JEON JUNGKOOK X JIMIN PARK
@JEON-PARK GROUP
បរិយាកាសក្នុងការិយាល័យគឺតានតឹងយ៉ាងខ្លាំងទាំងជីមីននិងលូស៉ីគ្មាននរណាព្រមចាញ់នរណាទេសម្លឹងមើលគ្នាទៅវិញទៅមក
"តើមានរឿងអ្វីទៀតហើយនេះទាំងព្រឹក!!!!"អេណាដើរចូលមកឧទានសួរហាក់ដូចជាភ្ញាក់ផ្អើលណាស់តែកែវភ្នែករបស់នាងវិញកំពុងមើលទៅលូស៉ីដោយមិនអាចកាត់យល់បាន
"បើមិនមែនជារឿងរបស់នាងទេ!!!!មិនមាត់ហើយដើរចេញទៅ"ជីមីនមិនបានគំហករឺឡូឡាវិញទាំងអស់បិទភ្នែកសម្រួលអារម្មណ៍និយាយតាមសម្រួល
"នេះ!!!ចំជាគ្មានការគោរពមែន~គេហ៊ាននិយាយបែបនេះទៅកាន់ប្រធានក្រុមផង"សម្លេងខ្សឹបខ្សាវបន្ដលឺមកមិនដាច់
"មើលទៅអាងខ្នងទេដឹងបានបែបបនេះ"សម្លេងរបស់បុគ្គលិកនៅតែបន្ដ
"សម្រាកឈ្លោះប្រកែកគ្នាហើយថ្ងៃទៅបានទេ!!!ធំអស់ហើយធ្វើអ្វីឲ្យចេះគិតផងទៅ~នេះជីមីនមិនមែនខ្ញុំមិនជឿជាក់អ្នកទេប៉ុន្ដែគ្រប់គ្នាសុទ្ធតែមានហេតុផលណាយ៉ាងណាលូស៉ីជាអ្នកយកឯកសារទាំងនេះមកឲ្យខ្ញុំម្យ៉ាងនាងយកចិត្តទុកដាក់និងការងារណាស់"PTនិយាយព្យាយាមសម្រួលតែថាគ្រប់យ៉ាងត្រូវកាត់ពេលជីមីនតប
"ទុកពេលរបស់លោកបកស្រាយប្រាប់ម្ចាស់ភាគហ៊ុនដទៃទៀតទៅ~ហើយនាងស្រីតែបៃតងខ្ញុំនិងចាំមើល"ជីមីននិយាយយ៉ាងមុតកែវភ្នែកមាំមុននិងដើរចាកចេញទៅវិញដោយមិនខ្ចីងាកក្រោយ
"ឆឹស!!!ស្មានតែខ្លាំងតាមពិតមិនហ៊ានផង"គ្នីគ្នារបស់លូស៉ីសើច
"ការប្រជុំជិតចាប់ផ្ដើមហើយប្រញាប់រៀបចំខ្លួនទៅ~អេឯណាបុគ្គលិកហាត់ការ"ស៊ុកជីនដើរចេញពីការិយាល័យផ្ទាល់ខ្លួនមកឃើញបុគ្គលិកគ្រប់គ្នាប្រមូលផ្ដុំជាច្បាស់តែនាយមិនបានប្រទះឃើញជីមីនឡើយ
"អគ្គនាយករង!!!លោកបានឃើញទេមុននេះក្មេងនោះឈ្លើយណាស់មិនគោរពចាស់ទុំទេថែមទាំងចង់ដណ្ដើមយកមុខមាត់បងស្រី~ចាស"មិនទាន់បញ្ចប់ប្រយោគផងនាងត្រូវស៊ុកជីននិយាយកាត់ទៅហើយ
"រឿងខ្លះនាងមិនបាច់ព្យាយាមលាបពណ៌បន្ថែមទេខ្ញុំមានភ្នែកមើលដោយខ្លួនឯងហើយ!!!!ពួកនាងសុទ្ធតែបានដឹងហើយថាការពិតយ៉ាងណា"ស៊ុកជីនប្រែទឹកមុខមាំភ្លាមដើរចូលទៅសាលប្រជុំទាំងមិនភ្លេចបញ្ជាឲ្យពួកបុគ្គលិកនាំគ្នាមកជួបជុំឡើយ