លីយីននឹងបងប្រុសលីចូវក៏មកខាងក្រោយសួនមួយកន្លែងរួចបន្តជជែកគ្នាបានបន្តិច។ ចំំណែកលីចូវក៏ដើរពីរក្រោយរួចនិយាយប្អូនថា៖
< តើឯងមានស្អី ធ្វើមើលដូចផែនការសម្ងាត់ចឹង មានរឿងអីនិយាយមក!?>។
< ក៏បាន ខ្ញុំចង់ឱ្យបងជូនខ្ញុំទៅកម្មវិធីខួបកំណើតរបស់មិត្តភក្តិ >។ ប្អូនឆ្លើយតបដោយមិនរអាក់រអួល រីឯចំណែកលីចូវរកលេសគេចខ្លួន ឲ្យតែប្អូនប្រុសធ្វើអ្វីមិនបានដូចចិត្ត ហេតុដូច្នេះប្អូនក៏គំនិតចង់ជាប់ឲ្យបងប្រុសទៅជាមួយឲ្យតែបាន។ លីយីនក៏បានឆ្លើយតបទៅលីចូវទៀតថា៖
< ប្រសិនបើបងមិនជូនខ្ញុំទៅទេ បងនឹងប្រាកដជាម៉ាក់មិនខាន > ចំណែកបងវិញនៅមិនទាន់ដឹងសោះឡើយខ្លួនខុសអ្វីនោះទេហេតុដូច្នេះ មានតែប្អូនអាចដឹងកំហុសរបស់លីចូវ។< តើឯងនិយាយពីរឿងអី ហា៎ស!>
< បន្តិចបងដឹងថារបស់ពិតត្រូវជួបអ្វីខ្លះ!>
< អើយក៏បាន ចាំយើងជូនទៅ ឥឡូវ៥នាទីសិនបានអត់!>
< ទុកពេលឲ្យត្រឹម៤នាទី >
< តិចម៉្លេះ ណាគេធ្វើទាន់!>
< ឆាប់ទៅ> ។ លីចូវរត់ប្រវេប្រវាសឡើងទៅខាងលើកដើម្បីងូតទឹកស្លៀកពាក់ឲ្យទាន់ពេលវេលាប្អូនដែរដាក់ទុក។ងាកមកមើលគ្រួសារតូចដ៏កក់ក្តៅ ពួកគេកំពុងតែរៀបចំកម្មវិធីខួបកំណើតរបស់លីថេដែរជាប្អូនស្រីរបស់លីថេយ៉ុង។ បន្ទាប់ពីនោះដែរលីថេក៏បាននិយាយជាបងប្រុសនាងថា៖
< បងប្រុសថ្ងៃនេះខួបកំណើតរបស់ខ្ញុំ ហេតុអ្វីអត់មានអ្នកមកចឹង!> ថេយ៉ុងក៏បានលុតជង្គង់ រួចឆ្លើយតប៖
< បន្តិចទៀតមានភ្ញៀវពិសេសម្នាក់នឹងមក តែឥឡូវប្រហែលជាគេកំពុងតាមផ្លូវ ចាំបន្តិចសិន>។មួយស្របក់ក្រោយមានឡានមកមុខផ្ទះរបស់លីដេក៏ឃើញថាគ្រូសារលីដេរង់ចាំទទួលភ្ញៀវកំពុងតែមកទីនេះ
ភា្លមនោះដែរលីយីនក៏បានចុះពីលើកឡានរួចហើយនឹងលីចូវក៏មកដូចគ្នាក៏ព្រោះបានចេញមុខមាត់នៅក្នុងអ្នកទីក្រុងដូចមករស់នៅធម្មតាៗសាមញ្ញជាដើម។ ពេលនោះអ្នកទាំងពីរក៏បានដើរមករួចក៏លើកដៃសំពះគ្នាដោយក្តីគោរពហើយចំណែកបងប្រុសៗវិញក៏សមស្របទៅតាមកាលៈទេសៈ។ រីឯងចំណែកប្អូនប្រុសនឹងប្អូនស្រី អ្នកមិត្តភក្តិនៅរៀនជាមួយគ្នាហើយអង្គុយជាមួយគ្នាទៀតហេតុដូច្នេះគ្មានអ្វីប្លែកនោះទេ។លីយីន < សុំទោសផងដែររង់ចាំយូរ លីថេ>
លីថេ < ចាស៎ មិនអីនោះទេ តោះចូរមកអង្គុយ>
លីយីន < បាទ >។ ងាកមកមើលបងប្រុសវិញម្តងឃើញថាអ្នកទាំងនេះនិយាយគ្នាដោយក្តីស្វាគមន៍ចំពោះមុខ។
លីថេយ៉ុង ញញឹមញញែមហុចដៃជាការស្គាល់ ដោយក្តីពេញចិត្តរួចលីចូវហុចដៃចាប់ជាការឆ្លើយតប។
លីថេយ៉ុង < អរគុណណាស់បានចូលរួមជាពិសេស>
លីចូវ < បាទ >
លីថេយ៉ុង < តោះអញ្ជើញអង្គុយជិតខាងក្នុង >
លីចូវ < ពិតជាស្អាតខ្លាំងណាស់ ហើយប្លែកភ្នែកទៀត
តើលោកជាអ្នករៀបចំមែនទេ!?>
ចំណែកលីយីននឹងលីថេក៏នៅទីនោះដូចគ្នា ពួកគេកំពុងតែនឹងមើលរបស់អ្វីម្យ៉ាងដែរលីយីនបានទិញកាដូឲ្យលីថេជាខួបកំណើតពិសេស។លីយីន < របស់បែបនេះ ទាល់តែចប់កម្មវិធីសិនទើបអាចបើកវាបាន>
លីថេ < ពិតមែន! ដូច្នេះខ្ញុំបួងសួងអ្វីដែលអាចចេញពីការពិត> លីយីនងក់ក្បាលជាការឆ្លើយតប។
បងប្រុសថេយ៉ុងក៏បានដុតភ្លើងទាននៅលើកនំខេកមួយ។ បន្ទាប់ពីនោះប៉ាម៉ាក់របស់លីថេកំពុងតែអង្គុយលើកសាឡុងម្ខាងដោយឡែកតុនៅកណ្តាលសម្រាប់ទទួលភ្ញៀវមកអង្គុយជារួម។ មានសំឡេងមួយពិរោះចេញមកតែម្តង។
លីថេយ៉ុង < happy birthday to you.... 🎂>
លីចូវ < happy birthday to you.........>
លីយីន < happy birthday to you..........>
ប៉ាម៉ាក់លីថេ < happy birthday to you.......>ក្រោយពីកម្មវិធីខួបកំណើតត្រូវបានបញ្ចប់ដោយរលូនភ្លាមនៅពេលដែលពួកគេទទួលទានអាហារពេលល្ងាចនឹងគ្នាដោយបានជជែកគ្នាយ៉ាងសប្បាយ។
បន្ទាប់ពីនោះ លីថេយ៉ុងក៏បានិយាយទៅកាន់ដោយក្តីជាការស្គាល់ដំបូង មុនដំបងនោះគឺម្ចាស់ខួប ។
លីថេនិយាយពីការណែនាំទៅបងប្រុសលីយីន
< នាងខ្ញុំលីថេ ឆ្នាំនេះខ្ញុំមានអាយុ៧ឆ្នាំ >
លីចូវឃើញប្អូនស្រីមើលទៅគួរឲ្យស្រលាញ់រួចងាកមកមើលថេយ៉ុងវិញម្តង។ចំណែកលីយីនក៏ណែនាំបងប្រុសទៅកាន់អ្នកគ្រប់គ្នា។
< គាត់គឺជាបងប្រុសរបស់ខ្ញុំបាទ ហើយគាត់មានឈ្មោះថា លីចូវ>។ ហើយលីយីនណែនាំបងប្រុសស្គាល់ហើយ នៅឡើយម្ចាស់ផ្ទះវិញនៅទាល់ធ្វើការណែនាំកាន់ភ្ញៀវដូច្នេះលីយីនជាអ្នកស្គាល់នឹងមកឲ្យស្គាល់ម្តងទៀត។
< ដំបូងយើងស្គាល់មនុស្សប្រុសនេះតែ នោះគឺលីថេយ៉ុងគ្រូភាសាអគ្លេស ហើយក៏ជាបងប្រុសរបស់លីថេ ចំណែកលោកពូគាត់ឈ្មោះ ថេ រីឯ មីងលី ជាប៉ាម៉ាក់របស់គាត់>។មីងលីញញឹមញញែមរួចឆ្លើយថា < គួរសមពេកហើយ ប្អូនប្រុសជាមិត្តរបស់លីដេប្រាកដជាមាននិស្ស័យគ្នាហើយបានជាឈ្មោះ ត្រកូលលីសុទ្ធសឹងទាំងអស់>
លីយីន < បាទ អ្នកមីងប្រាកដជានិស្ស័យហើយ >។#កុំភ្លេចរង់ចាំអានភាគបន្ត
YOU ARE READING
គូរព្រេងស្នេហ៍ក្នុងរឿងនិទាន
Novela Juvenilសេចក្តីផ្តើម ឃ្លាពោលពាក្យមួយបានលើកឡើងនិយាយយ៉ាងពិរោះរណ្ដំធ្វើឲ្យចិត្តអ្នកស្តាប់នឹងងាយឆាប់ចូលគេនៅក្នុងរាត្រីដ៏សែនអស្ចារ្យ។ « នៅវេលាមួយមានដំរីមួយគូរក្បាលកំពុងតែធ្វើដំណើរចូលទៅក្នុងព្រៃមានសត្វជាច្រើនដែលមិត្តនឹងគ្នាហើយ ដំរីនិងមិត្តជាច្រើននាក់មានគ្នាមួយគូរ...