Eleven:Never change

104 12 0
                                    




«ហេតុអីឯងនៅទីនេះម្នាក់ឯង នេះមេឃជិតងងឹតហើយ» សម្លេងប្រុសម្នាក់ដែលស្រែកហៅJwមុននេះ។

«គឺខ្ញុំ.....អផ្សុកទើបមកទីនេះអង្គុយលេងបន្តិចទៅ»Jw

«មិនអីទេចឹង បងនឹងកំដរឯងនៅទីនេះបន្តិចចុះ»

«ខ្ញុំអរគុណhyungហើយ» Jungwonញញឹមទៅអ្នកម្ខាងទៀតទាំងលិបភ្នែកបាត់អស់។

«អឹម ការពិតទៅពេលបងមិនសប្បាយចិត្តបងក៏តែងតែមកអង្គុយនៅទីនេះដូចគ្នា»Jakeត្រូវហើយអ្នកហៅJungwonមុននេះគឺជាគេនេះហើយ ព្រោះបឹងនេះគឺនៅជិតផ្ទះJake។

«តើឯងពិបាកចិត្តរឿងអីមែនទេ»Jake

«អឹមការពិតទៅគ្មានអីទេ គ្រាន់តែមានអារម្មណ៍ថាស្មុគស្មាញបន្តិច ហើយមិនដឹងមូលហេតុដោយសាររឿងអីទេ តើខ្ញុំពិតជាល្ងង់ណាស់មែនទេ»Jungwon

«អត់ទេ ហេតុអ្វីក៏Jungwonគិតបែបនេះទៅវិញ ពេលខ្លះអ្វីៗតែងតែប្រែប្រួល  រីករាយសុខៗក៏អាចប្រែជាក្រៀមក្រំ អ្វីដែលធ្លាប់តែមានក៏អាចប្រែជាបាត់បង់ អ្វីដែលធ្លាប់រំពឹងថាអាច តែក៏ប្រែជាត្រូវតែបោះបង់ចោល ជីវិតគឺបែបនឹងហើយ»Jakeអង្គុយនិយាយប្រាប់Jungwon ពីរឿងខ្លះៗដើម្បីកំដរគេនៅមាត់ទឹកនោះបានមួយស្របក់ក៏បានលិចចេញនៅមនុស្សប្រុសម្នាក់រត់មករកJungwonទាំងដកដង្ហើមមិនចង់ដល់គ្នាព្រោះមកពីគេខំរត់មកហត់ពេក។

«ទីបំផុតបងរកឯងឃើញហើយ»ហើយប្រុសម្នាក់នោះគ្មានអ្នកណាក្រៅពីJayឡើយ គ្រាន់តែនិយាយជាមួយលោកយាយគេហើយក៏ប្រញាប់រត់ចេញមករកJungwonគ្រប់កន្លែងដែលគេធ្លាប់ទៅជាមួយគ្នាតែម្តង។

«Jay hyungបងទើបមកពីណា »Jungwonសួរទៅរាងក្រាស់ព្រោះគេមើលទៅដូចទើបមកពីរត់ប្រណាំងចឹង។

«គឺមកពីផ្ទះហើយក៏មកហៅឯងទៅផ្ទះវិញ ឆាប់មកមេឃងងឹតហើយ»ថាហើយគេក៏ចាប់អូសដៃអ្នកខាងនោះមក។

«លាហើយJake hyung»JungwonដើរទៅតាមJayហើយក៏មិនភ្លេចលើកដៃbye byeដាក់Jakeដែរ

«នែឯងទៅវិញហើយមិនគិតលាយើងមួយមាត់ទេអី អាមិត្តចង្រៃ»Jakeស្រែកជេរJayពីក្រោយព្រោះគេមកដល់ក៏អូសរាងតូចទៅ ធ្វើដូចមិនឃើញអវត្តមានគេនៅទីនេះចឹង។

Last pageWhere stories live. Discover now