ភាគទី៤:គោរពរៀមច្បង

406 54 6
                                    

JEON JUNGKOOK X JIMIN PARK

@ការិយាល័យរៀបចំផែនការណ៍

       បន្ទាប់ពីចចេសតវ៉ាជាមួយអគ្គនាយករួចមកជីមីនបានដើរចូលទៅតុធ្វើការដើមរបស់គេវិញក្រោមក្រសែភ្នែករបស់បុគ្គលិកទាំងឡាយដែលចង់ដឹងចង់លឺតើមានរឿងអ្វីកើតឡើងទេ

“ពេលនេះឯងត្រូវស្ដីបន្ទោសហើយមែនទេ?”សំណួរមួយដែលជីមីនមិននឹកស្មានដល

“តើលោកចនបណ្ដេញឯងចេញហើយត្រូវទេ”លើកនេះលីលីជាអ្នកសួរនាយតូចជ្រួញចិញ្ចើម

“បណ្ដេញខ្ញុំ!!!ទេ”ជីមីនឆ្លើយយ៉ាងធម្មតាធ្វើឲ្យបុគ្គលិកឯទៀតភ្ញាក់ផ្អើលមានរឿងអ្វីកើតឡើងអ្នកហាត់ការម្នាក់នេះមិនត្រូវស្ដីបន្ទោសថែមទាំងមិនត្រូវបណ្ដេញចេញទៀតផងមិនគួរឲ្យជឿ

“មិនបណ្តេញចេញទេ!!!អាចកើតឡើងបានយ៉ាងមិច”លីលីឧទានយ៉ាងខ្លាំងដោយភ្ញាក់ផ្អើលថែមទាំងសម្លឹងមើលនាយតូចមិនដកភ្នែកទៀតផង

“អញ្ចឹងតើអ្នកទៅណា?”ប្រធានក្រុមបានសួរពេលឃើញនាយតូចក្រោកឈរទាំងមានកាបូបនិងទូរសព្ទមុននិងដើរចេញទៅរកទ្វា

“ដើរទិញឥវ៉ាន់វាជាថ្ងៃស្រស់ស្អាតដើម្បីទិញទំនិញមែនទេ?”សម្ដីរបស់ជីមីនធ្វើឲ្យទាំងប្រធានក្រុមនិងបុគ្គលិកឯទៀតគាំងគ្រប់គ្នានាយតូចញញឹមបែបអស់សំណើចហើយដើរចេញទៅ

“តើគេនិយាយអ្វីមុននេះ!!!ទៅទិញឥវ៉ាន់~ស្អីនេះអ្នកហាត់ការប្រភេទណា”ជូរីនិយាយទាំងអោបដៃខឹងផងច្រណែនផងព្រោះខ្លួនមិនធ្លាប់ទទួលបានសេរីដូចជាអ្នកហាត់ការថ្មីនេះទេ

“គេដូចជាបានដៃពេកហើយ!!!ប្រដៅក្មេងនេះចេញម្ដងទៅ”ជូរីបន្ថែមនាងពិតជាមិនចូលចិត្តក្មេងនេះទេអំណួតបែបទាំងក្រអឺតក្រទមទៀត

“កុំបារម្ភពេក~បន្ដិចទៀតគេនិងខ្ចប់របស់អគ្គនាយករងមិនខានទេ»លីលីលូកមាត់ព្រោះនាងនិងអ្នកធ្វើការនៅទីនេះសុទ្ធតែបានដឹងច្បាស់ហើយថាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុននេះមិនមានម្នាក់ណាស្លូតឡើយ

     ជីមីនបានមកដើរទិញឥវ៉ានដូចដែលគេបាននិយាយដផយមានអេឡិចមកជាមួយអាចថាអេឡិចដូចជាមិត្តភក្ដិផងនិងជំនួយការផងអ្នកបើកបរសម្រាប់នាយតូចផងដែរព្រោះតែអេឡិចនៅក្បែរនិងការពាររាងតូចតាំងពីរៀននៅមធ្យមសិក្សាមកម្ល៉េះ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now