JEON JUNGKOOK X PARK JIMIN
@ហាងកាហ្វេរបស់សាលា
កន្លងទៅមួយរយៈហើយជីមីនអាចធ្វើចិត្តបានយ៉ាងរហ័សពីរឿងរ៉ាវទាំងនោះតែអ្វីដែលគេទទួលបានជំនួសនងបន្ថែមនោះគឺរៀងរាល់ថ្ងៃសុក្រនោងមានវត្តមានជុងហ្គុកបង្ហាញខ្លួនមិនខានឡើយ
"លោកតាមខ្ញុំយូរយ៉ាងនេះមានបំណងអ្វីឲ្យប្រាកដទៅ"នាយតូចចោទសួរទាំងមានចម្លើយក្នុងចិត្តរួចទៅហើយ
"ជីមីន!!!យល់ព្រមរៀបការជាមួយយើងបានទេ"ជុងហ្គុកមិនបានបង្វែរឲ្យវែងឆ្ងាញឡើយនាយឆ្លើយប្រាប់យ៉ាងត្រង់និងបកសួរវិញត្រង់ផងដែរ
"លោកច្បាស់លាស់ដែរទេ~ខ្ញុំមិនមែនជាអូមេហ្គាធម្មតាទេអាចគិតម្ដងទៀតបាន"រាងតូចសើចសម្លឹងមើលកែវភ្នែករបស់រាងក្រាស់ចំពោះមុខសង្កេតមើលថានាយជាមនុស្សប្រាកដប្រជាដែរទេ
"យើងហ៊ាននិយាយហ៊ានធ្វើ!!!ជីមីនចង់បានអ្វីចង់ឲ្យយើងធ្វើបែបណាទើបយល់ព្រម"រាងក្រាស់តបដោយមិនស្ទាក់ស្ទើរនាយពិតជាមានអារម្មណ៍ថានាយត្រូវតែជម្នះឲ្យបាន
"ក្រុមហ៊ុនJPនិងJEON-PARK MALLលោកហ៊ានប្ដូរឈ្មោះមកជាកម្មសិទ្ធខ្ញុំតែម្នាក់បានទេ"នាយតូចគ្រាន់តែនិយាយដើម្បីឲ្យនាយបង្ហាញអាការៈមកខ្លះតែថានាយត្រូវភ្ញាក់ផ្អើល
"គ្មានបញ្ហា"រាងក្រាស់តបដោយស្ទាក់ស្ទើច្រើនធ្វើឲ្យជីមីនកាន់តែចង់ស្រែកនេះទ្រព្យសម្បតិណាហេតុអ្វីនាយព្រមលើកឲ្យគេងាយបែបនិង
"លោក!លោកនេះឆ្គួតហើយហឹស"នាយតូចមិនដឹងថាមានអារម្មណ៍ថាបែបណាឲ្យច្បាស់ទើបក្រោកគេចចេញទៅយ៉ាងលឿន
+ត្រឡប់មកបច្ចុប្បន្នវិញ
វេលាបាយថ្ងៃត្រង់បុគ្គលិកនាំគ្នាជជែកបន្ដទៀតតែថាគេចមិនផុតពីការសង្កេតរបស់ជីមីនឡើយ
"ជីមីន!!!អ្នកស្រីចនមករកអ្នក!!!ពិតជាមិនមានរឿងអ្វីលាក់បាំងយើងទេណា"សម្លេងរបស់ជុនដូនាយនាយចូលមករកនាយតូចដោយការព្រួយបារម្ភ
"កុំបារម្ភអី"រាងតូចញញឹមតបវិញមុននិងដើរតម្រង់ទៅបន្ទប់សម្រាប់ទទួលភ្ញៀវដែលកំពុងមានវត្តមានរបស់អ្នកស្រីចននៅរង់ចាំ