#At Island 🏝️
«ទីផុតយើងមកដល់ហើយ»ស៊ូប៊ីនស្រែកប្រាប់គ្រប់គ្នាព្រោះពេលនេះគេមកដល់គោលដៅទីមួយហើយ
«ពួកយើងបានកក់បន្ទប់រួចហើយតែមានតែ2បន្ទប់ប៉ុណ្ណោះ ចឹងបងនឹងគេងជាមួយប៉ាបងចុះ ហើយសល់បន្ទប់មួយទុកឲ្យពួកឯងហើយ»«រំខានសិស្សច្បងហើយ»សុងហ៊ុនតបទាំងអោនសុំទោសនិងអរគុណម្តងទៀត។
«អរគុណបងស៊ូប៊ីនហើយ»ជុងវ៉ុនញញឹមទាំងអៀនខ្មាស់ព្រោះដោយសារពួកគេទើបរំខានគាត់និងប៉ាគាត់
នៅលើកោះនេះមិនសូវជាធំប៉ុន្មានទេ មានផ្ទះតម្រៀបគ្នាតាម
មាត់ទឹកតែប៉ុន្មានជួរទេតែមានហាងអាហារកន្លែងលក់អីច្រើនគួរសមចំនួនប្រជាជននៅទីនោះនិងភ្ញៀវទេសចរណ៍ក៏តាមនោះដែរ កោះនេះមិនសូវមានអ្នកស្គាល់ឡើយ។នេះផ្ទះសំណាក់ដែលស៊ូប៊ីននិងប៉ាគាត់បានកក់គឺនៅចុងគេនឹងរាងដាច់ដោយឡែកពីគេបន្តិច
ESTÁS LEYENDO
Last page
Romanceបើយើងដើរខុសមួយជំហានហើយ ទោះយើងខំដើរសងរាប់រយជំហាន ក៏នៅតែមិនអាចវិលមករកកន្លែងដើមវិញបានដែរ។ This story is just fiction,please don't compare it to the real life .