នៅពេលJungwon មកដល់ផ្ទះវិញក៏ឃើញJayកំពុងឈរចាំមុខរបងផ្ទះតែម្តង គឺឈរក្រោមព្រិលកំពុងធ្លាក់មកតិចៗព្រោះវាជិតផុតរដូវរងាហើយ។ មើលទៅJayដូចជាព្រះអង្គម្ចាស់ក្នុងរឿងព្រេងនិទានដែលកំពុងចាំតួស្រីមកជួបចឹង មិនដឹងជាមនុស្សអីទេសូម្បីតែឈរភ្លេចខ្លួនធម្មតាៗក៏ជ្រះរាងសង្ហារមកដែរ។«តើឯងទើបមកពីណា បានស្មើរនេះទើបមកផ្ទះ» Jayឃើញរាងតូចដើរមកតម្រង់ខ្លួនក៏សួរឡើងតែម្តង។
«គឺទៅធ្វើកិច្ចការនិងញំអីជាមួយSunooតើមានបញ្ហាអីមានទេ»Jungwon ឆ្លើយទាំងមិនចង់ព្រោះគេរាងនៅខឹងរឿងថ្ងៃមិញមិនទាន់បាត់ទេ ។គេក៏មិនយល់ពីខ្លួនឯងដូចគ្នាតើចាំបាច់អន់ចិត្តនិងខឹងគេធ្វើអីគ្រាន់តែគេមានមនុស្សក្នុងចិត្តរួចនោះ ។
«គ្មានអីទេ តែបងចង់ដោះស្រាយរឿងខ្លះជាមួយឯងប៉ុណ្ណោះ»
«តែខ្ញុំគ្មានអីទេ»JW បម្រុងដើរចេញJayក៏និយាយកាត់
«តើwonក្លាយជាមនុស្សរឹងរូសបែបនេះពីពេលណាមក បងសុំទោសបើបងខុសអ្វីឬធ្វើអ្វីឲ្យឯងមិនពេញចិត្ត»Jayថាហើយក៏ដើរចេញទាំងអន់ចិត្ត វាពិតជាឈឺចាប់ណាស់ដែលយើងសុខចិត្តសុំទោសនិងទទួលកំហុសទាំងយើងខ្លួនឯងមិនដឹងអ្វីសោះ។
«ខ្ញុំទេដែលត្រូវសុំទោសhyung»ពេលJayចេញទៅបាត់JWក៏និយាយឡើងម្នាក់ឯងទាំងដឹងកំហុសព្រោះគេមិនព្រមស្តាប់អ្នកខាងនោះបកស្រាយ។
Jayបន្ទាប់ពីអន់ចិត្តនឹងរាងតូចហើយគេក៏ជិះកង់ចេញទៅក្រៅដើម្បីឲ្យស្រឡះចិត្តខ្លះ។ គេក៏បានទៅអង្គុយនៅកន្លែងដែលគេធ្លាប់ទៅជាមួយរាងតូចញឹកញាប់នោះគឺមាត់បឹងដែលJWបាននាំគេមកទាំងពីនៅក្មេងៗនោះ រាល់ពេលដែលគេពិបាកចិត្តគេតែងតែមកទីនេះដើម្បីមើលទឹកនិងធម្មជាតិឫសត្វបក្សីនៅជុំវិញនោះដើម្បីឲ្យអារម្មណ៍ធូរស្រាលខ្លះ។
YOU ARE READING
Last page
Romanceបើយើងដើរខុសមួយជំហានហើយ ទោះយើងខំដើរសងរាប់រយជំហាន ក៏នៅតែមិនអាចវិលមករកកន្លែងដើមវិញបានដែរ។ This story is just fiction,please don't compare it to the real life .