«គ្មានអ្នកណាមកធ្វើបាបអូននោះទេមីមី!បងសន្យាពីពេលនេះទៅបងនឹងមើលថែអូនអោយល្អបំផុត»ថេយ៉ុងនិយាយនិងអោបតាងកាយរបស់មីមីជាប់ព្រមទាំងបីនាងទៅរកឡានរបស់គេនិងចាកចេញទៅបាត់ស្រមោលហើយមិនយូរក៏ហេជុងបានដឹងដំណឹងថាកូនស្រីរបស់ខ្លួនត្រូវបានថេយ៉ុងពង្រត់យកទៅម្ដងទៀតធ្វើអោយចិត្តជាឪពុកខឹងខ្លាំងដល់ថ្នាក់ញ័រមាត់ព្រោះតែទង្វើគេទទួលយកមិនបាននោះទេ
«ថេយ៉ុងបើយើងរកឯងឃើញពេលណាយើងនឹងដឹងសខ្មៅហើយលើកនេះ!»ហេជុងនិយាយ។ ទោះបីគេជំពាក់គុណគ្រួសារគីមច្រើនតែទង្វើរបស់ថេយ៉ុងធ្វើដាក់មីមីទាំងឡាយមកធ្វើអោយគេលែងមានមនិសញ្ចេតនាអ្វីទៀតហើយនៅបន្ទាប់មកនេះមានតែធ្មេញទល់ធ្មេញកម្លាំងទល់កម្លាំងប៉ុណ្ណោះ។
«ជួបវាកន្លែងណាបំបាក់ជើងវាកន្លែងនោះ! យើងមិនខ្វល់ថាវាជាអ្នកណាទៀតនោះទេហើយត្រូវតែយកកូនស្រីយលងត្រឡប់មកវិញ» ហេជុងនិយាយប្រាប់កូនចៅយ៉ាងផ្ដាច់ការជាមួយនឹងមុខពោរពេញដោយភ្លើងកំហឹងពើតផ្សារពេញទ្រូងសឹងតែអាចដុតពិភពលោកនេះទាំងមូលបានទៅហើយ។
ងាកមករកមីមីនិងថេយ៉ុងវិញ ថេយ៉ុងបានជិះធ្វើដំណើរលើយន្តហោះផ្ទាល់ខ្លួនរបស់ខ្លួនជាមួយនឹងមីមីមកដល់ដែនកោះ Bali ដើម្បីធ្វើជាទ្រនំស្នេហ៍ថ្មីសម្រាប់ពួកគេទាំងពីរនិងដើម្បីគេចពីហេជុងផងព្រោះគេដឹងថាហេជុងគ្មានថ្ងៃនឹងលើកលែងទោសអោយគេឡើយហើយគេក៏មិនបន្ទោសហេជុងដែរព្រោះតែបើគេជាហេជុងគេក៏មិនអាចលើកលែងអោយមនុស្សដូចជាគេបានឡើយ។ ថេយ៉ុងមានភូមិគ្រឹះមួយនៅដាច់ដោយឡែកនៅដែនកោះនេះ តែនៅប្រហែលមិនឆ្ងាយជាកន្លែងប្រជុំទេសចរឡើយ។ ក្រោយពីចុះលើយន្តហោះមកគេក៏បន្តជិះឡានមកកាន់ភូមិគ្រឹះរបស់គេដែលនៅលើដែនកោះនេះ។ មកដល់បរិវេណផ្ទះហើយ ថេយ៉ុងក៏ចុះពីលើឡានដោយមានបីមីមីមកជាមួយដែរ។ នាងគេងលក់ស្កប់ស្កល់នៅលើដៃរបស់ថេយ៉ុង។ គេមើលទៅនាងនិងដងខ្លួនដែលមានស្នាមរបួសនោះដោយក្ដីឈឺចាប់ គេមិនគួរណាធ្វើបែបនោះដាក់នាងឡើយហើយបើសតិនាងមកធម្មតានិងចងចាំរឿងគ្រប់យ៉ាងមកវិញនាងក៏មិនអាចលើកលែងអោយគេបានដែរ។
«ពូថេ..ពូថេយើងមកណាហើយ?» មីមីយកដៃជូតភ្នែកហើយបើកមើលថេភ្លឹះៗដូចកូនក្មេង។
«កោះ Bali..មីមីស្គាល់ទេ? ទីនេះមានសមុទ្រ ពូចាំបានថាកាលនៅក្មេងមីមីចូលចិត្តមកលេងសមុទ្រណាស់!» ថេនិយាយទាំងចង់អួលដើមក។
«មែនឬ? ហិហិ..មីមីចូលចិត្តសមុទ្រ..មីមីចូលចិត្តសមុទ្រ និងមីមីស្រឡាញ់ពូថេបំផុត...អូយ៎!» មីមីថ្លោះទឹកមុខនៅពេលដែលរបួសរបស់នាងឈឺ។ នាងឈឺដល់ថ្នាក់រលីងរលោងទឹកភ្នែកចំណែកអ្នកដែលដឹងខ្លួនថាជាអ្នកដែលបង្កនោះក៏ក្ដាប់មាត់និងបីនាងចូលទៅក្នុងភូមិគ្រឹះសំដៅទៅបន្ទប់យ៉ាងលឿនហើយក៏ដាក់នាងគេងនៅលើគ្រែ។
«មីមី..យ៉ាងម៉េចហើយ?» ថេយ៉ុងសួរដោយក្ដីបារម្ភ គេលាត់អាវរបស់នាងមើលឃើញថារបួសរបស់នាងចេញឈាមព្រមទាំងមើលទៅយ៉ាងសុះតែម្ដង។
«មីមីឈឺណាស់ពូថេ..ហឹកៗ..ខ្លួនមីមីកើតអីពូថេ..ហឹកៗ ម៉េចក៏សុទ្ធតែស្នាមខៀវនិងរបួសអ៊ីចឹង? ហឹកៗ..ពូថេមីមីខ្លាច..ពូថេ..» មីមីយំទើបថេ អោនទៅអោបនាងភ្លាម បេះដូងគេឈឺណាស់ គេក៏ងើបទៅយកប្រអប់ថ្នាំមកលាងរបួសអោយនាងនិងតេរប្រាប់អោយកូនចៅរបស់គេរកគ្រូពេទ្យមក។
«ឈឺទេ?» ថេយ៉ុងជូតរបួសអោយនាងបណ្ដើរសួរបណ្ដើរ ទើបមីមីងក់ក្បាលស្របពេលរលីងរលោងទឹកភ្នែក។
«អ្នកធ្វើបាបមីមីជាមនុស្សអាក្រក់..បើមីមីដឹងថាជាអ្នកណាមីមីនឹងខាំ..»មីមីនិយាយបែបមិនដឹងអីព្រមទាំងធ្វើកាយវិការ។
«មីមី..ប្រសិនបើអ្នកដែលធ្វើបាបមីមីជាមនុស្សដែលមីមីស្រឡាញ់តើមីមីនឹងខឹងគេទេ?» ថេយ៉ុងសួរដោយប្រយោលមើលទៅកាន់មីមី។
«មីមីនឹងឈប់ស្រឡាញ់..» មីមីនិយាយក្ដាប់មាត់ដូចជាកូនក្មេង ធ្វើអោយថេយ៉ុងសើចខ្សោះ។
«ចុះបើម្នាក់នោះជាពូ?»
«ពូថេ?»
«អឹម..ប្រសិន..ពូគ្រាន់តែប្រសិន..»
«មីមីជឿថាពូថេគ្មានថ្ងៃធ្វើបាបមីមីនោះទេព្រោះមីមីជាក្មេងល្អហើយពូថេស្រឡាញ់មីមីបំផុត..ហិហិ»
++++
ហ្នក៎ ចាំមើលតែមីមីត្រឡប់មកធម្មតាវិញ ពូថេយើងដឹងតែស្ពៃហើយ ឈឺចិត្តអត់ពេលឮមីមីនិយាយចឹងជឿជាក់ចឹង? បើមីមីចងចាំថាបានធ្វើអីដាក់មីមីខ្លះដឹងតែមីមីរត់ចោលហើយ 🤣
តែអេតមីនជឿជាក់ថាមីមីឈឺចាប់មិនដល់អ្នកណាទេព្រោះអេតមីនរត់ចោលរហូត សរសេររឿងនេះតាំង ២០២១ ដល់ ២០២៥ ហើយអត់ចប់ 😔😂
សុំទោសផងប៊ី 😔🤣
