ភាគទី១. ការណាត់ជួប

49 1 0
                                    

មានទីក្រុងមួយដ៏ធំពោរពេញទៅអគារជាច្រើនជាន់យ៉ាងទំនើបល្អឥខ្ចោះសូម្បីគ្មានចន្លោះខ្វះខាត មនុស្សនាជាច្រើនកំពុងតែធ្វើដំណើរនៅតាមផ្លូវសម្បូរទៅដោយសារធាតុជាច្រើននៅក្នុងជុំវិញទីក្រុងសេអូល នៃប្រទេសកូរ៉េ។ មានសំឡេងជាច្រើននៅលើករថយន្តនីមួយៗបានបន្លឺឡើងពីរមួយទៅមួយ ដោយសំឡេងមួយនោះភាគច្រើនមនុស្សនាខ្លាំងប៉ះពាល់ដល់អារម្មណ៍អ្នកដំណើរមានការរារាំងស្ទេះកកពេញផ្លូវរហូតគ្មានកន្លែងណាមួយទំនេរឡើយ។ មានរថយន្តមួយកំពុងនៅនឹងផ្លូវក៏បាននិយាយថា
< ទាំងឡានទាំងម៉ូតូក៏ពេញផ្លូវចឹងទៅណាមិចនឹងកើត!
ជិតដល់ម៉ោងណាត់ផងឬត្រូវទៅយឺតហើយមើលទៅមិនសូវជាល្អប៉ុន្មានទេ ភ្លើងស្តុបដូចគ្នានឹងកាលបានវាដល់ម៉ោង វ៉ើយធុញណាស់>។ ពាក្យប៉ុន្មានម៉ាត់ចំពោះគាត់អត្អូញត្អែរជាខ្លាំងទើបគាត់មិនចង់ចេញពីផ្ទះ ទើបមិនរាំងស្ទះដល់អ្នកដទៃ។ មានសំឡេងទូរស័ព្ទរោទ៍ឡើង < រី.....> បុរសម្នាក់កំពុងតែជិះលើកឡានក៏បានលើកទូរស័ព្ទដៃមកនិយាយ។

< អាឡូ បងប្រុសលីចូវ បងនៅទីណា៎!>
< បងកំពុងតែនៅតាម កំពុងតែស្ទះ តើឯងមានការអី!>
< គឺថាខ្ញុំចង់ឲ្យបងមកយកខ្ញុំចេញពីសាលា តើបងអាចមកខ្ញុំបានអត់!>
< ហ៊ឹម...បងមានការរវល់មិនបានទៅយកឯងទេ ហើយឯងមិនតេទៅឡូងអ៊ីទៅ!>
< បងស្រីឡូអ៊ីគាត់មានការរវល់ទើបមិនពេលមក ខ្ញុំតេទៅរួចទើបគាត់និយាយបែបនេះ>
< ក៏បាន ចាំបងទៅយកឯង រាងយូរបន្តិចបងនឹងដល់>
< បាទ ចាំខ្ញុំចឹង>។
បន្តិចក្រោយមក ផាលីចូវក៏បានប្រាប់អ្នកបើកឡានរបស់នាយដោយបាននិយាយគ្នាថានឹងទៅ កន្លែងដដែលប៉ុន្តែត្រូវបានមានកររារាំងស្ទះទៅដោយរថយន្តនិងត្រូវត្រលប់មកវិញដោយមិនមានភាពរីករាយ ចំណែកប្អូនប្រុសលីចូវមានឈ្មោះថា លីយីន។ លីយីននៅឈររង់ចាំបងប្រុសមកទទួលដោយមុខទឹកដូចជាមិនសូវជាល្អប៉ុន្មានទេ ដោយឡែកអ្នកគ្រូរបស់គេក៏បានដើរមកជិតលីយីនរួចនិយាយថា៖
< ចាំអ្នកគ្រូមកនៅជាគ្នា > អ្នកគ្រូបាននិយាយមួយម៉ាត់ទៅកូនសិស្ស តែសម្រាប់លីយីនជាមនុស្សម្នាក់ដែលមិនសូវចេះនិយាយជាមួយអ្នកដទៃតែសម្រាប់បងប្រុសចូវវិញមិនដាច់ពីមាត់សោះ។ ទីបំផុតផាលីចូវក៏បានមកដល់នៅមុខសាលាតែម្តងនៅពេលនោះបងប្រុសលីចូវក៏បានចុះពីលើកឡានរួចក៏បានទាញអាវខ្វាសេចុះពីក្រោយនឹងពីខាងមុខដើម្បីមើលភាពទាកទាញ់សង្ហារបស់នាយអ្នកគ្រូនឹងលីយីនក៏ទីនោះមើលឃើញលក្ខណៈរបស់ផាលីចូវរហូតភ្លឹកភ្លាំងស្មារតីតែម្តង។ ប្អូនប្រុសលីយីន ក៏នៅទទួលពីការរង់ចាំក៏បានមកដល់ចំពេលទូរស័ព្ទផាលីចូវក៏បានរោទ៍ម្តងទៀតលើកនេះនៅមិនទាម់ដឹងថាពេលវេលារបស់នាយនៅពេលនេះមួយសំខាន់ជាងការណាត់ជួបមិត្តចាស់នៅថ្ងែតែម្តង។

< ក្រែងឯងនឹងម៉ោ ហើយចុះនូវស្មានទៀត!>
< អឺ...គឺយើងមកប្អូនសិនយើងនឹងទៅ>
< លឿនៗទៅគ្នានៅចាំ >
< អើយយើងដឹងហើយ>។
នៅពេលនោះលីចូវក៏បានដើរតម្រង់មកលីយីនភ្លាមនោះ
ពួកគេទាំងបីក៏បាននិយាយបន្តិចថា៖
< សួស្តីអ្នកគ្រូ > ចំណែកអ្នកគ្រូនៅភ្លឹកភ្លាំងនឹងរូបរាងបុរសសង្ហារភ្លាមនោះ លីយីនក៏បានអង្រួនញាប់ជាខ្លាំងបណ្តាលឲ្យអ្នកគ្រូមានស្មារតីមកវិញ។
< ចាស៎ សួស្តី លោកជាអាណាព្យាបាលរបស់សិស្សម្នាក់នេះមែនទេ!>
< បាទ >
< អរគុណអ្នកគ្រូដែលបាននៅជាគ្នា ជួបគ្នានៅថ្ងៃស្អែក>
< ចាស៎ យីអាក្មេងនេះមកអង្រួនឯងចង់ដាច់ផ្ញារពីក្រោយ> ទឹកមុខអ្នកគ្រូក៏មិនណយដូចគ្នាព្រោះថាអ្នកគ្រូម្នាក់នេះមិនមែនជាគ្រូបង្រៀនក្នុងថ្នាក់រៀនរបស់លីយីនឡើយ ប៉ុន្តែលីយីមានលោកគ្រូម្នាក់មកបង្រៀនកូរ៉េនិយាយយ៉ាងស្ទាត់ជំនាញតែម្តង។ បន្ទាប់ពីនោះមនុស្សម្នាក់អង្គុយថ្នាក់រៀនរបស់លីយីនជាលោកគ្រូម្នាក់គាត់បានរៀបចំនឹងរបស់សម្ភារៈសិក្សារួចក៏បន្តដើរចេញមកខាងក្រៅ។ ភ្លាមនោះដែរមានកូនសិស្សម្នាក់ជាក្មេងស្រី កំពុងតែអង្គុយរង់ចាំនរណាម្នាក់មកទទួលនាងចេញពីសាលា។ បុរសម្នាក់ក៏បានដើរទៅរកនាងរួចនិយាយថា៖ < តើឯងចាំយូរនូវ ចាំបងជួនឯងទៅញ៉ាំអីឆ្ញាញ់! យល់ព្រមទេ>។
ក្មេងស្រីម្នាក់នោះឆ្លើយតបយ៉ាងលឿនថា <យល់ព្រម> រួចញញឹមដាក់ទៅបងប្រុសនាង។ រីឯចំណែកអ្នកគ្រូវិញនៅសាលានរណាៗក៏បាននិយាយដែរថា លោកគ្រូម្នាក់នេះមើលទៅ មិនសូវជាសង្ហាប៉ុន្មានទេ ប៉ុន្តែគាត់ចិត្តល្អដាក់សិស្សគ្រប់គ្នា សូម្បីតែសិស្សចង់រៀនតាមគាត់ដែរ។

ងាកមកមើលផាលីចូវវិញឃើញអ្នកទាំងពីរនៅក្នុងឡាននឹងទៅផាប់មួយកន្លែងដែលនាយបានណាត់ទុកបន្ទាប់ពីនោះ។ លីយីនបានសម្លឹងទៅមើលបងក្នុងក្រសែងភ្នែកចង់ទាមទារនៅក្នុងចិត្តរបស់លីយីនពេលនេះថា៖ < បងប្រុស... ចង់សូមបងខ្ញុំទៅរកអីញ៉ាំឲ្យខ្ញុំបានអត់!?>។ ចំណែកបងប្រុសលីចូវបានបដិសេធនឹងប្អូនប្រុសខ្លួនឯង ដោយខ្លួនឯងខ្ជិលណាស់ណា៎ដែលនឹងជាមួយបងប្អូនបង្កើតខ្លួនឯងសោះ។

< អត់ទេបង បងកំពុងតែណាត់គេរួចហើយ មិនឲ្យគេចាំយូរវាមិនល្អ>
< តែបន្តិចទេបងប្រុសណាៗៗ>
< អត់បានទេ ចាំដល់ទីនោះសិននឹងមានកន្លែងញ៉ាំ>
< ទម្រាំតែដល់មិនដឹងស្មានណាទេ យូរណាស់>
< នៅប៉ុន្មាននាទីនឹងដល់ហើយ ចាំសិនទៅ>
< ទម្រាំទៅដល់ដាច់ពោះល្មម>។

#រីករាយក្នុងអានកំសាន្ត

គូរព្រេងស្នេហ៍ក្នុងរឿងនិទានWhere stories live. Discover now