១១ 🔞

1.6K 28 7
                                    

      ហេជុងនាំរាងកាយកូនស្រីមកដល់មន្ទីរពេទ្យជាមួយនឹងបេះដូងដែលប្រេះស្រាំបែកបាក់ឈឺចាប់ជាងម្ចាស់ខ្លួនដែលសន្លប់ស្ដូកស្ដឹងជាមួយនឹងដង្ហើមតឹកៗ។ ហេជុងឈឺខ្លាំង ចិត្តជាឪពុកឃើញកូនស្រីក្នុងសភាពបែបនេះគេសឹងតែសុំអោយភាពឈឺចាប់ទាំងឡាយមកនៅក្នុងខ្លួនគេវិញ កូនស្រីដែលគេស្រឡាញ់ពេញចិត្ត អោបថើបបីបមតាំងពីបាតជើងក្រហមរងៀលពេលនេះមកធ្លាក់ក្នុងសភាពមើលមិនយល់ស្នាមជាំស្នាមរបួសព្រៃផ្សៃគ្រប់ទីកន្លែងរកមើលកន្លែងណាដែលស្អាតនិងមិនមានស្នាមរបួសគ្មាន។ មកដល់មន្ទីរពេទ្យភ្លាម ក្រុមគ្រូពេទ្យនាំគ្នាមកនាំរាងកាយរបស់មីមីចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗហើយទុកអោយហេជុងនិងកូនចៅគេពីរបីនាក់នៅខាងក្រៅជាមួយនឹងទឹកមុខព្រួយបារម្ភខ្លាំងថែមទាំងហេជុងលុតជង្គង់គ្រឹមនៅមុខបន្ទប់សង្គ្រោះបន់ស្រន់ព្រះអោយកូនស្រីផុតពីគ្រោះថ្នាក់

«អោយប៉ាសុំទោស!ប៉ាខុសធ្ងន់ណាស់មីមី!រឹងមាំឡើងប៉ានៅចាំកូននៅខាងក្រៅណា៎មីមី!អាណិតប៉ាផង..ប៉ាមានតែកូនម្នាក់ដែលជាក្ដីសង្ឃឹមជាបេះដូងរបស់ប៉ា..»ហេជុងលើកដៃជ្រប់មុខសោកសៅរបស់ខ្លួននិងរង់ចាំដំណឹងពីអ្នកខាងក្នុងបន្ទប់សង្គ្រោះ
«ប៉ាគួរតែមកអោយលឿនជាងនេះមីមី»ការរងចាំប្រព្រឹត្តទៅអស់រយៈពេលយ៉ាងយូរមុននឹងទ្វារបន្ទប់សង្គ្រោះបើកចេញមកបង្ហាញក្រុមគ្រូពេទ្យដែលបែកញើសជោគថ្ងាសអោយសារតែការព្យាយាមសង្គ្រោះមីមី។ ហេជុងគ្រាន់តែឃើញក្រុមគ្រូពេទ្យក៏រត់វឹងទៅរកនិងសួរសាកភ្លាមដោយមិនអាចរងចាំនិងអត់ធ្មត់តទៅទៀតបាន:

«លោកត្រូវជាអ្វីនឹងអ្នកជម្ងឺដែរ?»គ្រូពេទ្យ
«ខ្ញុំជាប៉ារបស់អ្នកជម្ងឺលោកគ្រូពេទ្យ! តើកូនស្រីខ្ញុំយ៉ាងម៉េចហើយ?»
«ហ៊ឹមពួកខ្ញុំមិនដឹងថាកូនលោកទៅជួបប្រទះនឹងរឿងអ្វីមកនោះទេតែរាងកាយនាងមានស្នាមជាំរបួសគ្រាំក្នុងច្រើនមែនទែនដែលប្រាកដណាស់ថាមកពីអំពើហឹង្សានិងអ្វីដែលគួរអោយសោកស្ដាយជាងនេះទៀតនោះ...»
«អ្វីទៅលោកគ្រូពេទ្យ?» ហេជុងសួរយ៉ាងលឿនព្រោះតែខ្លាចថាកូនស្រីនឹងមានរឿងអ្វី
«សូមចូលរូមសោកស្ដាយផងណាលោក! ក្មេងនៅក្នុងផ្ទៃកូនស្រីរបស់លោកខ្ញុំនិងក្រុមគ្រូពេទ្យជួយមិនបាននោះទេហើយពេលនេះសភាពរបស់កូនស្រីពួកខ្ញុំនឹងបន្តតាមដានព្រោះតែមើលទៅអ្នកជម្ងឺមានផលប៉ះទង្គិចធ្ងន់ធ្ងរលើភ្លូវសតិអារម្មណ៍ខ្លាំងណាស់ហើយនៅពេលដែលអ្នកជម្ងឺភ្ញាក់សូមលោកកុំនិយាយសើរើអ្វីអោយកូនស្រីរបស់លោកនឹកដល់រឿងដែលធ្វើអោយនាងឈឺចាប់អោយសោះ!យល់ល្អចៀសកុំអោយនាងជួបមនុស្សដែលអាចធ្វើអោយសតិអារម្មណ៍នាងមិននឹងនរអី!»លោកគ្រូពេទ្យអោយដំបូន្មាន

លោកពូWhere stories live. Discover now