ភាគទី៣. មិនចង់នឿយណាយ (ត)

31 2 0
                                    

{ ចប់ម៉ោងរៀន }

បន្ទាប់ពេលនោះដែរលីយីនក៏បានដើរជាមួយលីថេហើយនឹងលោកគ្រូម្នាក់ដោយបាននិយាយគ្នាថា៖
លីយីន៖ < ថ្ងៃនេះលោកគ្រូ និទានរឿងពីរោះមែនទែន ខ្ញុំចង់អានឲ្យលោកគ្រូនិទានម្តងទៀតតើបានដែរទេ!?>
លីថេយ៉ុងឮដូច្នេះបានបដិសេធទៅលីយីនថា៖
< លោកគ្រូនិទានរឿងនៅតែចុងម៉ោងទេ មិនអាចនិទានបានម្នាក់ត្រូវតែមានសិស្សទាំងអស់គ្នាទើបអាចស្តាប់ស្មើរគ្នាទើបបាន កុំឲ្យតែសិស្សថាគ្រូលំអៀង!>។
លីយីនបានសម្លឹងមើលមុខលោកគ្រូដោយនិយាយថា៖
< បាទពិតដូចលោកគ្រូនិយាយ បើយើងស្តាប់ខ្លួនឯងវាមិនត្រូវ ទាល់តែពួកយើងទាំងអស់គ្នាអាចស្តាប់នៅពេលចុងម៉ោងប៉ុណ្ណោះ ហេតុដូច្នេះលោកគ្រូ អាចជួយសម្រួលនៅពេលម៉ោងរៀនតើបានអត់!?>។
ចំណែកលីថេយ៉ុងឮដូច្នេះក៏បានឆ្លើយទៅវិញដូចគ្នា៖
< លោកគ្រូមិនអាចធ្វើចឹងបានទេ ធ្វើបែបនេះវាខុសវិន័យសាលារៀន >។
លីយីន រកគំនិតយ៉ាងណាឲ្យលោកគ្រូរបស់គេមកនិទានឲ្យស្តាប់ទាល់តែបាន។ ភ្លាមនោះដែរមានឡានមួយមកទទួលលីយីននៅមុខសាលាតែម្តង។
ពេលនោះអ្នកបើកឡានក៏បានចុះបើកទ្វារឡានចំណែកពួកទាំងបីក៏បានសម្លឹងមើលទឹកមុខគ្នាទៅតាមធម្មតារបស់គេ។ បន្ទាប់លីយីនក៏បានដើរទៅឡើងឡានរួចសម្លឹងទៅមើលលោកគ្រូនឹងមិត្តរបស់គេ។

{ ភូមិគ្រឹះ}
ឡានអ្នកប្រុសក៏បានមកដល់មុខទ្វារច្រកចូល បន្ទាប់ពីភ្លាមនោះអ្នកបើកឡានក៏បានចុះបើកទ្វារ ឲ្យអ្នកប្រុសទាំងពីរ ដោយសោកសៅទឹកមុខរបស់លីយីនពេលនេះស្រពាប់ស្រពោនដោយមិនបាននិយាយអីសោះតាំងពីលើកឡានមក។ ស្របពេលនោះដែរឡូអ៊ីក៏បានទៅទទួលអ្នកប្រុសភ្លាម បន្ទាប់ពីនោះនាងក៏បានសង្កេតមើលទៅទឹកមុខលីយីនដូចមិនសូវជាល្អ ហើយ អ្នកប្រុសលីចូវក៏បាននិយាយទៅឡូអ៊ីថា៖ < ថ្ងៃនេះ ខ្ញុំមិនដឹងថាគេកើតអី!?>។ លីយីនក៏បានដើរទៅក្នុងរួចសំដៅទៅបន្ទប់របស់គេ ភ្លាមនោះឡូអ៊ីបានសំដៅទៅលីយីនរួចក៏គោះទ្វារបន្ទប់។
~~ តុកៗ....ៗ~~~
ឡូអ៊ី៖ < លីយីនៗៗ គឺបងឡូអ៊ី> លីយីនចេញមកបើកទ្វារបន្ទប់ រួចឡូអ៊ីក៏ចូលបន្ទប់ ចំណែកលីយីនក៏បានអង្គុយនៅលើកំពូលរួចសម្លឹងមើលអ្វីផ្សេង រីឯឡូអ៊ីបានសម្លឹងមើលមុខដោយលីយីនមិនបានសម្លឹងទៅនាងទៅវិញ។ ឡូអ៊ីនិយាយទៅកាន់លីយីន ៖
< មានរឿងអីបានធ្វើទឹកមុខបែបនេះ និយាយប្រាប់បងបានណា!>។ ឡូអ៊ីលួងលោមលីយីនដោយសម្លឹងមើលទឹកមុខចំ ដោយជ្រួតចញ្ចើមបន្តិច លីយីនងាកមកមើលមុខឡូអ៊ីវិញដោយបានសួរទៅនាង។
< តើបងស្រីអាចជួយខ្ញុំរឿងមួយ បានដែរអត់!?>
< តើឲ្យបងស្រីម្នាក់នេះធ្វើអី!?>
< គឺខ្ញុំ...ចង់ឲ្យបងស្រីទៅប្រាប់បងប្រុសថា ឲ្យធ្វើយ៉ាងណាឲ្យបងប្រុសធំ ទៅជួលគ្រូម្នាក់ឲ្យមកខ្ញុំ លើកលែងតែគ្រូដទៃ គ្រូម្នាក់នោះគឺលោកគ្រូលីថេយ៉ុងតែម្នាក់គត់!>។

គូរព្រេងស្នេហ៍ក្នុងរឿងនិទានWhere stories live. Discover now