ភាគទី២. និស្ស័យ

29 0 0
                                    

( មួយយប់ )

នៅក្នុងផាប់មនុស្សជាច្រើនក៏បាននាំគ្នាទៅវិញលើកលែងតែនៅផាលីចូវនឹងមានមិត្តរបស់នាយម្នាក់គេគឺជានារីស្រស់ស្អាតផូរផង់ទៅដោយមានមន្តស្មេហ៍ធ្វើបុរសឈ្លក់វង្វេង។ នារីម្នាក់នោះគឺ ថាឈ្មោះ ជេនស៊ីនាងទើបមកបរទេសក្រៅដូចគ្នានឹងលីចូវ ប៉ុណ្ណោះពួកគេទាំងពីរមិនបាននៅជាមួយគ្នា ដោយគេទៅរៀនជប៉ុន ហើយលីចូវវិញមកពីរៀនអគ្លេស។

( នៅពេលព្រឹក )
នៅលើកដំបូងផ្ទះប្រក់តូចមួយ រស្មីបានបញ្ចេញពន្លឺឆ្លុះទៅលើរុក្ខជាតិដែលនៅជាប់ជាមួយសួរក្រោយផ្ទះ ឃើញថាស្រស់ស្រាយនៅលើកវាអាកាសល្អបរិសុទ្ធ។
មានក្មេងស្រីម្នាក់កំពុងតែរត់លេងនៅកន្លែងតិអាហាររួចឈប់នៅមួយកន្លែងរួចស្វាគមន៍នៃគ្រួសាររបស់គេ។
< អារុសួស្តី បងប្រុស អារុសួស្តីប៉ាម៉ាក់ >
ទាំងប្រុសនឹងប៉ាម៉ាក់ជាទីស្រឡាញ់មកធ្វើម្ហូបអាហារពេលព្រឹកដ៏អស្ចារ្យសម្រាប់ក្មេងស្រីជាទីស្រឡាញ់ដូចគ្នា។ ចំណែកបងប្រុសសួរប្អូនថា៖
< ថ្ងៃនេះប្អូនមានអ្វីពិសេសទៅ បានជាសប្បាយចិត្តយ៉ាងនេះ!> បងប្រុសចង់ដឹងថាប្អូនស្រីនៅចាំដែរទេ!។
< ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ នៅចាំដែរតើ ធ្វើមើលខ្ញុំភ្លេចខួបខ្លួនឯងមែន ប្រុស>។ ចំណែកកំពុងតែធ្វើម្ហូបជូនមនុស្សពិសេសមួយទៀតដែលមិត្តម្ចាស់ខួប។
< តើឯងដឹងទេថា នរណានឹងមកថ្ងៃនេះ!...?> ប្អូនស្រីឆ្ងល់ទៅបងប្រុសរបស់នាង។
< តើអ្នកណាគេទៅ!?> ប្អូនស្រីធ្វើទឹកមុខដោយមិនដឹង។

ងាកមកមើលភូមិគ្រឹះមួយអ្នកបម្រើបានធ្វើតួនាទីរបស់ខ្លួនដែលការងារនៅចំពោះមុខ មានអ្នកខ្លះកំពុងជូតជណ្តើរជើង ខ្លះទៀតជូតលើកតុ ខ្លះទៀតនឹងធ្វើម្ហូបអាហារ។ រីឯងចំណែកឡូងអ៊ីវិញ នាងបានត្រឹមតែមើលថែអ្នកប្រុសតូចប៉ុណ្ណោះ ប៉ុន្តែអ្នកខ្លះជំទាស់នឹងឲ្យឡូងអ៊ីជាអ្នកបម្រើក្នុងភូមិគ្រឹះមួយនេះ។ អ្នកជំទាស់នាងនោះគឺអ្នកស្រីវ៉ានណារ៉េត ដែលជាបងស្រីទីពីរនៃភូមិគ្រឹះមួយនេះ ចំណែកស្រីទីមួយគាត់មានឈ្មោះថា វ៉ានណារស្មី។ អ្នកស្រីវ៉ាន់ណារស្មីនឹងលោកលីប្រាក់ផាន ជាកូនប្រុសតូចនឹងកូនប្រុសធំ។ ពួកគេទាំងពីរនាក់មិនសូវជាជិតស្និទ្ធគ្នាសោះឡើយ បានត្រឹមតែជាសត្រូវខ្លាំងគ្នាមិនឈប់ តែពេលខ្លះល្អនិងអាក្រក់ក៏មានឡើងដូចជាសម្តីជាដើម។ បន្ទាប់ពីនោះឡានរបស់បងប្រុសលីចូវក៏បានមកដល់ភូមិគ្រឹះមួយនោះ ដោយមានមិត្តមកជាមួយ។
< ដើរប្រយ័ត្នផង > ជេនស៊ីនិយាយទៅកាន់លីចូវដោយបារម្ភ។
< ខ្ញុំមិនអីនោះទេ អរគុណហើយ> ពេលនោះដែរនាងកំពុងគ្រាដោយបានកាន់ដៃលីចូវឡើងតាមកាំជណ្តើរមុខរួចស្របពេលមួយដែរអ្នកស្រីទីពីក៏បានចុះមកល្មមនៅពេលដែរប្រុសតូចមកដល់ដូចគ្នា។ ភា្លមនោះដែរលីយីនក៏បានដើរមកជួយជាមួយឡូងអ៊ី សភាពយ៉ាងនេះគួរតែជជែកគ្នាបានមួយរំពេច។ អ្នកដែលចាប់ផ្ដើមនោះគឺមនុស្សដែលចេញមុខមុនគេគែជា អ្នកស្រីទីពីរ។

< អារុសួស្តី ប្អូនប្រុសធំហើយនឹងប្អូនប្រុសតូច>
< បាទសួស្ដី អ្នកមីងទីពី> ពួកគេទាំងនិយាយឡើងព្រមគ្នាដោយសម្តីរាក់លើកដំបូងមិនបាននិយាយបែបនេះឡើយ។ ចំណែកអ្នកស្រីទីពីក៏ហាមបានបន្តិចដោយប្លែកចិត្ត។ អ្នកស្រីទីពីក៏បាននិយាយទៅកាន់លីយីន៖ <  អ្នកប្រុសតូចស្លៀកពាក់សង្ហារបែបនេះនឹងទៅណាដែរ!> ។ ចំណែកលីយីនក៏បានឆ្លើយតបទៅវិញដូចគ្នាថា ៖  < ថ្ងៃនេះមិត្តភ័ក្ភរបស់ខ្ញុំខួបកំណើត>។
អ្នកស្រីទីពីក៏បានសួរទៅកាន់លីចូវវិញម្តង៖ < ហើយនារីម្នាក់នេះជានរណាដែរ!?>។ លីចូវក៏បានណែនាំមិត្តស្គាល់អ្នកនៅក្នុងភូមិគ្រឹះមួយនេះ។
< គេឈ្មោះថា ជេនស៊ីជាមិត្តរបស់ខ្ញុំ>។ បន្ទាប់ពីនោះចំណែកក្នុងចិត្តរបស់លីយីនជាប្អូនចង់ឲ្យបងប្រុសធំពឹងរឿងមួយដោយបាននិយាយគ្នាដោយពីរនាក់ ប៉ុន្តែពួកគេទាំងពីរនៅមិនទាន់អស់់ការនឹងគ្នា។ លីយីននិយាយទៅលីចូវតែម្តង។
< បងប្រុសខ្ញុំសូមនិយាយជាមួយបន្តិច!>
< តើឯងមានការអីទៀត!>។

#នៅភាគទី២តទៀត
#នៅមិនទាន់សរសេរអស់

គូរព្រេងស្នេហ៍ក្នុងរឿងនិទានWhere stories live. Discover now