Ep 38 + 39 សង់
សូមអភ័យទោសចំពោះអក្ខរាវិរុទ្ធ 🙏«ហ្ហឺក!!....អ្ហឺ!!!...ដឹងខ្លួនមក! Jungkook....ហ្ហឹក!កុំបំភ័យអូន...ហ្ហឹក!!! ភ្ញាក់ឡើង!...ហ្ហឹក!! » កាយតូចរន្ធត់ចិត្តខ្លាំង រហូតសន្លប់បាត់ស្មារតីភ្លាមៗ ក្រុមកូនចៅ Jungkookដែល នៅទីនោះ ស្ទុះត្រកងបីរាងតូចជាប់ ។
«អ្នកប្រុស!...អ្នកប្រុស»yeontan ឃើញសភាពប៉ាតូចរបស់គេ កូនតូចចូលខ្លួនមក ឱបកាយប៉ាតូចជាប់ «ប៉ាតូច!!..ប៉ាតូចដឹងខ្លួនឡើង..ហ្ហិក!!! ប៉ាតូច»
ខណៈពេលនោះឡានពេទ្យក៏មកដល់ល្មម! សង្រ្គោះអ្នករបួស នៅកន្លែងកើតហេតុយ៉ាងរហ័ស។Skip...
+សារ៉ែនឡានពេទ្យឮ កងរំពងពេញផ្លូវសារធារណៈ ធ្វើដំណើរយ៉ាងលឿន ឆ្ពោះទៅកាន់មន្ទីរពេទ្យ ជាមួយល្បឿនលឿនរហ័សបំផុត មិនយូរឡានពេទ្យក៏មកដល់គោលដៅបានសម្រេច ពេទ្យៗ ញ៉ាប់ដៃញ៉ាប់ជើង មកទទួលអ្នករបួស ចេញពីឡានពេទ្យ យកចូលទៅខាងក្នុងភ្លាម ដោយមិនបង្អង់យូរ ។
មកដល់ខាងក្នុងមន្ទីរពេទ្យ Dr លី ដែលជាពេទ្យប្រចាំ របស់គ្រួសារ Jungkook ឃើញសភាពអ្នកជំងឺរបស់ខ្លួន គឺជាមនុស្សដែលខ្លួនស្គាល់ គាត់ភាំងស្មារតីភ្លឹកមើល អ្នករបួស ព្រោះនឹកស្មានមិនដល់ គាត់ជួបអ្នកជំងឺដែលត្រូវសង្គ្រោះ ជាអ្នកស្គាល់ជិតស្និទ្ធ អារម្មណ៍តក់ស្លុតបន្តិច តែយ៉ាងណាគាត់គឺជាពេទ្យ ត្រូវតែតាំងស្មារតី ។
ពេទ្យស្រីម្នាក់ដែរជាអ្នក ទៅជួយសង្គ្រោះ អ្នករបួលពីកន្លែងកើតហេតុ ស្ទុះចូលមកជិតDr និយាយរាប់រៀបប្រាប់ « អ្នកជំងឺមានរបួសចាក់ពីក្រោយ និងត្រូវគ្រាប់កាំភ្លើង ពេលនេះហូរឈាមច្រើនណាស់! Dr»ក្រុមគ្រូពេទ្យ ក៏ប្រញាប់រុញអ្នកជំងឺចូលទៅបន្ទប់ សង្រ្គោះបន្ទាន់ភ្លាមៗ គ្រូពេទ្យម្នាក់ទៀតនិយាយ ទាំងស្លន់ស្លោ « មិនល្អទេ Dr ចង្វាក់បេះដូងចាប់ផ្តើមខ្សោយហើយ»
YOU ARE READING
បំលែងកាយ ប្រែស្នេហ៍ 🖤🤍 (BL)
Kurzgeschichtenមនុស្សដែលក្បត់ម៉ាហ្វៀគ្មាន លិទ្ធផលល្អទេ កុំគិតថារួចខ្លួនtae តាមអូនលុះក្ស័យ កើតជាខ្មោចនៅតែតាម តើគួរតែសងសឹកបែបណា ជាមួយនិងមនុស្សក្បត់យើង🔞