១២+១៣ 🔞

2.2K 40 10
                                    

«បងសុំទោសមីមី!បងសុំទោស..សុំទោសរឿងគ្រប់យ៉ាងបងមិនគួរចិត្តក្ដៅបែបនោះទេ...»មិនខុសគ្នាពីហេជុងថេយ៉ុងទម្លាក់ខ្លួននឹងកៅអីនិយាយតិចៗយកដៃជ្រប់មុខដឹងកំហុស។ គេមិនគួរទេ មិនគួរបំផ្លាញនិងទម្លាក់មីមីអោយមកធ្លាក់ក្នុងសភាពបែបនេះឡើយ។ គេខុសខ្លាំងណាស់...

     ប៉ុន្មានថ្ងៃក្រោយមក សភាពមីមីក៏មិនបានធូរសករាលឡើងសូម្បីបន្តិច។ នាងម្ដងយំម្ដងសើចបែបបាត់បង់សតិព្រមទាំងធ្វើបាបខ្លួនឯងដូចជាពេលនេះ មីមីបំបែកថូផ្កាក្បែរគ្រែនិងភ្ជុងវាលើករបស់ខ្លួននិងស្រែកដាក់ក្រុមគ្រូពេទ្យដែលមកក្បែរសូម្បីតែហេជុងជាឪពុកក៏នាហចំណមិបានដែរ:
«ចេញទៅ..កុំមកជិតមីមី..ចេញទៅ..»មីមីស្រែកដាក់គ្រប់គ្នានិងអំបែងថូក៏ជុចចំនឹងក៏ហូរឈាមតិចៗទើបគ្រប់គ្នាអោយនាងដើរចេញព្រោះតែខ្លាចនាងធ្វើអីធ្ងន់ធ្ងរជាងនេះ
«មីមីកុំធ្វើបាបខ្លួនឯងណាប៉ាសុំអង្វរ»ហេជុងតាមកូនស្រីនិងអង្វរនាងតែនាងហាក់មិនស្គាល់ហេជុងសោះ
«សន្តិសុខឆាប់មកជាន់ទី២ជាបន្ទាន់ព្រោះមានអ្នកជម្ងឺកំពុងតែធ្វើទុក្ខខ្លាំង»គ្រូពេទ្យលើកបឋ្រដាប់ទាក់ទងទៅសន្តិសុខដើម្បីមកជួយចាប់មីមីទៅគ្រែវិញព្រោះតែនាងលែងសកដាប់អ្នកណាទៀតហើយ

«ហាៗតាមចាប់មីមីមក..មីមីនឹងរត់ទៅអោយឆ្ងាយ..ពេលនោះនឹងលែងមានអ្នកណាមកធ្វើបាបមីមីទៀតហើយ..»មីមីរត់យ៉ាងលឿនធ្វើអោយក្រុមគ្រូពេទ្យនិងហេជុងស្ទុះរត់តាមតែមីមីជាមួយនឹងខ្លួនតូចក៏អាចរត់គេចលែងខ្វល់ពីអ្នកណាបានដោយងាយរហូតដល់...

     ព្រូស!! មីមីត្រូវដួលតែមានអ្នកមកចាប់អោបនាងទាន់កុំអោយនាងបោកខ្លួនទៅនឹងការ៉ូហើយគេនោះគឺថេយ៉ុង។ ថេយ៉ុងសម្លឹងមើលទៅមុខរបស់មីមីដោយអាណិតឈឺចាប់ខណៈដែលនាងរុញគេចេញនិងលើកអំបែងថូមកភ្ជុងគេ
«កុំមកជិតមីមី...ហ៊ឹកៗ..កុំធ្វើបាបមីមី...ហ៊ឹកៗ..មីមីខ្លាចហើយ...កុំអោយពួកគេមកធ្វើបាបមីមីអី..ហ៊ឹកៗ..»មីមីយំនិងរំកិលខ្លួនចេញពីថេយ៉ុង។ រីឯថេយ៉ុងវិញខឹងខ្លួនខ្លាំងនិងអាណិតមីមីព្រោះតែសតិនាងមិននឹងនរថ្នាក់នេះហើយនៅតែចងចាំរឿងរ៉ាវអាក្រក់ៗ។ នេះប្រហែលមកពីគេធកវើបាបនាងខ្លាំងពេករហូតទាល់តែលែងអាចធ្វើអោយរឿងទាំងនោះរលុបចេញពីខួរក្បាលនាងទៅហើយ
«មីមី!ស្ងប់អារម្មណ៍សិន..នេះគឺពូថេណា..ពូថេរបស់មីមីនោះអី..»ថេយ៉ុងលួងលោមមីមីដោយសម្លេងផ្អែមល្ហែម
«ពូថេ? ពូថេណា?ចេញអោយឆ្ងាយទៅ..»មីមីគ្រវីក្បាលតតាក់និងមិនអោយសូម្បីតែថេយ៉ុងចូលមកជិត

លោកពូWhere stories live. Discover now