Good morning ☀️
«jay hyung ដល់ម៉ោងទៅសាលាហើយ»jungwon
ពេលព្រឹកព្រលឹមjungwon ក្មេងតូចបានមកឈរនៅមុខផ្ទះអ្នកជិតខាងថ្មីហើយស្រែកហៅម្ចាស់គេឡើងផ្អើលអស់បក្សាបក្សីដែលកំពុងស្រែកចែចែចនៅលើចុងឈើឲ្យផ្អើលអស់តែម្តង
«បងទៅហើយ»Jayរត់ចេញមកក្រៅទាំងកាន់ស្បែកជើងព្រោះពាក់មិនទាន់ហើយខ្លាចមករៀនយឺតផង ព្រោះគេត្រូវជិះឡានទៅជាមួយwonji and jungwonSchool 🏫
«jay យើងត្រូវរៀនជាន់ទី4នៅព្រឹកនេះ អែងអាចឡើងទៅមុនខ្ញុំបានព្រោះខ្ញុំត្រូទៅoffice យកបញ្ជីឈ្មោះសិស្សសិន»wonji
«មិនអីទេ ខ្ញុំជូនjungwonទៅថ្នាក់សិនចាំខ្ញុំឡើងទៅ»Jay និយាយហើយក៏កាន់ដៃjungwon ចុះពីឡានតម្រង់ទៅថ្នាក់jungwon ព្រោះថ្នាក់គេនៅជាន់ទី2នៃអគារថ្នាក់Jay ដូចគ្នា
«hyung ចេញពីរៀនមកទទួលខ្ញុំផងបានទេ»jungwon
«មិនអីទេ បងនឹងមកទទួលអែងស្រាប់ហើយ»ថាហើយJay ក៏លែងដៃឲ្យJungwon ទៅថ្នាក់របស់គេ ហើយខ្លួនក៏ឡើងបន្តទៅថ្នាក់រៀនរបស់ខ្លួនវាជាថ្ងៃចូលរៀនដំបូងផង
They school like thisពេលចូលមកដល់ថ្នាក់រៀនថ្មីភ្លាម Jayក៏បានឃើញក្មេងប្រុស2អ្នកតាមសម្លឹងគេខុសពីអ្នកដទៃ។ បន្ទាប់ពីគេបានចូលរកកន្លែងអង្គុយហើយ wonji ក៏មកដល់ក្រោយគេបន្តិច ហើយវាក៏ដល់ម៉ោងចូលរៀនល្មម ឆ្លៀតពេលគ្រូមិនទាន់ចូលមកបង្រៀន
«jay មកអង្គុយតុនេះមក ជិតពួកយើង»wonji បានឲ្យJay ដូរកន្លែងដែលគេទើបនឹងចាប់មិញឲ្យប្តូរមកជិតខ្លួនវិញ
«Jay នេះខ្ញុំនឹងណែនាំមិត្តថ្មីឲ្យស្គាល់»
«នេះគឺHeeeung hyungគាត់គឺជាអនុប្រធាន គាត់មានអាយុបងពួកយើងមួយឆ្នាំ»
«ហើយនេះគឺ Sim Jaeyun ហៅJake ក៏បានដែរហើយគេមានអាយុដូចពួកយើងដែរ»
«សួស្តី ខ្ញុំឈ្មោះJay រីករាយណាស់ដែលបានស្គាល់អ្នកទាំង2»jay
«ពួកយើងដូចគ្នា»Heeseung& jake
«ចុះហេតុអ្វីក៏អែងប្តូពីSeoul មករៀននៅទីនេះទៅវិញ ព្រោះនៅទីនោះមានសាលាល្អច្រើនណាស់»Jake ក៏បានសួរឡើងព្រោះគេដឹងថាJay ជាសិស្សផ្លាស់មកពីSeoul
«អ៎ ព្រោះខ្ញុំប្តូរមកនៅជាមួយយាយរបស់ខ្ញុំ មកពីទីនេះជាស្រុកកំណើតរបស់គាត់តាំងពីលោកតាខ្ញុំចែកឋានទៅ គាត់មិនសូវជាចង់នៅទីក្រុងប៉ុន្មានទេព្រោះប៉ាម៉ាក់ខ្ញុំគាត់រវល់នឹងមុខជំនួញគាត់ខ្លាំងណាស់ទើបពួកគាត់មិនសូវមានពេលនៅផ្ទះទេ ដូចនេះហើយលោកយាយគាត់ក៏សម្រេចចិត្តនាំខ្ញុំមកនៅជាមួយគាត់ទីនេះតែម្តងទៅ»Jay រៀបរាប់ប្រាប់មិត្តថ្មីរបស់ខ្លួននពីមូលហេតុដែលគេផ្លាស់មករៀននៅទីនេះ
«ចឹងពេលvocation ហើយនឹងទៅលេងពួកគាត់មែនទេ»wonji
«ប្រហែលហើយ»Jay
បន្ទាប់ពីពួកគេជជែកគ្នាបានបន្តិចគ្រូក៏មកដល់ថ្នាក់Time skip
ពេលល្ងាចយាយjungwon ក៏បាននាំjungwonទៅលេងផ្ទះJay ទៀតហើយក្មេងៗ ពួកគេបាននាំគ្នាទៅលេងកន្លែងដែលគេធ្លាប់ទៅទៀតគឺបឹងមួយដែលjungwon បានប្រាប់ថាជាកន្លែងដែលគេចូលចិត្តនោះ7 years later
ពេលវេលាមួយពព្រឹចមួយប៉ុណ្ណោះ ពេលនេះមានរយៈពេល7ឆ្នាំហើយដែលjay and jungwon បានចំណាយពេលជាមួយគ្នា ហើយJay គេក៏បានដឹងច្បាស់ពីអារម្មណ៍របស់គេដូចគ្នាថាមួយជីវិតនេះគេមិនអាចរស់នៅដោយគ្មានjungwonបានឡើយ តែបញ្ហាដែលគេខ្លាចនោះគឺjungwonមិនមានអារម្មណ៍ដូចគេ ដែលមានលើJungwon ហើយវាអាចធ្វើឲ្យទំនាក់ទំនងពួកគេប្រេះស្រាំ ។
ពេលនេះJay បានចូលសកលវិទ្យាល័យហើយ។ហើយJungwon ក៏កំពុងរៀននៅឆ្នាំចុងក្រោយនៃវិទ្យាល័យដូចគ្នា តែនៅពេលព្រឹកឡើងJay តែងតែចាំJungwon ទៅរៀនជាមួយគ្នាដូចសព្វរាល់ទោះគេរៀនសាលាផ្សេងគ្នាក៏ដោយក៏ទំនាក់ទំនងពួកគេនៅដដែល
នៅពេលព្រឹក ក្រោមមេឃកំពុងបើកថ្ងៃ តែមានសីតុណ្ហភាពក្បែរ3អង់សារព្រោះជិតដល់រដូវធ្លាក់ព្រិលហើយ មានរាងក្រាស់ម្នាក់ដូចជាកំពុងឈររង់ចាំនណារម្នាក់នៅមុខផ្ទះរបស់ខ្លួន
«Jay hyung ចាំយូដែរទេ សុំទោសផងខ្ញុំភ្លេចថាថ្ងៃនេះជាថ្ងៃចន្ទ»jungwon
«យើងស្គាល់អែង7ឆ្នាំហើយអាទិត្យណាក៏ភ្លេចថ្ងៃចន្ទដែរ»Jay ថាហើយក៏យកដៃដែលត្រជាក់របស់ខ្លួនទៅដាក់លើករបស់រាងតូច ធ្វើឲ្យម្ចាស់ខ្លួនស្រែកហើយយកដៃគេដាក់លើករាងក្រាស់វិញ
«ហេតុអីក៏អែងពាក់អាវស្តើងបែបនេះ តើអាវក្រៅអែងបាត់ទៅណាអស់បានមិនឃើញពាក់»
«នេះhyung មានមុខនៅសួរខ្ញុំបែបនេះទៀតហី hyungនឹងហើយយកអាវក្រៅខ្ញុំទៅអស់» ត្រូវហើយJayតែងតែយកអាវក្រៅJungwon ទៅរហូតដល់ម្ចាស់ខ្លួនអស់ពាក់បែបនេះព្រោះ រាងក្រាស់គិតថានៅលើអាវរបស់jungwon តែងតែមានក្លិនjungwonដូចនេះហើយទើបគេយកអាវទាំងនោះដាក់ក្នុងបន្ទប់ខ្លួន វាធ្វើឲ្យJay មានអារម្មណ៍ថាគេនៅក្បែររាងតូចគ្រប់ពេល
«អូរ ចឹងចាំស្អែកចាំបងយកឲ្យទាំងអស់វិញ» ថាហើយគេក៏យកដៃខ្លួននិងដៃរាងតូចមកដាក់ក្នុងហោប៉ាវអាវរបស់គេTo be continued...............
Hope you all enjoy 😉.
ESTÁS LEYENDO
Last page
Romanceបើយើងដើរខុសមួយជំហានហើយ ទោះយើងខំដើរសងរាប់រយជំហាន ក៏នៅតែមិនអាចវិលមករកកន្លែងដើមវិញបានដែរ។ This story is just fiction,please don't compare it to the real life .