ភាគទី២១:យើងចង់ឈ្នះ

388 68 4
                                    

JEON JUNGKOOK X JIMIN PARK

+ភូមិគ្រឹះត្រកូលចន

បន្ទាប់ពីបានជួបជុំញុំាអាហារពេលល្ងាចជាមួយគ្នារួចហើយលោកជុងស៊ុងបានប្រាប់ឲ្យជុងហ្គុកទៅជួបគាត់នៅបន្ទប់សៀវភៅចំណែកឯជីមីនវិញនាយតូចត្រូវឡើងទៅបន្ទប់គេងមុន

"ជុងហ្គុក!!!មួយរយៈនេះកូនប្រហែលជារវល់ណាស់ហើយត្រូវទេ"លោកប៉ាជុងហ្គុកបាននិយាយទាំងញញឹមស្រាលមករាងក្រាស់

"បាត!!លោកប៉ាមិនជាបញ្ហាសម្រាប់កូនប៉ុន្មានទេបើប្រៀបធៀននិងបន្ទុករបស់លោកប៉ា"នាយញញឹមតបទៅលោកវិញមិនថាយ៉ាងណាឡើយការងារសព្វថ្ងៃដែលគេធ្វើនៅស្រាលមិនបានទាន់ធ្ងន់ធ្ងរដូចលោកប៉ារបស់គេធ្លាប់ឆ្លងកាត់ឡើយ

"ហឹម!!!ប៉ាដឹងថាកូននិងនិយាយបែបនេះជុងហ្គុកពេលនេះវ័យរបស់កូនកើនហើយកាលលោកប៉ានៅវ័យស្របាលកូននេះណាប៉ាមានឯងហើយដឹងទេ"លោកជុងស៊ុងមិនមែនគាត់បង្ខំទេប៉ុន្ដែវ័យចំណាស់គាត់នេះណាល្មមនិងមានចៅឲ្យពរហើយ

"លោកប៉ា!!!កូនមិនទាន់ចង់គិតគូរទេម្យ៉ាងជី~មីន"សម្ដីរបស់ជុងហ្គុកត្រូវបានលោកជុងស៊ុងកាត់គាត់សម្លឹងមើលមុខកូនប្រុសដោយខ្សែភ្នែកព្រួយបារម្ភបង្កប់ដោយន័យជាច្រើនក្នុងនាមជាឪពុកម្ដាយ

"ជុងហ្គុក~ហឹមប៉ាដឹងថាមីនគេនៅក្មេងតែកូនរៀបការជាមួយគ្នាមកជាងបីឆ្នាំហើយណាដឹងទេនៅមិនទាន់គិតគូរបង្កើតគ្រួសារទៀតហេស!!!ឥឡូវកូនប្រាប់ប៉ាឲ្យត្រង់មក"លោកជុងស៊ុងដកដង្ហើមធំលោកមានអារម្មណ៍ថាខ្លួនលោកដូចជាកំពុងតែដាក់សម្ពាធឲ្យកូនប្រុសអញ្ចឹង

"លោកប៉ា"ជុងហ្គុកសម្លឹងមើលទៅទឹកមុខរបស់លោកជុងស៊ុងផ្ទៃមុខរបស់គាត់គឺបង្ហាញច្បាស់ថាគាត់កំពុងខ្វាយខ្វល់ពីស្ថានភាពគ្រួសាររបស់គេ

"កូនប្រាប់ប៉ាឲ្យត្រង់បានទេ!!!ដែលកូនព្រមរៀបការព្រោះតែអតីតគូស្នេហ៍មែនទេ~តើកូនពិតជាពេញចិត្តរួមរស់ហើយសាងគ្រួសារជាមួយកូនមីនពិតទេជុងហ្គុកមកដល់ពេលនេះទើបប៉ាបានគិតយល់ថាជីវិតគ្រួសាររបស់កូនមិនចាំបាច់ពាក់ពន្ធនិងជំនួញគ្រួសាររបស់យើងទេលោកប៉ាមិនចង់ឲ្យកូនមានសម្ពាធត្រូវមករស់នៅជាមួយនរណាម្នាក់ដែលកូនមិនពេញចិត្តឡើយបើកូនមិនសប្បាយចិត្តនៅបន្ដទេប្រាប់ប៉ាតាមត្រង់មកប៉ាអាចទៅនិយាយអង្វរកនិងពិគ្រោះជាមួយផាកបានគ្រួសារយើងស្និតស្នាលជាមួយគ្នាទើបប៉ាតែងតែចង់ផ្សំផ្គុំកូនដូច្នេះតែបើកូនចង់លែងលះប៉ាអាចគិតគូរឲ្យកូនបានម្យ៉ាងផាកគេប្រហែលជាអាចគិតដូចលោកប៉ាដែរគេស្រលាញ់ថ្នាក់ថ្នមជំរើសកូនមីនយ៉ាងនេះច្បាស់ជាមិនចង់ឲ្យកូនប្រុសតែម្នាក់រស់នៅបៀមទុក្ខពេញមួយជីវិតឡើយ"លោកជុងស៊ុងនិយាយទាំងទឹកមុខប្រាកដប្រជាគាត់ពិតជាស្រលាញ់ចង់បានជីមីនមកជាសមាជិកគ្រួសារលោកពិតមែនតែគាត់មិនចង់បង្ខិតបង្ខំកូនប្រុសបន្ដទៀតឡើយ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now