។
" លោក...ញុាំបាយ...អ៎ាយយយ* " ដៃស្រឡូនចាប់កាច់គន្លិះទ្វាចូលមកស្រែលហៅស៊ុងហ៊ុនអោយទៅញុាំបាយ តែអ្នកណាទៅដឹងគ្រាន់តែបើទ្វាមកភ្លាមឃើញស៊ុងហ៊ុនគ្មានអាវជេគក៏ស្រែកចាច ប្រញាប់យកដៃបិទភ្នែកបែរខ្នងចេញ
" ន៎ែ~ ឯងស្រែកអីក៏ស្រែកមេ្លះ?? យ៉ាងមិច
អៀនយើងហ៌រ? " ស៊ុងហ៊ុនឃើញជេគស្រែកដូចគេយកទៅអារ.ក នាយក៏ទាញអាវយកមកពាក់ដើរទៅនិយាយដាក់ត្រចៀកជេគទាំងទឹកមុខស្មើរធេង" អត់...អត់បានអៀនទេ " គេចមុខចេញ
" បើមិនអៀនចាំបាច់គេចមុខចេញរកងាប់ស្អី? " នាយបោះពាក្យសម្ដីគ្រោតគ្រាតដាក់ជេគ តែសម្រាប់ជេគវាធម្មតាព្រោះនាយសុាំនិងពាក្យសម្ដីបែបនេះទៅហើយ
" មក...មកពី...អឺ...គ្មានអីទេលោកឆាប់ចុះទៅញុាំបាយទៅម្ហូបត្រជាក់អស់ហើយ " រកពាក្យមកដោះសារមិនបានជេគក៏និយាយបន្លប់ឲ្យស៊ុងហ៊ុនចុះទៅញុាំបាយវិញទាំងសើចស្ងេញ
" ហុឹម.... " រាងក្រាស់ដកដង្ហើមធំចេញមួយខ្សាករួចសឹមដើរចុះទៅក្រោមទាំងមិនមើលមុខជេគសូម្បីតែបន្តិច នាយតូចឃើញរាងក្រាស់ចុះមកហើយខ្លួនក៏ប្រញាប់រត់តាមមកដែរ មកដល់ភ្លាមនាយតូចក៏រត់ទៅក្នុងផ្ទះបាយមកទឹកមកពីរកែវមកដាក់លើតុជាមុនសិន មុននិងដួសបាយឲ្យស៊ុងហ៊ុនតាមក្រោយ។
ស៊ុងហ៊ុងអង្គុយស្ងៀមមិនមាត់មួយអឹសរង់ចាំជេគដួសបាយឲ្យរួចនាយក៏ប្រញាប់ញុាំតែម្ដង។" ថ្ងៃនេះខ្ញុំធ្វើម្ហូបដែលលោកចូលចិត្ត លោកសាកភ្លក់មើលទៅឆ្ងាញ់ទេ? " ជេគនិយាយទាំងរួចចានម្ហូបតិចៗមិនហ៊ានដួសឲ្យស៊ុងហ៊ុនខ្លាចក្រែងនាយកោយចេញមិនញុាំដូចកាលមុនទៀត
" អឹម...ធម្មតា " នាយដួសម្ហូបដែលជេគប្រាប់នាយមុននេះមកញុាំទាំងទឹកមុខគ្មានជាតិរួចក៏តបមកវិញធម្មតាៗតែអាចធ្វើឲ្យជេគញញឹមបានបន្តិចដែរទោះបីជាវាសោះកក្រោះសម្រាប់ខ្លួនក៏ដោយ (កូនល្អពេកហើយកូនជេគ :)) )
YOU ARE READING
Power of the heart | SUNKI
De Todo"នីគី! ឯងរៀនប្រើបេះដូងយកមកគិតខ្លះផង! ទោះបីជាខួរក្បាលរបស់ឯងបញ្ជារឲ្យឯងស្អប់គេ តែបេះដូងរបស់ឯងគឺបញ្ជារឲ្យឯងស្រឡាញ់គេ.... ទោះយ៉ាងណាក៏បេះដូងវាមានអំណាចជាងខួរក្បាល" Alpha x Omega