១.ការណាត់ជួប (ត)

30 1 0
                                    

( ផាប់មួយ)
ទីបំផុតផាលីចូវក៏បានមកដល់ ភ្លាមនោះឡានរបស់នាយត្រូវចតមួយកន្លែង ស្របពេលនោះដែលប្អូនរបស់លីចូវក៏មកព្រមទៅជាមួយបងប្រុស។ ពីព្រោះក្មេងប្រុសក៏មិនចូលចិត្តបែបនឹងទេ ប៉ុន្តែគេរឹងចចេសខ្លាំងណាស់។ បន្ទាប់ពីនោះលីចូវក៏បាននិយាយគ្នាពីបងប្អូនថា៖
លីចូវ < ឆាប់ចុះមក ឲ្យលឿនឡើង>
លីយីន < ខ្ញុំមិនចង់ទៅទេ >
លីចូវ < បើឯងមិនទៅ ចាំបងឲ្យអ្នកបើកឡានជូនឯងទៅផ្ទះ ហើយពូវីនិត ដល់ហើយទម្លាក់ចុះរួចពូវីនិតមកយកខ្ញុំទៅវិញនៅម៉ោង ៨យប់ចុះ>។
ពូវីនិត < បាទ លោកប្រុស > ។ ពូវីនិងក៏បានដើរឡើងរួចនិយាយទៅអ្នកប្រុសតូចវិញថា៖
< អ្នកប្រុសតូច ហេតុអ្វីនិយាយដាក់លោកប្រុសបែបនេះគាត់ជាបងប្អូនបង្កើតតើ!>
< ទោះបីជាបងមែនតែគាត់ត្រូវផ្តល់អ្វីមកខ្ញុំខ្លះដែរ ណាមួយខ្ញុំមិនសូវត្រូវនឹងបែបអត្តចរិតនេះទេ តើមនុស្សស្រីល្អចូលចិត្តគាត់ទៅ ប្រហែលជាគ្មានហើយព្រោះលេងអ្វីជាងធំ អាងធ្វើអ្វីតាមតែចិត្ត ហើយពូវីនិតវិញនៅជាមួយគាត់យូរទៅគង់ដឹងទេ ចាប់តាំងពីពីគាត់មកពីរៀនស្រុកក្រៅវិញ គាត់ផ្លាស់ប្តូរគ្រប់យ៉ាង>។
ពូវីនិតជាអ្នកតាកុងឡារបស់គ្រួសារលីរហូតមកដល់ពេលនេះលោកម្ចាស់ទាំងពីរក៏កំពុងតែនៅភូមិគ្រឹះមួយកន្លែងដែលនៅទីនោះមានឈ្មោះថា < ភូមិគ្រឹះ ផ្កាយលី>។ មានឡានមួយនឹងត្រឡប់មកពីខាងក្រៅក៏បានមកដល់ភូមិគ្រឹះមួយនោះ គឺអ្នកប្រុសតូច។ ឮឈ្មោះអ្នកប្រុសតូច នៅជាក្មេងទេមិនមែនជាមនុស្សធំ។
មានអ្នកមើលថែអ្នកប្រុសលីយីមម្នាក់បាននិយាយ៖

<សុំទោសផង អ្នកប្រុសតូចដែលឡូងអ៉ីមិនបានទៅទទួលអ្នកប្រុស> ឡូអ៊ីនិយាយបែបនេះ ព្រោះដឹងថាតួនាទីរបស់នាងច្រើនពេកហើយ ប៉ុន្តែអ្នកប្រុសតូចមិនប្រកាន់នឹងដែល ព្រោះអ្នកប្រុសតូចពេញចិត្តនូវអ្វីដែលនាងមើលថែ។ ចំណែកអ្នកប្រុសតូចវិញក៏បានឆ្លើយតបដោយទឹកមុខរីករាយជានិច្ចចំពោះនាង។
< មិនអីនោះបងស្រីឡូងអ៊ី ខ្ញុំមកវិញហើយខ្ញុំឃ្លានខ្លាំងណាស់ មានអ្វីញ៉ាំដែលអត់!?> ទឹកមុខឡូងអ៊ីញញឹមដាក់ទៅអ្នកប្រុសតូច រួចឆ្លើយតបវិញដូចគ្នា។
< ចាំបងស្រីឡូងអ៊ី ធ្វើអ្វីឲ្យញ៉ាំ > បន្ទាប់ពីនោះពួកគេក៏បានដើរចូលផ្ទះ មួយសន្ទុះក្រោយមកមានស្ត្រីម្នាក់ក៏បានដើរចេញមករាក់ទាក់នឹងអ្នកប្រុសតូចដោយទឹកមុខយ៉ាងមុសមុតទាំងរូបរាងកាយខាងក្រៅគឺសម្រស់ស្អាតដូចកុលាបមួយទងអញ្ជឹង។ នៅពេលនោះដែរស្រ្តីម្នាក់ក៏បាននិយាយទៅកាន់អ្នកប្រុសថា៖
< សួស្តីអ្នកប្រុសតូចមកពីរៀនហើយមែន ចាំឲ្យអ្នកបម្រើលើកដាក់លើតុ > ស្រ្តីម្នាក់នេះក៏បានដើរមកជិតអ្នកប្រុសតូចរួចបបួលនឹងដើរទៅតុអាហារ បន្ទាប់ពីនោះបងស្រីឡូងអ៊ីអ្នកដែលជាមើលថែនៅពេលលោកម្ចាស់ទាំងពីនិងវិលត្រឡប់ពីក្រៅប្រទេសវិញ។ នាងជាអ្នកមើលថែហើយនិងតួនាទីក្នុងផ្ទះរបស់មានច្រើនដូចជា៖ ទិញម្ហូបអាហារ គក់ច្របាច់ ទាំងនេះហើយការងារស៊ីឈ្នួលក្នុងផ្ទះភូមិគ្រិះមួយនេះ។

ងាកមកមើលលោកប្រុសធំវិញគាត់គិតតែពីផឹកស្រាជាមួយមិត្តភក្តិស្រីៗក្នុងផាប់។
< តោះជល់កែវ លើកដាច់>
សំលេងតន្ត្រីបានបន្លឺឡើងដោយខ្លាំងៗចំណែកភ្លើងវិញក៏ច្រើនពណ៍លោតតាមពីមួយពណ៍ទៅមួយពណ៍នៅលើកមនុស្សនាកំពុងតែរាំ។
< គ្នាទៅលែងរួចហើយ សំលាញ់> សំឡេងស្រវឹងកើតចេញពីមនុស្សម្នាក់នោះ គឺលីចូវកំពុងតែដេកនៅលើកសាឡុតកន្លែងអង្គុយផឹកនឹងណា។
< សំលាញ់ទៅរួចអត់!> សំលេងមិត្តរបស់លីចូវបានដាក់នាយ។ បន្ទាប់ពីនោះលីចូវដេកលក់បាត់មិនងាយក្រោកទេ។

#សរសេរបានប៉ុណ្ណឹងសិន ណា៎ចាំតទៀត🙏🤗

គូរព្រេងស្នេហ៍ក្នុងរឿងនិទានWhere stories live. Discover now