Two: when we start ❤︎

100 12 0
                                    

«តើអែងឈ្មោះPark jongseong និងមែន ជាសិស្សថ្មីទើបនឹងប្តូរមកពីSeoul »wonji និយាយឡើងបន្ទាប់ពីបានឃើញមុខក្មេងប្រុសដែលបានឈរជិតប្អូនរបស់ខ្លួននោះ ព្រោះនាងជាប្រធានថ្នាក់ទើបចំណាំមុខគេបាន ។ព្រោះលោកគ្រូទើបហៅនាងទៅប្រាប់ពីសិស្សចូលថ្មីដើម្បីឲ្យនាងបានស្គាល់ និងជួយនែនាំគេ
«ពិតមែនហើយខ្ញុំគឺជាPark jongseong ហេតុអ្វីក៏នាងស្គាល់ខ្ញុំព្រោះខ្ញុំទើបតែយកពាក្យដាក់ចូលរៀនព្រឹកមិញនេះទេ»Jongseong
«ព្រោះខ្ញុំជាប្រធានថ្នាក់ដែលអែងត្រូវចូលរៀន»wonji
«បងស្រី ឈប់និយាយរឿងនេះសិនបានទេ ខ្ញុំឈរចាំឡើងចុកជើងហើយ»Jungwon បន្ទាប់ពីឈរស្តាប់ពួកគេនិយាយគ្នាទាំងមិនដឹងរឿងគេក៏រអ៊ូឡើងមក
«ok ចឹងស្អែកចាំជួបគ្នាណាpark jongseong នៅថ្នាក់រៀន»wonji
«ok តែមិនចាំបាច់ហៅឈ្មោះខ្ញុំវែងបែបនេះក៏បានដែរ អាចហៅខ្ញុំថាjay បានព្រោះវាជាឈ្មោះក្រៅដែលស្រួលហៅជាង»jay
«អូរ! ខ្ញុំស្ទើតែភ្លេចណែនាំខ្លួនទៅហើយ ខ្ញុំឈ្មោះYang wonji ជាប្រធានថ្នាក់ទី6B»
«ហើយនេះជាyang jungwon ប្អូនប្រុសរបស់ខ្ញុំរៀននៅថ្នាក់ទី4E»wonji

Jayបន្ទាប់ពីលឺហើយគេក៏ញញឹមនឹងលួចគិតក្នុងចិត្ត អាល្អិតនេះមុខគួឲ្យខ្នាញ់ហើយឈ្មោះក៏គួរឲ្យស្រលាញ់ទៀត
«រីករាយណាស់ដែលបានស្គាល់បងប្រុសចិត្តល្អ»jungwon
«តើមុននេះមានរឿងអីកើតឡើងហាស»wonji សួរនៅពេលលឺjungwon និយាយបែបនេះ
«អឺ គឺមុននេះមានក្មេងមួយក្រុមកំពុងចង់ធ្វើបាបjungwon តែខ្ញុំក៌មកទាន់»jay
«ពួកគេទៀតហើយ ចាំមើលបើមានលើកក្រោយយើងនឹងសងសឹកឲ្យប្អូនយើងមិនខាន»wonji ពិតជាខឹងនឹងក្មេងអស់នោះខ្លាំងណាស់តាមធ្វើបានប្អូននាងមិនឈប់
«បានហើយបងស្រីកុំខ្វល់នឹងពួកគេអី ពេលនេះខ្ញុំគ្មានកើតអីឯណា»jungwon និយាយព្រមទាំងធ្វើមុខcuteដាក់ទៀតផង
«ពួកយើងទៅញំការ៉េមវិញទៅដើម្បីឲ្យត្រជាក់ចិត្ត»jungwon
«អែងនេះមិនភ្លេចរឿងញំតែម្តង»wonji
«បងស្រីតើយើងអាចហៅjay hyung ទៅផងបានទេ»jungwon
«តើអែងទំនេរ បើមិនចឹងទៅញំការ៉េមជាមួយពួកយើងទៅ ព្រោះអែងទើបតែមកថ្មីទុកថាទៅដើរមើលកន្លែងឲ្យស្គាល់ម្តុំនេះផងទៅ»wonji
«ខ្ញុំអាចទៅបាន បើអ្នកទាំង2ហៅទៅហើយនោះ»Jayក៏ប្រញប់ឆ្លើយយល់ព្រម



Last pageDonde viven las historias. Descúbrelo ahora