ភាគទី២២:ម៉ាក់ក្មេក

351 64 11
                                    

JEON JUNGKOOK X JIMIN PARK

@JEON-PARK MALLS

ផ្សារទំនើបនិងប្រណិតដែលសិត្ថក្នុងសម្ពន្ធចននិងផាកទីនេះមានបណ្ដុំទៅដោយអ្វីគ្រប់យ៉ាងដែលមនុស្សម្នាត្រូវការនិងអាចស្រមៃបានការរៀបចំមានភាពទាក់ទាញហើយពេលនេះជីមីននិងអ្នកស្រីចនកំពុងតែដើរបណ្ដើរគ្នាព្រមដោយស្នាមញញឹមយ៉ាងរីករាយ

"ម៉ាក់~ទាំងនេះច្រើនណាស់"នាយតូចពេបមាត់បែបគួរឲ្យក្នាញ់ដាក់ម៉ាក់ក្មេកដែលគាត់ព្យាយាមបញ្ចុះបញ្ចូលឲ្យនាយតូចយកសម្លៀកបំពាក់និងគ្រឿងអលង្ការនេះនោះជាច្រើន

"ហេ!!!មីនមីនបែបនេះមានអ្វីជាច្រើនទៅកូននេះ!!កម្រមានពេលបានដើរជាមួយម៉ាក់កូនទិញតាមចិត្តទៅមីនមីនកុំខ្វល់"អ្នកស្រីចននិយាយតបមកវិញទាំងមានចម្ងល់តិចតួចដែលកូនប្រសាររបស់គាត់ចេះគិតគូរតម្លៃបែបនេះបានយ៉ាងណានេះកូនប្រសារត្រកូលចនទាំងមូលទៅគិតវែងឆ្ងាញធ្វើអី

"តែម៉ាក់កាតរបស់កូនមានកំណត់ណាចំណាយច្រើនបែបនេះមិនបានទេ"នាយតូចចាប់ផ្ដើមចូលតួរកំសត់ឲ្យអ្នកម៉ាក់ក្មេកអាណិតហើយនោះគិតជាបានផលមែនអ្នកស្រីចនស្ងៀមទ្រឹងបន្ដិចមុននិងងាកមកមើលកូនប្រសារ

"មានកំណត់នេះមានន័យយ៉ាងនេះមីនមីន!!!នរណាដកកាតផ្ទាល់ខ្លួនកូនមែនទេកូនប្រុសជើងល្អរបស់ម៉ាក់មែនទេ"អ្នកស្រីចនបើកភ្នែកធំជាងមុនតម្លើងសម្លេងបន្ដិចព្រោះទាស់ចិត្តសម្លឹងមើលទឹកមុខរបស់កូនប្រសារហើយគាត់អាចកាត់ន័យបានយល់ភ្លាម

"ចន ជុងហ្គុក!!!កូនប្រុសជើងល្អពិតជាហ៊ានណាស់"អ្នកស្រីចននិយាយទាំងមានកំហឹងតែគាត់មិនបានដឹងឡើយថាមានអ្នកខ្លះកំពុងយល់ច្រឡំមិនដឹងពីដើមហេតុដើមជមពិតប្រាកដនោះកំពុងតែនិយាយដោយមិនចេះគិត

ក្រលេកមកផ្នែកម្ខាងទៀតនៃកញ្ចប់ព្រោះតែមិនបានលឺសម្លេងទាំងអស់នោះពួកបុគ្គលិកដែលចង់ដឹងចង់លឺរឿងគេនោះបានស្មានចេញទៅជារឿងផ្សេងទៅវិញដែលយល់ថាអ្នកស្រីចនមករករឿងចង់គំរាមជីមីន

"នោះឯងមើលចុះនោះក្រែងជាអតីតអ្នកស្រីអគ្គនាយករបស់ក្រុមហ៊ុនយើងមិនចឹងនោះគាត់កំពុងនៅជាមួយនរណាគេ?"ម្នាក់និយាយឡើងហើយកេះទៅមិត្តរួមការងាររបស់ពួកនាងដែលមកជាមួយគ្នា

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now